ចម្ការស្វាយចន្ទី

តើម្ចាស់ចម្ការស្វាយចន្ទី គួរធ្វើយ៉ាងណា ដើម្បីបង្ការករណីលួចគ្រាប់ស្វាយចន្ទី?


បច្ចុប្បន្នតម្លៃគ្រាប់ស្វាយចន្ទីស្រស់ត្រូវបានឈ្មួញទិញក្នុងតម្លៃជាង៦ពាន់រៀល ក្នុង១គីឡូក្រាម មានភាពល្អប្រសើរជាងដើមឆ្នាំមុន។ ទោះបីតម្លៃមានភាពប្រសើរក៏ពិតមែន ប៉ុន្តែការប្រមូលផលគ្រាប់ស្វាយចន្ទី នៅដើមឆ្នាំ២០២៥ នេះ ហាក់មានភាពយឺតយ៉ាវជាងឆ្នាំមុន ដោយសារការអូសបន្លាយនៃអាកាសធាតុចុះត្រជាក់រយៈយូរធ្វើឱ្យចម្ការជាច្រើនគាំងក្ដឹប ខណៈចម្ការមួយចំនួនទៀតបានជួបបញ្ហាធ្លាក់ចុះទិន្នផល។ ទន្ទឹមនឹងរដូវប្រមូលផលគ្រាប់ស្វាយចន្ទីចូលមកដល់ មានកសិករមួយចំនួនបារម្ភពីការបាត់ទិន្នផលដោយសារករណីចោរកម្មកើតឡើងផងដែរ។
ចម្ការស្វាយចន្ទី
ដោយ

លោក ងួន គួយ ម្ចាស់ចម្ការស្វាយចន្ទីជាង២០ហិកតា នៅខេត្តស្ទឹងត្រែង បានឱ្យដឹងថា នៅរៀងរាល់ដល់រដូវប្រមូលផលគ្រាប់ស្វាយចន្ទី ម្ចាស់ចម្ការនានា តែងតែយាមនៅតាមចម្ការរៀងៗខ្លួន ដើម្បីបង្ការករណីលួចគ្រាប់ស្វាយចន្ទី។ បើតាមកសិកររូបនេះ នៅក្នុងសហគមន៍ ស្ថិតក្នុងឃុំភ្នំក្រហម ស្រុកសៀមបូក ពុំសូវមានករណីចោរលួចគ្រាប់ស្វាយចន្ទីកើតឡើងនោះទេ ព្រោះម្ចាស់ចម្ការទទួលបានកិច្ចសហការជាមួយអាជ្ញាធរក្នុងមូលដ្ឋាន។

​ដោយឡែក លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា កត់សម្គាល់ឃើញថា នៅក្នុងសហគមន៍របស់លោកស្ថិតក្នុងខេត្តកំពង់ធំ ពុំសូវកើតមានករណីលួចគ្រាប់ស្វាយចន្ទីនោះទេ ដោយសារតែមានការយាម ឬការឃ្លាំមើលបណ្ដាក់គ្នា។ ប៉ុន្តែលោកបានលឺអំពីការត្អូញត្អែររបស់កសិករជាម្ចាស់មួយចំនួនអំពីករណីបាត់ទិន្នផលគ្រាប់ស្វាយចន្ទីនេះ។ តែយ៉ាងណាប្រធានសមាគមស្វាយចន្ទីកម្ពុជារូបនេះ ក៏បានបង្ហាញពីការព្រួយបារម្ភចំពោះករណីចោរកម្មនេះផងដែរ។

​បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា បច្ចុប្បន្នស្ថានភាពចម្ការស្វាយចន្ទី ដែលគាំងក្ដឹបដោយសារអាកាសធាតុចុះត្រជាក់អូសបន្លាយនាពេលកកន្លងមក កំពុងមានភាពប្រសើរបន្តិចហើយ ដោយសារនៅតាមចម្ការមួយចំនួនកំពុងចេញក្ដឹប ដែលជាសញ្ញាវិជ្ជមានសម្រាប់ការប្រមូលនាពេលខាងមុខ។ ជាមួយគ្នានេះ លោក អួន ស៊ីឡុត បានលើកឡើងថា តម្លៃគ្រាប់ស្វាយចន្ទីនៅដើមឆ្នាំ២០២៥ នេះ ហាក់ល្អជាងដើមឆ្នាំ២០២៤ កន្លងទៅ។

សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីសរុបជាង៥៨ម៉ឺនហិកតា។ នេះបើយោងតាមទិន្នន័យផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាតិប្រចាំឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


តើការឆបោកតាមប្រព័ន្ធអនឡាញអាចជះឥទ្ធិពលអវិជ្ជមានយ៉ាងណាដល់សេដ្ឋកិច្ច និងសង្គម?

ស្របពេលវិស័យបច្ចេកវិទ្យាមានការរីកចម្រើនខ្លាំង គេសង្កេតឃើញសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញនៅលើពិភពលោកក៏មានការរីកដុះដាលខ្លាំងផងដែរ។ ជាមួយគ្នា…

តើមានកត្តាអ្វីខ្លះទាញទម្លាក់តម្លៃត្រីចិញ្ចឹមក្នុងស្រុកឱ្យធ្លាក់ចុះនៅដើមឆ្នាំនេះ?

មន្ត្រីជាន់ខ្ពស់នៃសមាគមវារីវប្បករនៅកម្ពុជា បានគូសបញ្ជាក់ថា តម្លៃត្រីចិញ្ចឹមនៅកម្ពុជា បានធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ បើទោះ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ