លោក ថាក់ ស៊ីន

តើពេលនេះលោក ថាក់ ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ នៅប្រទេសណាឱ្យពិតប្រាកដ?


លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តី និងជាអ្នកនយោបាយដ៏មានឥទ្ធិពលនៅក្នុងប្រទេសថៃ បានចាកចេញពីប្រទេសថៃ តាមជើងហោះហើរឯកជនមួយកាលពីយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមហេតុផលទៅពិនិត្យសុខភាពនៅប្រទេសសិង្ហបុរី។
លោក ថាក់ ស៊ីន
ដោយ

មានពាក្យចចាមអារ៉ាមជាច្រើនបានលើកឡើងពាក់ព័ន្ធនឹងលោក ថាក់ ស៊ីន ដំឡូងឡើងថា លោកត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃ ចាប់ខ្លួន បន្ទាប់មកមានការលើកឡើងថា លោកកំពុងស្ថិតនៅប្រទេសសិង្ហបុរី និងម៉ាឡេស៊ីជាដើម ហើយចុងក្រោយនេះថា លោកកំពុងស្ថិតនៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម។ កត្តានេះធ្វើឱ្យមហាជនបានចោទជាសំណួរថា តើពេលនេះលោក ថាក់ ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃនៅប្រទេសណាឱ្យពិតប្រាកដ?

អតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលរបស់ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានចាកចេញពីប្រទេសថៃ ទាំងប្រញាប់ប្រញ៉ាល់ក្រោមហេតុផលទៅពិនិត្យសុខភាពនៅប្រទេសសិង្ហបុរី កាលពីថ្ងៃយប់ព្រហស្បតិ៍ ពោលគឺ១ថ្ងៃមុនការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី និងមុនការសម្រេចក្តីពាក់ព័ន្ធនឹងការចោទប្រកាន់ លោក ជុំវិញគុកប៉ូលិស វីអាយភី។ ការចាកចេញទាំងតក់ក្រហល់របស់អតីតនាយករដ្ឋមន្ត្រីថៃ ដែលធ្លាប់និរទេសអស់រយៈពេល១៥ឆ្នាំរូបនេះ ធ្វើឡើងក្រោយរដ្ឋាភិបាលចម្រុះរបស់គណបក្សភឿថៃ កំពុងស្ថិតក្នុងភាពចលាចល និងកំពុងប្រឈមមុខនឹងការប្រកួតប្រជែងដ៏ធំពីគណបក្សគូប្រជែងនៅក្នុងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនៅថ្ងៃសុក្រ សប្តាហ៍នេះ។

ប៉ូលិសអន្តោប្រវេសន៍ថៃ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ថាក់ស៊ីន បានហោះចេញពីព្រលានយន្តហោះដនមឿងនៅវេលាម៉ោង៧ និង១៧នាទីយប់ថ្ងៃទី៤ ខែកញ្ញា តាមយន្តហោះឯកជនមួយ បន្ទាប់ពីអាជ្ញាធរបានបញ្ជាក់ថា មិនមានដីការបស់តុលាការណាមួយហាមឃាត់លោកមិនឱ្យចាកចេញពីប្រទេសថៃ។ យន្តហោះរបស់លោក ថាក់ស៊ីន ដំបូងឡើយប្រុងឆ្ពោះទៅប្រទេសសិង្ហបុរី ប៉ុន្តែបន្ទាប់ពីបានធ្វើដំណើរលើប្រទេសម៉ាឡេស៊ី ក៏បានក្រឡឹងចុះក្រឡឹងឡើងជាច្រើនជុំនៅលើសមុទ្រ អាដាម៉ាន មុនធ្វើដំណើរទៅភាគខាងលិច។

មេធាវីការពារក្តីរបស់លោក ថាក់ស៊ីន គឺលោក វិនយ៉ាត ឆាតមុនទ្រី បានអះអាងថា លោកមិនបានដឹងពីការចាកចេញរបស់លោក ថាក់ ស៊ីន នោះទេ ប៉ុន្តែលោកបាននិយាយថា អតីតនាយករដ្ឋមន្ត្រីរូបនេះបានប្រាប់ខ្លួនថា លោកនឹងមកបង្ហាញខ្លួននៅតុលាការនៅសប្តាហ៍ក្រោយ។

យ៉ាងណាមិញបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន the Nation លោក ថាក់ស៊ីន នៅពេលនេះមិនមែននៅសិង្ហបុរី ហើយក៏មិនមែននៅម៉ាឡេស៊ីនោះដែរ ពោលគឺលោកកំពុងស្ថិតនៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម។ ជាមួយគ្នានេះលោក ថាក់ស៊ីន បានសរសេរសារនៅលើបណ្តាញសង្គម X នៅព្រឹកថ្ងៃសុក្រ ថា លោកកំពុងស្ថិតនៅទីក្រុងឌូបៃ។ លោក ថាក់ស៊ីន បានរៀបរាប់ថា ដំឡូងឡើយលោកពិតជាមានគម្រោងធ្វើដំណើរទៅប្រទេសសិង្ហបុរី ដើម្បីពិនិត្យសុខភាពពិតប្រាកដមែន ប៉ុន្តែដោយសារមន្ត្រីអន្តោប្រវេសន៍ថៃ ធ្វើឱ្យការហោះហើររបស់លោកចេញអាកាយយានដ្ឋានអន្តរជាតិដនមឿង មានការពន្យារពេលជិតពីរម៉ោង ទើបធ្វើឱ្យយន្តហោះរបស់លោក មិនអាចចុះចតនៅអាកាសយានដ្ឋានឯកជននៅសិង្ហបុរីបាន ដូច្នេះ លោក ក៏បានប្តូរទិសដៅហោះទៅកាន់ទីក្រុងឌូបៃ ជាកន្លែងដែលលោកធ្លាប់ពិគ្រោះផ្នែកឆ្អឹង និងសួតជាយូរមកហើយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលកម្ពុជាតែងតែធ្វើសេចក្ដីសម្រេចគោលនយោបាយដែលផ្អែកលើការវិភាគ ទិន្នន័យ ភស្តុតាង និងប្រកបដោយបរិយាបន្ន

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាគោលនយោបាយថ្នាក់ជា…

ឯកឧត្តម វង្សី វិស្សុត៖ ការរៀបចំគោលនយោបាយបានល្អវាជារឿងសំខាន់មួយ តែអ្វីដែលរឹតតែសំខាន់នោះ គឺការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាព

ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងអង្គការមូលនិធិអាស៊ី បានរៀបចំវេទិកាគោលនយោបាយថ្នាក់ជាតិឆ្នាំ២០២៥ ដោយមានការចូលរួមពីភាគីរាជរដ្ឋាភិបា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ