មីស៊ីលកូរ៉េខាងជើង

កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលឆ្លងទ្វីបដ៏មានឥទ្ធិពលខ្លាំងបំផុតមិនធ្លាប់មាន ក្រោយផ្អាកតាំងឆ្នាំ២០១៧


ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបាននិយាយនៅថ្ងៃសុក្រនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានដឹកនាំដោយផ្ទាល់នូវការសាកល្បងមីស៊ីលហ្វាសុង ១៧ (Hwasong-17) គឺជា "ប្រភេទថ្មី" នៃមីស៊ីលផ្លោងឆ្លងទ្វីប និងជាប្រភេទធំបំផុតមិនធ្លាប់មានរបស់កូរ៉េខាងជើង។
មីស៊ីលកូរ៉េខាងជើង
ដោយ

បុរសខ្លាំងកូរ៉េខាងជើងរូបនេះចាត់ទុកថា ការបាញ់មីស៊ីប្រភេទឆ្លងទ្វីបដ៏ធំបំផុតរបស់ខ្លួននេះ ថាជាគន្លឹះដើម្បីរារាំងកុំឲ្យផ្ទុះសង្គ្រាមនុយក្លេអ៊ែរ។ ទូរទស្សន៍រដ្ឋកូរ៉េខាងជើងបាននិយាយថា មីស៊ីលថ្មីនេះមានសមត្ថភាពហោះក្នុងរយៈចម្ងាយជាង១ពាន់គីឡូម៉ែត្រ និងអាចហោះក្នុងកម្ពស់អតិបរមាជាង៦ពាន់គីឡូម៉ែត្រ ហើយបានវាយប្រហារចំគោលដៅយ៉ាងជាក់លាក់នៅក្នុងសមុទ្រ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋដដែលនេះបានបន្ថែមទៀតថា លោក គីម ជុន អ៊ុន បាននិយាយថា កូរ៉េខាងជើងកំពុងត្រៀមខ្លួនសម្រាប់ការប្រឈមមុខគ្នារយៈពេលយូរជាមួយសហរដ្ឋអាមេរិក ហើយកម្លាំងយុទ្ធសាស្ត្ររបស់កូរ៉េខាងជើងបានត្រៀមខ្លួនជាស្រេច ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការប៉ុនប៉ងផ្នែកយោធាណាមួយពីសំណាក់សហរដ្ឋអាមេរិក។

ទិន្នន័យពីយន្ដហោះស៊ើបការណ៍ពីយោធាកូរ៉េខាងត្បូង និងជប៉ុននៅមុននេះបានបង្ហាញថា មីស៊ីលថ្មីរបស់កូរ៉េខាងជើងនេះអាចហោះហើរបានកាន់តែខ្ពស់ និងមានរយៈពេលយូរជាងការសាកល្បងមុនៗរបស់កូរ៉េខាងជើងទៅទៀត នៅមុនពេលវាបានធ្លាក់ចូលទៅក្នុងសមុទ្រភាគខាងលិចប្រទេសជប៉ុន។

នេះគឺជាការបាញ់បង្ហោះមីស៊ីលដ៏ធំបំផុតដែលមានសមត្ថភាពពេញលេញជាលើកដំបូងរបស់កូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរមួយនេះចាប់តាំងពីឆ្នាំ២០១៧ និងជាការបង្ហាញពីជំហានដ៏សំខាន់មួយក្នុងការអភិវឌ្ឍអាវុធរបស់ទីក្រុងព្យុងយ៉ាងដែលអាចបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរតាមមីស៊ីលនេះ ដើម្បីបាញ់ទៅដល់គ្រប់ទីកន្លែងនៅក្នុងទឹកដីសហរដ្ឋអាមេរិក។


ការដែលកូរ៉េខាងជើងបានវិលត្រលប់ទៅការសាកល្បងសព្វាអាវុធសំខាន់ៗវិញនេះបានបង្កការឈឺក្បាលជាថ្មីដល់ប្រធានាធិបតីអាមេរិកលោក Joe Biden ខណៈដែលលោកកំពុងជាប់ដៃឆ្លើយតបការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយវាក៏បានបង្កបញ្ហាប្រឈមចំពោះរដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូងផងដែរ។

លោក Biden និងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ដែលកំពុងជួបគ្នាក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសG7 នៅក្នុងទីក្រុងប្រ៊ុចសែល ដើម្បីបង្ហាញពីការរួបរួមគ្នាប្រឆាំងសង្រ្គាមរបស់វិមានក្រឹមឡាំងនោះ បានថ្កោលទោសការបាញ់មីស៊ីលរបស់កូរ៉េខាងជើងដោយជំរុញឱ្យមានផ្នែកការទូត និងបានយល់ព្រមធ្វើការរួមគ្នាដើម្បីដាក់ឱ្យទីក្រុងព្យុងយ៉ាង"ទទួលខុសត្រូវ"ចំពោះទង្វើនេះ។ នេះបើយោងតាមមន្ត្រីសេតវិមាន។

មន្ត្រីនាំពាក្យសេតវិមានលោកស្រី ជេន សាគី (Jen Psaki) បាននិយាយនៅមុននេះថា "ការបាញ់សាកល្បងមីស៊ីលនេះគឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើដំណោះស្រាយជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយជាងនេះទៀតវាក៏បានបង្កើនភាពតានតឹងនិងហានិភ័យដោយបង្កអស្ថិរភាពដល់ស្ថានភាពសន្តិសុខនៅក្នុងតំបន់នេះផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Ford Cambodia បើកទទួលការកក់រថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023

ព័ត៌មាន
កាលពីពេលថ្មីៗនេះមានការផ្ទុះនៃការចាប់អារម្មណ៍ និងការចែករំលែកយ៉ាងពេញទំហឹងនៅក្នុងបណ្តាញសង្គមទាក់ទងនឹងការប្រកាសចេញលក់ជាផ្លូវការនៃរថយន្ត F…

«ទឹកឃ្មុំព្រៃមណ្ឌលគិរី» ត្រូវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ខណៈទិន្នផល១ឆ្នាំមានជាង១០០តោន

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានអះអាងថា ក្រសួងសម្រេចបានសម្រេចយក «ទឹកឃ្មុំព្រៃមណ្ឌលគិរី» ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (IG) ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ