វិស័យទេសចរណ៍

តើចរន្តភ្ញៀវទេសចរអន្តរជាតិ ចូលមកកម្សាន្តនៅកម្ពុជា នៅដើមឆ្នាំនេះ មានស្ថានភាពយ៉ាងណាដែរ?


ក្រុមអ្នកជំនាញក្នុងវិស័យទេសចរណ៍ បានវាយតម្លៃថា ស្ថានភាពនៃចរន្តភ្ញៀវទេសចរអន្តរជាតិ ចូលមកកម្សាន្តនៅកម្ពុជា នៅដើមឆ្នាំ២០២៥ នេះ ហាក់បង្ហាញសម្ទុះកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះក្រុមអ្នកជំនាញបានបង្ហាញសុទិដ្ឋិនិយម និងជឿជាក់ថា ចរន្តភ្ញៀវទេសចរចូលមកកម្សាន្តនៅកម្ពុជានឹងនៅតែរក្សាបានកំណើនវិជ្ជមាននៅរដូវកាលបៃតង ឬរដូវមិនសូវសម្បូរភ្ញៀវទេសចរចេញធ្វើដំណើរកម្សាន្តនាពេលខាងមុខ។ តើកម្ពុជា គួរត្រៀមខ្លួនបែបណាខ្លះ ដើម្បីទាក់ទាញភ្ញៀវទេសចរនៅក្នុងរដូវកាលបៃតងខាងមុខ?
វិស័យទេសចរណ៍
ដោយ

ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ កត់សម្គាល់ឃើញថា ស្ថានភាពភ្ញៀវទេសចរអន្តរជាតិ ចូលមកកម្សាន្តនៅកម្ពុជា នៅដើមឆ្នាំ២០២៥ នេះ ហាក់មានកំណើនល្អប្រសើរគួរឱ្យកត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពិសេសកំណើនភ្ញៀវទេសរចមកពីតំបន់អឺរ៉ុប អង់គ្លេស និងជប៉ុនជាដើម។ តាមរយៈភាពល្អប្រសើរនេះ អ្នកជំនាញរូបនេះ ជឿជាក់ថា នៅក្នុងរដូវកាលបៃតង ឬរដូវមិនសូវសម្បូរភ្ញៀវទេសចរចេញធ្វើដំណើរកម្សាន្តខាងមុខ កម្ពុជា នៅតែអាចទទួលបានកំណើនភ្ញៀវទេសចរចូលមកកម្សាន្ត ដោយសារការដាក់ចេញគោលនយោបាយលើកទឹកចិត្តដល់ភ្ញៀវទេសចរ គួបផ្សំកម្ពុជា បានបង្កើតផលិតផលទេសចរថ្មីៗ ស្របពេលរដូវកាលបៃតង បរិយាកាស និងទេសភាពនៅតាមតំបន់ទេសចរណ៍នានា មានភាពស្រស់ស្អាត និងទាក់ទាញ។

​លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានគូសបញ្ជាក់ថា កន្លងមកចរន្តភ្ញៀវទេសចរដែលមកកម្សាន្តនៅកម្ពុជា នៅក្នុងរដូវកាលបៃតង ដែលជារដូវមានភ្លៀងធ្លាក់ច្រើន គឺមានការថយចុះប្រមាណ៦០% បើធៀបនឹងរដូវសម្បូរភ្ញៀវទេសចរ។ តែយ៉ាងណាអ្នកជំនាញរូបនេះរំពឹងថា នៅក្នុងរដូវកាលបៃតងឆ្នាំនេះ កម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរបរទេសឱ្យចូលមកកម្សាន្តបានច្រើន ពិសេសភ្ញៀវមកពីទីផ្សារអ៊ីតាលី អេស្ប៉ាញ និងទីផ្សារក្នុងតំបន់។ ទន្ទឹមនឹងនេះ អ្នកជំនាញរូបនេះ លើកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធត្រូវពង្រឹងសេវាកម្មឱ្យកាន់តែល្អបន្ថែមទៀត ដើម្បីផ្តល់ភាពកក់ក្តៅ និងអនុស្សាវរីយ៍ល្អៗជូនដល់ភ្ញៀវទេសចរ។

​​ជាមួយគ្នានេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា វិស័យទេសចរណ៍កម្ពុជា បានបង្ហាញសញ្ញាវិជ្ជមាន​ជា​បន្ត​បន្ទាប់។ តែយ៉ាងណាលោកបានវាយតម្លៃថា វិស័យទេសចរណ៍កម្ពុជា នៅតែអាចជួបបញ្ហាប្រឈមមួយចំនួន ដោយសារភាពមិនប្រាកដប្រជារបស់ស្ថានភាពសេដ្ឋកិច្ចសកល និងគោលនយោបាយថ្មីៗរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក។ ស្ថិតក្នុងស្ថានភាពនេះ លោក ធួន ស៊ីណាន យល់ឃើញថា នៅក្នុងរដូវកាលបៃតងខាងមុខនេះ កម្ពុជា គួរជំរុញការទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវទេសចរក្នុងតំបន់ឱ្យបានច្រើនជាជាងរង់ចាំទីផ្សារភ្ញៀវពីបណ្តាប្រទេសឆ្ងាយៗ។

​គួរជម្រាបថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ សរុបជាង៦,៧លាននាក់ កើនឡើងជិត២៣% បើធៀបនឹងឆ្នាំ២០២៣។ ទន្ទឹមនេះ នៅក្នុងឆ្នាំ២០២៥ នេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍រំពឹងថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ យ៉ាងហោចណាស់ ចាប់ពី៧,២លាននាក់ទៅប្រមាណ៧,៥លាននាក់៕




អត្ថបទបន្ទាប់


តើការប្រើបណ្ណ ប.ស.ស បានរួមចំណែកជួយកាត់បន្ថយការចំណាយ និងលើកកម្ពស់ជីវភាពពលរដ្ឋយ៉ាងណាដែរ?

នៅមួយរយៈចុងក្រោយនេះ ការប្រើប្រាស់បណ្ណសមាជិក ប.ស.ស ក្នុងការទទួលសេវាសុខាភិបាលរបស់ពលរដ្ឋមានការកើនឡើងគួរឱ្យកត់សម្គាល់ តែការប្រើប្រាស់បណ្ណនេ…

កសិករនៅវៀតណាម កំពុងព្រួយបារម្ភចំពោះការធ្លាក់ថ្លៃផ្លែទុរេន ខណៈរដូវប្រមូលផលខិតជិតមកដល់

ប្រជាកសិករដាំទុរេននៅប្រទេសវៀតណាម កំពុងព្រួយបារម្ភពីការធ្លាក់ចុះតម្លៃទុរេន ខណៈរដូវប្រមូលផលផ្លែទុរេនខិតជិតចូលមកដល់ ចំពេលមានការរឹតបន្ដឹង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ