ពលរដ្ឋភៀសសឹក

តើពលរដ្ឋភៀសសឹកមានការយល់ឃើញបែបណា ក្រោយធនាគារបន្ធូរបន្ថយការបង់ការប្រាក់ និងប្រាក់ដើមដល់ពួកគេ?


គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុបានផ្តល់ការអនុគ្រោះដល់អតិថិជនជាជនភៀសសឹកតាមរយៈការលើកលែងរាល់កម្រៃ និងការផាកពិន័យពាក់ព័ន្ធនឹងឥណទាន និងលើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើម ដើម្បីជួយសម្រាលបន្ទុកផលប៉ះពាល់ដល់ពួកគេ ដែលបង្កឡើងដោយជម្លោះឈ្លានពានរបស់ថៃ មកលើទឹកដីកម្ពុជា។ តើពលរដ្ឋភៀសសឹកមានការយល់ឃើញបែបណាចំពោះការលើកលែង និងបន្ធូរបន្ថយការបង់សងការប្រាក់ និងប្រាក់ដើមរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ?
ពលរដ្ឋភៀសសឹក
ដោយ

ពលរដ្ឋភៀសសឹកនៅក្នុងខេត្តសៀមរាប បានគូសបញ្ជាក់ថា នៅក្នុងសង្រ្គាមឈ្លានពានរបស់ថៃ មកលើទឹកដីកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ បានធ្វើឱ្យពួកគេជាកសិករត្រូវបង្ខំចិត្តចាកចេញពីលំនៅឋាននៅក្នុងតំបន់មានហានិភ័យក្បែរព្រំដែនថៃ មករស់នៅបណ្តោះអាសន្ននៅក្នុងជំរំសុវត្ថិភាព ដោយបោះបង់ការធ្វើស្រែចម្ការ និងរកប្រាក់ចំណូលផ្សេងៗ។ ការណ៍នេះបានធ្វើឱ្យពួកគេជួបបញ្ហាប្រឈមផ្នែកជីវភាព និងលទ្ធភាពសងត្រឡប់ដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ចំពោះកម្ចីដែលពួកគេបានខ្ចី។ យ៉ាងណាមិញក្រុមពលរដ្ឋភៀសសឹកបានបង្ហាញអារម្មណ៍រីករាយចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងវិស័យធនាគារ ក៏ដូចជាគ្រឹះស្ថានហិរញ្ញវត្ថុ ចំពោះការសម្រួល និងបន្ធូរបន្ថយការបង់សងឥណទានត្រឡប់ដល់ពលរដ្ឋភៀសសឹក។

​ជាមួយគ្នានេះ លោក សុខ សង្វារ ប្រធានក្លឹបរថយន្ត ឌីហ្វេនឌឺ កម្ពុជា ចាត់ទុកការលើកលែង និងពន្យារពេលបង់សងត្រឡប់ការប្រាក់ និងប្រាក់ដើមរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុជាការរួមចំណែកដ៏សំខាន់ក្នុងការជួយសម្រាលបន្ទុក និងជីវភាពរបស់ក្រុមគ្រួសារយោធិន និងពលរដ្ឋជាជនភៀសសឹក។ លោកបានបន្ថែមថា រដ្ឋាភិបាលកម្ពុជា មិនដែលទុកពលរដ្ឋណាម្នាក់ចោលនោះទេ ពោលគឺរដ្ឋាភិបាលតែងជួយដោះស្រាយទុក្ខលំបាករបស់ពលរដ្ឋគ្រប់កាលៈទេសៈ។

​សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា បានណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្តល់ការអនុគ្រោះដល់អតិថិជនជាជនភៀសសឹកតាមរយៈការលើកលែងរាល់កម្រៃ និងការផាកពិន័យពាក់ព័ន្ធនឹងឥណទាន និងលើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើមចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។

លើសពីនេះ ធនាគារជាតិតម្រូវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តអនុវត្តការរៀបចំឥណទានឡើងវិញចំពោះអតិថិជនផ្សេងទៀត ស្របតាមបទប្បញ្ញត្តិជាធរមាន និងលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្តល់ការអនុគ្រោះពិសេសបន្ថែមទៀតតាមលទ្ធភាពជាក់ស្តែងដល់ពលករដែលទើបត្រឡប់មកពីប្រទេសថៃ និងយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធផងដែរ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


TikTok ដាក់ឱ្យដំណើរការមុខងារទំនុកចិត្ត និងសុវត្ថិភាពថ្មីសម្រាប់អ្នកបង្កើតមាតិកា គ្រួសារ និងសហគមន៍ ដោយលោក Adam Presser ប្រធានផ្នែកប្រតិបត្តិការ និងទំនុកចិត្ត និងសុវត្ថិភាព

ថ្ងៃនេះ TikTok ប្រកាសដាក់ឱ្យដំណើរការមុខងារថ្មីៗជាច្រើនពីវិធីដែល TikTok ជំរុញភាពច្នៃប្រឌិត និងនាំសេចក្តីរីករាយដល់អ្នកប្រើប្រាស់ជុំវិញពិភ…

លោក ត្រាំ នឹងផ្អាកលើកលែងពន្ធលើកញ្ចប់ពាណិជ្ជកម្មបរទេសទាំងអស់

សេតវិមាន បានអះអាងថា ការដឹកជញ្ជូនទំនិញគ្មានបង់ពន្ធទៅកាន់សហរដ្ឋអាម៉េរិក សម្រាប់កញ្ចប់ពាណិជ្ជកម្មតម្លៃទាប នឹងត្រូវផ្អាកសម្រាប់ប្រទេសទាំងអស់ច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ