វិស័យស្រូវអង្ករ

តើក្រសួងពាណិជ្ជកម្មថៃ មានវិធានការអ្វីខ្លះ ដើម្បីជំរុញឱ្យតម្លៃស្រូវអង្ករងើបឡើងវិញ?


ក្រសួងពាណិជ្ជកម្មថៃ បានបង្ហាញឆន្ទៈខ្ពស់ក្នុងការជំរុញបង្កើតតម្លៃស្រូវអង្ករនៅលើទីផ្សារក្រោយបានធ្លាក់ចុះដោយសារកត្តាខាងក្រៅនៅមួយរយៈចុងក្រោយនេះ តាមរយៈការដាក់ចេញវិធានការគន្លឹះសំខាន់ៗមួយចំនួន។ វិធានការដែលក្រសួងពាណិជ្ជកម្មថៃ បានដាក់ចេញរួមមានការរៀបចំតាំងបង្ហាញទីផ្សារស្រូវ ការពង្រីកការនាំចេញ និងការរៀបចំកិច្ចប្រជុំអនុគណៈកម្មាធិការពាក់ព័ន្ធនឹងវិស័យស្រូវអង្ករជាដើម។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍។
វិស័យស្រូវអង្ករ
ដោយ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ពិឆៃ ណារិបថាផន (Pichai Naripthaphan) បានអះអាងថា ការធ្លាក់ចុះតម្លៃអង្កររបស់ថៃ នាពេលថ្មីៗនេះ គឺបណ្តាលមកពីកត្តាខាងក្រៅ ជាពិសេសការបើកការនាំចេញជាថ្មីរបស់ឥណ្ឌា និងការថយចុះតម្រូវការពីប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន។ ពាក់ព័ន្ធបញ្ហានេះ ក្រសួងពាណិជ្ជកម្មបានដាក់ចេញវិធានការបន្ទាន់មួយចំនួន ដូចជាការតាំងបង្ហាញទីផ្សារអង្ករ ការពង្រីកការនាំចេញ និងការពិភាក្សាជាមួយនឹងមន្ត្រីពាក់ព័ន្ធ ដើម្បីដោះស្រាយការធ្លាក់ចុះតម្លៃស្រូវ។

បើតាមការលើកឡើងរបស់លោក ពិឆៃ នាយកដ្ឋានពាណិជ្ជកម្មក្នុងស្រុក គ្រោងនឹងកោះប្រជុំអនុគណៈកម្មការគោលនយោបាយ និងគ្រប់គ្រងអង្ករជាតិ ស្តីពីទីផ្សារនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដើម្បីបង្កើតវិធានការគាំទ្រសម្រាប់កសិកររងផលប៉ះពាល់ដោយការធ្លាក់ចុះតម្លៃស្រូវ។

ក្រៅពីនេះ ក្រសួងពាណិជ្ជកម្ម ក៏បានរៀបចំពិព័រណ៍ទីផ្សារស្រូវនៅខេត្តចំនួន២០ នៅជាប់ទន្លេចៅប្រាយ៉ា រហូតដល់ខែមេសា ដើម្បីឱ្យប្រជាកសិករលក់ស្រូវក្នុងអត្រាខ្ពស់ ដែលគេរំពឹងថានឹងមានតម្លៃកើនឡើងចន្លោះពីជិត៣ដុល្លារទៅជិត៦ដុល្លារក្នុងមួយតោន។

ពាក់ព័ន្ធនឹងការពង្រីកការនាំចេញវិញ លោក ពិឆៃ គ្រោងនឹងធ្វើដំណើរនៅអាហ្វ្រិកខាងត្បូង នៅក្នុងខែមីនា ដើម្បីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីនាំចេញអង្ករទៅកាន់ប្រទេសនេះចំនួន៣០ម៉ឺនតោន ដែលមានតម្លៃជិត១៥៦លានដុល្លារ ហើយក្រសួងនេះ ក៏រំពឹងដែរថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹងប្រទេសចិន ដើម្បីស្វែងរកការនាំចេញអង្ករចំនួន២៨ម៉ឺនតោនផ្សេងទៀត ដើម្បីដោះស្រាយការខ្វះខាតផងដែរ។

ក្រសួងពាណិជ្ជកម្មថៃ បានចាត់ទុកជំនួយឥណទានធនាគារឯកទេសក៏ជាផ្នែកដ៏សំខាន់មួយសម្រាប់សហគ្រាសស្រូវផងដែរ។ ដូច្នេះហើយក្រសួងនឹងសហការជាមួយនឹងធនាគារនាំចេញ-នាំចូលនៃប្រទេសថៃ ដើម្បីផ្តល់កម្ចីដល់អាជីវកម្ម និងក្រុមហ៊ុននាំចេញអង្ករ ដើម្បីសម្រួលដល់ការទិញស្រូវពីកសិករសម្រាប់ស្តុកទុកបន្ថែមទៀត។

សម្រាប់ការពង្រីកទីផ្សាររយៈពេលវែង ក្រសួងពាណិជ្ជកម្មថៃ ចង់ស្វែងរកឱកាសថ្មីៗនៅសហរដ្ឋអាម៉េរិក អឺរ៉ុប និងហ្វីលីពីនជាមួយនឹងការចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ នានា ដើម្បីពង្រឹងទំនុកចិត្តលើគុណភាពអង្ករថៃ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


វៀតណាម បង្រួមក្រសួងពី១៨ មកនៅត្រឹម១៤ ដើម្បីកាត់បន្ថយចំណាយ និងបង្កើនប្រសិទ្ធភាពការងារ

ជាផ្នែកមួយនៃកំណែទម្រង់ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងកាត់បន្ថយការចំណាយផ្សេងៗ រដ្ឋសភាវៀតណាម កាលពីថ្ងៃទី១៨ ខែកុម្ភៈ បានសម្រេចចិត្តជាប្រវត្ត…

លោក ដូណាល់ ត្រាំ ព្រ.មានដំឡើងពន្ធ២៥% ឬច្រើនជាងនេះលើរថយន្តដែលនាំចូលទីផ្សារអាម៉េរិកនៅខែមេសា ខាងមុខនេះ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានកាលពីពេលថ្មីៗថា លោកទំនងជានឹងប្រកាសពន្ធលើការនាំចូលយានយន្តយ៉ាងតិច២៥% និងអាចខ្ពស់ជាងនេះន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ