ចំណេះដឹងហិរញ្ញវត្ថុ

តើគួរខ្ចីប្រាក់ចំនួនប៉ុន្មាភាគរយ នៃប្រាក់ចំណូល ដើម្បីកុំឱ្យមានហានិភ័យនៅពេលសងត្រលប់វិញ?


ការខ្ចីប្រាក់បន្ថែម ដើម្បីធ្វើជាដើមទុនក្នុងដំណើរការធ្វើអាជីវកម្ម ឬការវិនិយោគ គេអាចរកបានពីប្រភពផ្សេងៗតាមរយៈការដាក់ពាក្យស្នើសុំឥណទាន ឬកម្ចី។ ការខ្ចីប្រាក់នេះ ក៏អាស្រ័យលើតម្រូវការរបស់អ្នកខ្ចី ប្រភេទឥណទាន និងការស្នើរសុំកម្ចីផងដែរ។ តើគួរខ្ចីប្រាក់យ៉ាងដូចម្ដេចដើម្បីកុំឱ្យមានហានិភ័យនៅពេលសងត្រលប់? ហើយចំណេះដឹងមូលដ្ឋានហិរញ្ញវត្ថុមានសារសំខាន់បែបណា?
ចំណេះដឹងហិរញ្ញវត្ថុ
ដោយ

នៅក្នុងកិច្ចសម្ភាសជាមួយខេមបូណូមីស ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា កត់សម្គាល់ឃើញថា អ្នកជោគជ័យនៅក្នុងមុខជំនួញមួយចំនួនមិនប្រាកដថា ពួកគេពឹងផ្អែកលើធនធានរបស់ខ្លួនដែលមានស្រាប់នោះទេ ពោលគឺពួកគេអាចពឹងផ្អែកលើកម្ចី និងប្រភពទុនមកពីខាងក្រៅផ្សេងទៀត។ សម្រាប់អ្នកជំនាញរូបនេះ ការខ្ចីបំណុលគេ ក៏មិនប្រាកដថា បុគ្គលនោះមិនល្អនោះដែរ តែគួរខ្ចីប្រាក់នៅក្នុងកម្រិតណាមួយដ៏ត្រឹមត្រូវ បើមិនដូច្នោះទេ ពួកគេនឹងក្លាយជាអ្នកបរាជ័យជាក់ជាមិនខាន។

បើតាមមេផ្សារមូលបត្រកម្ពុជារូបនេះ ដើម្បីខ្ចីប្រាក់យកមកប្រើប្រាស់ឱ្យមានប្រសិទ្ធភាព គឺត្រូវមានចំណេះដឹងមូលដ្ឋានហិរញ្ញវត្ថុ បើពុំនោះទេ នឹងប្រឈមហានិភ័យជាក់ជាមិនខាន។ ទន្ទឹមនេះ ឯកឧត្តម ហុង សុហួរ បានលើកឡើងថា ជាទូទៅនៅក្នុង១ខែ គេគួរខ្ចីប្រាក់ក្នុងកម្រិតមួយដែលត្រូវបង់ត្រលប់មិនឱ្យលើសពី៣០% នៃចំណូលប្រចាំខែ ទើបមិនងាយប្រឈមមុខនឹងហានិភ័យ។

​អ្នកជំនាញផ្នែកហិរញ្ញវត្ថុរូ​បនេះកត់សម្គាល់ឃើញថា មានម្ចាស់អាជីវកម្ម និងអ្នករកស៊ីមួយចំនួនហាក់ហាក់ខ្វះចំណេះដឹងផ្នែកមូលដ្ឋានហិរញ្ញវត្ថុ ដោយសារតែពួកគេមិនទាន់ជួបបញ្ហាប្រឈម ជាហេតុធ្វើឱ្យពួកគេមិនមានការចាប់អារម្មណ៍ចំពោះការសិក្សាពាក់ព័ន្ធចំណេះដឹងមូលដ្ឋានហិរញ្ញវត្ថុ។ ដើម្បីឱ្យអាជីវកម្មកាន់តែដំណើរការល្អ អ្នកជំនាញរូបនេះ បានណែនាំដល់ម្ចាស់អាជីវកម្មនានា ត្រូវសិក្សារៀនសូត្រពីចំណេះដឹងមូលដ្ឋានហិរញ្ញវត្ថុជាមុនសិន៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានឹងបង្កើតសហព័ន្ធដំឡូងមី ដើម្បីលើកកម្ពស់តម្លៃ និងការដាំដុះដំឡូងមីនៅកម្ពុជា

ព័ត៌មាន
បើគ្មានការប្រែប្រួលទេ សហព័ន្ធដំឡូងមីកម្ពុជា ដែលមានកំណត់នៅក្នុងគោលនយោបាយជាតិ ស្ដីពីដំឡូងមី នឹងត្រូវបង្កើតឡើងនៅអំឡុងខែមិថុនា ឆ្នាំ២០២៤ ក្…

គោលនយោបាយដ៏តឹងរ៉ឹងលើការបើកបរ បានទាញទម្លាក់ប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិតគ្រឿងស្រវឹងនៅវៀតណាម

ព័ត៌មាន
ប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិតគ្រឿងស្រវឹង នៅវៀតណាម បានធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ បន្ទាប់ពីអាជ្ញាធរប្រទេសនេះដាក់ចេញគោលនយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ