បំណុលពន្ធ

សមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជាស្នើរាជរដ្ឋាភិបាល លុប​បំណុលពន្ធឆ្នាំចាស់ពីម្ចាស់អាជីវកម្មទេសចរណ៍


សមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជាបានឲ្យដឹងថា ស្ថិតនៅក្នុងដំណាក់កាលជួបវិបត្តិធ្ងន់ធ្ងរដែលបង្ករឡើងដោយមេរោគកូវីដ-១៩ នេះ ខាងសមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជាសូមបន្តធ្វើការអំពាវនាវទៅរាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឲ្យពិចារណាលើកលែងនូវការប្រមូលបំណុលពន្ធឆ្នាំចាស់ៗ ចំពោះប្រតិបត្តករឯកជន ក្នុងវិស័យទេសចរណ៍ ខណៈវិស័យនេះ នៅតែបន្តរងផលប៉ះពាល់ខ្លាំងពីជំងឺកូវីដ-១៩។
អាជីវកម្មទេសចរណ៍ ស្ថិតក្នុងវិបត្តិដ៏ធ្ងន់ធ្ងរនៅឡើយ(រូបភាព ហេង ភារម្យ)
ដោយ

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេចរណ៍​កម្ពុជា​បានលើកឡើង​ថា ស្ថិតនៅក្នុង​ដំណាក់កាល​នៃវិបត្តិ​ធ្ងន់ធ្ងរនេះ សមាគមន៍​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា នៅតែ​ទទូច ស្នើសុំ ការអន្តរាគមន៍ ពីរាជរដ្ឋាភិបាល ក្នុងការ​ពិចារណា លើកលែង​បំណុល​ពន្ធ​ចាស់ៗ ដែល​ប្រតិបត្តិករ ឯកជន​ក្នុងវិស័យ​ទេចរណ៍​បានខកខាន​មិនបាន​បង់​នាឆ្នាំ​កន្លងមក ខណៈអាជីវកម្ម​របស់​ពួកគាត់កំពុងតែ​ប្រឈម​ខ្លាំង​ដោយសារ​ជំងឺកូវីដ-១៩។

លោកស្រីបញ្ជាក់ថា រាជ​រដ្ឋាភិបាល​បានលើកលែង​រួចមក​ហើយ​នូវ​ការបង់ពន្ធ​ប្រចាំខែសម្រាប់​ឆ្នាំ២០២០នេះ ប៉ុន្តែ បញ្ហាចម្បង​ធំមួយ​ទៀតនោះគឺបំណុល​ពន្ធ​ចាស់ៗ ខណៈ​ពួកគាត់​កំពុង​ស្ថិត​នៅក្នុង​វិបត្តិ​ដ៏ធ្ងន់ធ្ងរ។ លោកស្រីបន្ថែមថា ត្បិតតែនេះ​វាគ្រាន់តែ​ជាបំណុល​ពន្ធ​ចាស់​ក៏ពិតមែន តែវាជា​បន្ទុក​ចំណាយ ខណៈ​ដែលពួកគាត់​រកបានក្នុង​១ឆ្នាំនេះ គឺមិនអាច​ឆ្លើយតប​រាល់ការចំណាយ​បានឡើយ ដោយអ្នកខ្លះ​ក៏បាន​ប្រកាសលក់​ទ្រព្យ​សម្បត្តិ​របស់ខ្លួនខ្លះ​ដើម្បីយក​មកបន្ត​ដង្ហើម​អាជីវកម្ម។

លោកស្រីបាន​គូស​បញ្ជាក់ទៀតថា វិស័យទេសចរណ៍​កំពុងជួប​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដែលរួមមាន​អាជីវកម្ម​សណ្ឋាគារ ភោជនីយដ្ឋាន និងជាពិសេស​គឺក្រុមហ៊ុន​ទេសចរណ៍​បានបិទ​អាជីវកម្ម​ស្ទើរតែ​ទាំងស្រុង បើទោះបីជា មិន​មានតួលេខ​ជាក់លាក់​អំពីការស្នើសុំ​ការព្យួរ​ការងារ​នៅ​ក្រសួងការងារ​ក៏ដោយ ប៉ុន្តែអាជីវកម្ម​ទាំងអស់នោះគឺ បានបិទទ្វារ​ដោយខ្លួន​ឯង​អស់ទៅ​ហើយ​ព្រោះគ្មានភ្ញៀវ។

លោកស្រីបន្តថា ក្នុងនាម​ជាប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី​ចង់ឃើញ​ពួកគាត់​នៅអាច​បន្តអាជីវកម្ម​តទៅទៀត​បានដោយ​មិនការផ្លាស់ប្តូរ​អាជីព​នោះទេ ព្រោះកាលណា​ពួកគាត់​ផ្លាស់ប្តូរ​អាជីព​ នៅពេលដែល​ស្ថានភាព​វិលត្រឡប់​មក​ប្រសើរឡើងវិញ​ធនធានមនុស្ស​នៅ​ក្នុងវិស័យនេះ​នឹងអាច​ខ្វះខាតវិញ ដូច្នេះសូម​ឲ្យ​រាជរដ្ឋាភិបាល​ពិចារណា​លើកលែង​ដោយលុប​បំណុល​ពន្ធ​ចាស់ៗ​ចោល ដើម្បីជួយ​ដល់​វិស័យនេះផង។

យ៉ាងណាក៏​ដោយចុះ​ បើទោះបីមិនទាន់​មានការ​ឆ្លើយតបភ្លាមៗ​ពីរាជរដ្ឋាភិបាល​ក្នុងការពិចារណា​សម្រេច​លុបបំណុល​ពន្ធចាស់ៗ​ក៏ដោយចុះ ក៏កន្លង​មក​រាជរដ្ឋាភិបាល បានប្រកាស​លើកលែង​ពន្ធ​ប្រចាំខែ​រួចហើយ​នៅឆ្នាំ២០២០នេះ សម្រាប់​ប្រតិបត្តិករ​ទេសចរណ៍ ហើយថ្មីៗនេះ​ផងដែរ ជាការបញ្ជាក់​ជូនឡើងវិញ​​របស់ក្រសួង​ទេសចរណ៍ទៅ​សាលា​រាជធានី​ភ្នំពេញ​ស្តីពីការអនុវត្ត​​វិធានការ រាជរដ្ឋាភិបាល លើកលែង​ការបង់ថ្លៃ​បន្ត​អាជ្ញា​បណ្ណ​ទេសចរណ៍​សម្រាប់ឆ្នាំ​២០២១។

ទន្ទឹមគ្នានេះ ប្រតិបត្តិករ​ក្នុងវិស័យ​ទេសចរណ៍ក៏បាន​ចាត់ទុកថា ការសម្រេចរបស់​រាជរដ្ឋាភិបាល​ក្នុងការ​លើកលែង​ការបង់ថ្លៃ​បន្ត​អាជ្ញាបណ្ណ​ទេសចរណ៍​គ្រប់ប្រភេទ​សម្រាប់​ឆ្នាំ​២០២១ ថា ជាចំណែក​តួចមួយ​ក្នុងការជួយ​ធ្វើឱ្យ​វិស័យ​ទេសចរណ៍​នៅកម្ពុជា​អាចបន្ត​និរន្តរភាព​របស់​ខ្លួន​តទៅមុន​ទៀត ខណៈការ​រីករាលដាល​របស់​ជំងឺ​កូវីដ-១៩ បានធ្វើ​ឱ្យវិស័យ​មួយនេះ​ធ្លាក់ចុះ​យ៉ាងគំហុក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថវិកាទិញវ៉ាក់សាំងកូវីដ-១៩ កើនដល់ជាង ៣០លានដុល្លារហើយ!

ព័ត៌មាន
គិតត្រឹមថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាទទួលបានថវិកាជាង៣០លានដុល្លារហើយ ដែលបានមកពីការបរិច្ចាគរបស់អ្នកឧកញ៉ា ឧកញ៉ា ក៏ដូចជា…

ឥណ្ឌូនេស៊ី ថា វ៉ាក់សាំងកូវីដ-១៩ ផលិតដោយក្រុមហ៊ុនចិន Sinovac មិនទាន់អាចកំណត់ប្រសិទ្ធភាពបាននៅឡើយទេ

ព័ត៌មាន
ក្រុមហ៊ុនឱសថដែលគ្រប់គ្រងដោយរដ្ឋឥណ្ឌូនេស៊ី Bio Farma បាននិយាយកាលពីថ្ងៃ អង្គារសប្ដាហ៍នេះថា ប្រសិទ្ធភាពនៃថ្នាំវ៉ាក់សាំងការពារកូវីដ-១៩ ដែលផ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ