ថៃចរចាឡាវ និងចិនលើការដឹកជញ្ជូនទំនិញតាមផ្លូវរថភ្លើង

ថៃនាំចេញអង្ករចំនួន ១ពាន់តោន ទៅកាន់ប្រទេសចិនតាមផ្លូវរថភ្លើងល្បឿនលឿនឡាវ-ចិនជាលើកដំបូង


រយៈពេលមិនដល់ ១ ខែផង បន្ទាប់ពីប្រទេសថៃបានចរចាជាមួយរដ្ឋាភិបាលឡាវ និងចិន សម្រាប់កិច្ចសហប្រតិបត្តិការភស្តុភារកម្ម និងការដឹកជញ្ជូនទំនិញឱ្យកាន់តែជិតស្និទ្ធនោះ ពេលនេះប្រទេសថៃបានចាប់ផ្ដើមធ្វើការនាំចេញអង្កររបស់ខ្លួនជាលើកដំបូងទៅកាន់ប្រទេសចិនចំនួន ១ពាន់តោន តាមរយៈផ្លូវរថភ្លើងល្បឿនលឿងឡាវ-ចិននេះហើយ។
ថៃចរចាឡាវ និងចិនលើការដឹកជញ្ជូនទំនិញតាមផ្លូវរថភ្លើង
ដោយ

បើ​តាម ក្រសួងកសិកម្ម​ថៃ ការ​ដឹក​ជញ្ជូន​អង្ករ​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ទីក្រុង ឆុង​ឈី​ង​ប្រទេស​ចិន ដោយ​បាន​ប្រើប្រាស់​ទូរថភ្លើង​ចំនួន ២០​ទូ និង​ចំណាយពេល​តិច​ជាង​៤៨​ម៉ោង​ប៉ុណ្ណោះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន The Star​។

បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​នាំ​ចេញ​អង្ករ​ជា​លើក​ដំបូង​តាម​ផ្លូវដែក​ឡាវ​-​ចិន​នេះ ប្រទេស​ថៃ​ក៏​សង្ឃឹមថា នឹង​នាំ​ចេញ​ផ្លែ​ឈើ​ស្រស់ ផ្កាអ័រគីដេ កៅស៊ូ ដំឡូង​មី និង​ដូងប្រេង រួម​ជាមួយនឹង​ត្រី ក៏​ដូច​ជា​ផលិតផល​បសុសត្វ​ផ្សេង​ទៀត​តាម​រយៈផ្លូវ​រថភ្លើង​ថ្មី​នេះ​ទៅ​កាន់​ប្រទេស​ចិន​ផង​ដែរ​។ ការ​នាំ​ចេញ​ផ្លែ​ឈើ​ថៃ អាច​នឹង​កាន់តែ​នៅ​ស្រស់​ល្អ​ក្នុង​ការ​ដឹក​ទៅ​ប្រទេស​ចិន ព្រោះថា​វា​ប្រើ​ពេល​តែ ១ ទៅ ២​ថ្ងៃ​ប៉ុណ្ណោះ នឹង​អាច​ដាក់​លក់​នៅ​លើ​ទីផ្សារ​បាន​ហើយ​។

ទន្ទឹម​នេះ រដ្ឋាភិបាល​ថៃ​បាន​បញ្ជា​ឱ្យ​ផ្លូវដែក​រដ្ឋ​ថៃ​ធ្វើការ​រចនា និង​សាងសង់​ស្ពាន​ថ្មី​មួយ​ពី​ខេត្ត​ណ​ង​ខៃ ទៅ​កាន់​ប្រទេស​ឡាវ ក្នុង​គោលបំណង​ត​ភ្ជាប់​ប្រទេស​ទៅ​កាន់​ផ្លូវដែក​ឡាវ​-​ចិន​ផង​ដែរ​។ ស្ពាន​ថ្មី​នេះ​នឹង​ឆ្លងកាត់​ទន្លេមេគង្គ​ពី​ណ​ង​ខៃ​ទៅ​ប្រទេស​ឡាវ ហើយ​ក៏​នឹង​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ប្រទេស​ថៃ ប្រទេស​ឡាវ និង​បន្ត​ទៅ​ប្រទេស​ចិន​។

ការ​នាំ​ចេញ​អង្ករ​របស់​ថៃ​ជា​លើក​ដំបូង​ទៅ​កាន់​ចិន​តាម​ផ្លូវ​រថភ្លើង​ឡាវ​-​ចិន​នេះ កំពុង​ឈាន​ទៅ​រក​ការ​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេភាគី និង​ផ្តល់​ផលប្រយោជន៍​ដល់​សេដ្ឋកិច្ច​។ មិនតែប៉ុណ្ណោះ នៅ​ថ្ងៃ​ណាមួយ វា​ក៏​នឹង​អាច​ពង្រីក​ហួស​ពី​ប្រទេស​ចិន ទៅ​អាស៊ី​បូព៌ា អាស៊ី​កណ្តាល មជ្ឈិមបូព៌ា រុ​ស្ស៊ី និង​អឺរ៉ុប​ផង​ដែរ​។

សូម​ជម្រាប​ថា កាលពី​ឆ្នាំ​មុន​ទំហំ​ពាណិជ្ជកម្ម​ព្រំដែន​ថៃ​-​ឡាវ​បាន​កើនឡើង​ដល់​ជិត ៦​ពាន់​លាន​ដុល្លារ មាន​កំណើន​ជាង ១២% ធៀប​ទៅ​នឹង​ឆ្នាំ​មុន​។ ក្នុង​នោះ​ការ​នាំ​ចេញពី​ប្រទេស​ថៃ​មាន​ចំនួន​ជាង ៣​ពាន់ ៣​រយ​លាន​ដុល្លារ កើនឡើង​ជាង ២០% ធៀប​នឹង​ឆ្នាំ​២០២០ នាំ​ឲ្យ​ថៃ​មាន​អតិរេក​ពាណិជ្ជកម្ម​ជាមួយ​ឡាវ​ជាង ៩ រយ​លាន​ដុល្លារ​ពី​ពាណិជ្ជកម្ម​តាម​ព្រំដែន​នេះ​៕

អត្ថបទ ស៊ើ​ង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីផ្សារទំនិញប្រណីតនៅចិនកើនដល់តម្លៃជិត ៧៤ ពាន់លានដុល្លារនៅឆ្នាំ២០២១

ព័ត៌មាន
អ្នកប្រើប្រាស់ជនជាតិចិនកំពុងចំណាយកាន់តែច្រើនលើទំនិញប្រណីតនៅប្រទេសរបស់ខ្លួន ទោះបីជាពួកគេមិនអាចធ្វើដំណើរទៅក្រៅប្រទេសបានដោយងាយស្រួល ដោយសារ…

តៃវ៉ាន់ថាចិនបញ្ចូនយន្តហោះចម្បាំងជិត៤០គ្រឿងចូលដែនអាកាសរបស់ខ្លួន

ព័ត៌មាន
អាជ្ញាធរកោះតៃវ៉ាន់កាលពីថ្ងៃអាទិត្យទី២៣មករាបានរាយការណ៍អំពីការបញ្ចូនយន្តហោះចម្បាំងរបស់ចិនចំនួន៣៩គ្រឿង ហោះចូលតំបន់ការពារដែនអាកាសរបស់កោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ