មេ CSX ចង់ឃើញវត្តមានក្រុមហ៊ុនអចលនទ្រព្យក្នុងផ្សារភាគហ៊ុន

មេផ្សារហ៊ុនរំពឹងថា ក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកនឹងចូលរួមបោះផ្សាយលក់ភាគហ៊ុន ដើម្បីកៀរគរទុន


ស្របពេលវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពមួយមិនសូវល្អប្រសើរ ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា(CSX)រំពៃចង់ឃើញក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងសំណង់នៅកម្ពុជាប្រើប្រាស់ទីផ្សារភាគហ៊ុន ដើម្បីកៀរគរទុន សម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួន។ សម្រាប់ថ្នាក់ដឹកនាំ CSX ក្នុងកាលៈទេសៈបច្ចុប្បន្ន វាអាចជាឱកាសល្អសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងការសាកល្បងចូលរួមបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ឬមូលបូលបត្របំណុលនៅផ្សារមូលបត្រកម្ពុជា ដែលជាប្រភពទុនមិនចេះរីងស្ងួតមួយនៅកម្ពុជា។
មេផ្សារហ៊ុនរំពឹងថា ក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកនឹងចូលរួមបោះផ្សាយលក់ភាគហ៊ុន ដើម្បីកៀរគរទុន

ទោះបីសេដ្ឋកិច្ចពិភពលោក ក៏ដូចជានៅកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់យ៉ាងណាក៏ដោយ តែបញ្ហានេះមិនបានជះឥទ្ធិពលធ្ងន់ធ្ងរដល់ផ្សារភាគហ៊ុនកម្ពុជានោះទេ ពោលគឺការជួញដូរភាគហ៊ុននៅតែមានសកម្មភាពមមាញឹក។

ក្នុងបទសម្ភាសន៍​ជាមួយសារព័ត៌មានឌីជីថលខេមបូណូមីស ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា រំពឹងចង់ឃើញក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងសំណង់នានានៅកម្ពុជា ប្រើប្រាស់ផ្សារមូលបត្រធ្វើជាមធ្យោបាយសម្រាប់កៀរគរទុន ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន។ សម្រាប់អ្នកជំនាញរូបនេះ ក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលស្ថានភាពទីផ្សារអចលនទ្រព្យមិនសូវល្អប្រសើរ វាអាចសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងការសាកល្បងចូលរួមបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ឬមូលបត្របំណុលក្នុងផ្សារមូលបត្រកម្ពុជា ដែលជាប្រភពទុនដ៏សំខាន់ និងមិនចេះរីងស្ងួត។ ថ្នាក់ដឹកនាំ CSX រូបនេះអះអាងថា ការចូលរួមបោះផ្សាយលក់ភាគហ៊ុន ឬសញ្ញាបណ្ណក្នុងផ្សារមូលបត្រមិនត្រឹមតែផ្តល់ឲ្យក្រុមហ៊ុននូវទុនសម្រាប់ពង្រីកអាជីវកម្មប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកក្នុងការជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជាផងដែរ។

បើតាមការឡើងរបស់ឯកឧត្តម ហុង សុហួរ វិស័យអចលនទ្រព្យបានរួមចំណែកក្នុងសកម្មភាពសេដ្ឋកិច្ចប្រមាណពី៤០%ទៅ៥០% ឯណោះ ដែលកត្តានេះវាបានជះឥទ្ធិពលមិនសូវល្អមកលើចរន្តសេដ្ឋកិច្ចកម្ពុជានៅពេលវិស័យនេះស្ថិតក្នុងស្ថានភាពមួយមិនល្អប្រសើរដូចបច្ចុប្បន្ន។ បញ្ហានេះហើយ ដែលធ្វើឲ្យទុនរាប់ពាន់លានដុល្លារ ដែលបានចាក់បញ្ចូលក្នុងវិស័យអចលនទ្រព្យ និងសំណង់ត្រូវបានជាប់គាំង ដែលធ្វើឲ្យបាត់បង់ឱកាសក្នុងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា។ ក្នុងន័យនេះ ឯកឧត្តម ចង់ឃើញក្រុមហ៊ុនអចលនទ្រព្យប្រើប្រាស់ចំណែកដើមទុនណាមួយរបស់ខ្លួនវិនិយោគក្នុងវិស័យផ្សារភាគហ៊ុននៅកម្ពុជា សំដៅប្រើប្រាស់ទុនឲ្យចរន្តសម្រាប់ចូលរួមអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា។

ជុំវិញស្ថានភាពជួយដូរភាគហ៊ុននៅកម្ពុជា ឯកឧត្តម ហុង សុហួរ បានគូសបញ្ជាក់ថា បើទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោក ក៏ដូចជានៅកម្ពុជាស្ថិតក្នុងភាពច្បាស់លាស់ ដែលបង្កឡើងដោយបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ជម្លោះពាណិជ្ជកម្មរវាងចិន និងអាមេរិក និងបញ្ហាមួយចំនួនទៀតក៏ដោយ តែវាមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ក្រុមហ៊ុន ដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជានោះទេ។ ជាមួយគ្នានេះការជួញដូរភាគហ៊ុនទៀតសោត ក៏មិនមានផលប៉ះពាល់ផងដែរ ពោលគឺនៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះការជួញដូរភាគហ៊ុនមានក្នុងទំហំចន្លោះពី២០ទៅ៣០ម៉ឺនដុល្លារក្នុងមួយថ្ងៃ មានការធ្លាក់ចុះតិចតួចបើធៀបនឹងទំហំជួយដូរកាលពីឆ្នាំ២០២២។

គួរបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន២០បានចុះបញ្ជីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលនៅផ្សារមូលបត្រកម្ពុជា ក្នុងនោះក្រុមហ៊ុនចំនួន១១បានចុះបញ្ជីបោះផ្សាយភាគហ៊ុន និង៩ក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបណ្ណ ឬបណ្ណបំណុល៕




អត្ថបទបន្ទាប់


សហព័ន្ធឧស្សាហកម្មថៃកំពុងស្វែងរកវិធានការបន្ទាន់ ដើម្បីគាំទ្រឧស្សាហកម្មដែលរងគ្រោះ ដោយសារការនាំចេញធ្លាក់ចុះ

ព័ត៌មាន
សហព័ន្ធឧស្សាហកម្មថៃ កំពុងអំពាវនាវឱ្យរដ្ឋាភិបាលដាក់ចេញនូវវិធានការថ្មីៗ ដើម្បីគាំទ្រឧស្សាហកម្មដែលរងផលប៉ះពាល់ពីការធ្លាក់ចុះនៃការនាំចេញ។ ក្ន…

ប្រទេសជប៉ុន និងសមាគមអាស៊ាននឹងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ ដើម្បីគាំទ្ររំហូរទិន្នន័យដោយសេរី ដើម្បីទប់ទល់នឹងចិន

ព័ត៌មាន
ប្រទេសជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ( អាស៊ាន) នឹង បង្កើតមជ្ឈមណ្ឌល ស្រាវជ្រាវមួយដើម្បី លើកកម្ពស់រំហូរ ទិន្នន័យដោយសេរី ឆ្លងកាត់ព្រំដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ