សេតវិមានព្រមានអំពីឱ្យភាពសេដ្ឋកិច្ច

សេតវិមានព្រមានអំពីឱ្យភាពសេដ្ឋកិច្ចដែលអាចមាន ពេលដែលភាពមិនចុងសម្រុងគ្នាលើកម្រិតបំណុលអតិបរមាអូសបន្លាយ


សេដ្ឋវិទូនៅសេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីថ្ងៃពុធបានព្រមានឱ្យដឹងជាមុនអំពី«ការខាតបង់ដ៏ធំធេង»ចំពោះសេដ្ឋកិច្ចអាមេរិកក្នុងករណីដែលរដ្ឋាភិបាលមិនមានលទ្ធភាពសងបំណុល។ ពួកគេបានព្រមានថា អលទ្ធភាពសងបំណុលក្នុងរយៈពេលកាន់តែយូរអាចបណ្តាលឱ្យបាត់បង់ការងារ ៨ លាន ៣ សែនកន្លែង ហើយផ្សារភាគហ៊ុននឹងធ្លាក់ថ្លៃ ៤៥ ភាគរយ។
សេតវិមានព្រមានអំពីឱ្យភាពសេដ្ឋកិច្ចដែលអាចមាន ពេលដែលភាពមិនចុងសម្រុងគ្នាលើកម្រិតបំណុលអតិបរមាអូសបន្លាយ
ដោយ

ការលើកឡើងដូច្នេះគឺដោយសារពួកគេមើលឃើញភាពមិនចុះសម្រុងគ្នារវាងសភានិងរដ្ឋាភិបាល ក្នុងការសម្រេចលើការដំឡើងកម្រិតបំណុលអតិបរមា និងក្នុងការកាត់បន្ថយចំណាយរបស់រដ្ឋាភិបាល។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានអេភី។

កាលពីថ្ងៃពុធ អ្នកសេដ្ឋកិច្ចនៅសេតវិមានបានព្រមានប្រាប់ជាមុនអំពី«ការខាតបង់ដ៏ធំធេង»ចំពោះសេដ្ឋកិច្ចអាមេរិក ក្នុងករណីដែលរដ្ឋាភិបាលមិនមានលទ្ធភាពសងបំណុល។ បើតាមមន្ត្រីទាំងនេះ ការខូចខាតដែលបណ្ដាលមកពីអលទ្ធភាពសងបំណុលក្នុងរយៈពេលកាន់តែយូរ អាចនឹងធ្វើឱ្យបាត់បង់ការងារ ៨ លាន ៣ សែនកន្លែង ព្រមទាំងអាចបន្ថោកតម្លៃទីផ្សារភាគហ៊ុន ៤៥ ភាគរយ។

ប៉ុន្តែបើយោងតាមរបាយការណ៍ថ្មីរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សូម្បីតែស្ថានការណ៍មិនសូវតឹងតែងក៏ដោយ ក៏អាចនឹងរារាំងកំណើនសេដ្ឋកិច្ចសហរដ្ឋអាមេរិកដែរ។ វាជាការបញ្ជាក់ប្រាប់ថា ការប្រឈមមុខដាក់គ្នាផ្នែកនយោបាយរវាងសមាជិកសភាគណបក្សសាធារណរដ្ឋនិងមន្ត្រីរដ្ឋាភិបាលគណបក្សប្រជាធិបតេយ្យ ពាក់ព័ន្ធនឹងការដំឡើងកម្រិតបំណុលអតិបរមា អាចនាំឱ្យមានការខាតបង់ប្រាក់ដ៏សន្ធឹកសន្ធាប់។

ប្រសិនបើគ្មានកិច្ចព្រមព្រៀងរវាងសភា និងសេតវិមានទេ លោកស្រី ចាណេត យេឡេន (Janet Yellen) រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក ដែលទទួលបន្ទុកការងារសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានព្រមានថា រដ្ឋាភិបាលសហព័ន្ធនឹងមិនអាចបន្តខ្ចីប្រាក់យកមកចំណាយបានទេ ហើយថាអលទ្ធភាពសងបំណុលអាចនឹងកើតឡើងភ្លាមៗនៅថ្ងៃទី ១ ខែមិថុនាខាងមុខនេះ។

យោងតាមអ្នកជំនាញ មានស្ថានការណ៍បីផ្សេងៗគ្នានៅចំពោះមុខអ្នកនយោបាយអាមេរិក។ ស្ថានការណ៍ទីមួយនិងដែលគ្រោះថ្នាក់បំផុតគឺ«អលទ្ធភាពសងបំណុលអូសបន្លាយយូរ»។ ស្ថានការណ៍ទីពីរគឺ«អលទ្ធភាពសងបំណុលក្នុងរយៈពេលខ្លី» ដែលនៅក្នុងនេះ សភានឹងធ្វើសកម្មភាពយ៉ាងលឿន ដើម្បីអនុញ្ញាតឱ្យរដ្ឋាភិបាលខ្ចីប្រាក់បានទៀត បន្ទាប់ពីការខកខានបង់វិក្កយបត្រចំណាយ។ ស្ថានការណ៍ទីបីគឺ «ភាពប្រថុយប្រថាន» ដែលសមាជិកសភាសហរដ្ឋអាមេរិកយកជំនឿនិងកិត្តិយសទាំងអស់របស់ប្រទេសនេះ ទៅលលេងរហូតដល់នាទីចុងក្រោយ មុននិងអនុញ្ញាតឱ្យដំឡើងកម្រិតបំណុលអតិបរមា ដើម្បីចៀសវាងអលទ្ធភាពសងបំណុល។ អ្នក​ជំនាញ​បាន​និយាយ​ថា ស្ថានការទាំង​បីខាងលើនេះ​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ចសហរដ្ឋអាមេរិក។

ប្រធានាធិបតី ចូ បៃឌិន មានកិច្ចប្រជុំនៅថ្ងៃទី ៩ ខែឧសភា ជាមួយមេដឹកនាំសភា ដើម្បីព្យាយាមរកវិធីដោះស្រាយវិបត្តិដែលកំពុងខិតជិតមកដល់ ខណៈដែលសមាជិកសភាគណបក្សសាធារណរដ្ឋបាននិងកំពុងទទូចឱ្យកាត់បន្ថយការចំណាយ ដែលនេះជាលក្ខខណ្ឌដើម្បីអនុញ្ញាតឱ្យប្រទេសនេះបន្តការខ្ចីប្រាក់បានសម្រាប់ចំណាយ៕




អត្ថបទបន្ទាប់


អ៊ុយក្រែន និងសហភាពអឺរ៉ុប ព្រមព្រៀងគ្នាបន្តរបបពាណិជ្ជកម្មបែបអនុគ្រោះរយៈពេលមួយឆ្នាំទៀត

ព័ត៌មាន
នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក ដិន្នីស ស្មីហាល់ (Denys Shmyhal) បាននិយាយកាលពីថ្ងៃពុធថា ប្រទេសអ៊ុយក្រែន និងសហភាពអឺរ៉ុប បានយល់ព្រមបន្តកិច្ចព្…

របាយការណ៍ចិនបង្ហាញថា អាមេរិកជាអ្នកគ្រប់គ្រង«អាណាចក្រចោរអ៊ីនធឺណិត» ដែលវាយប្រហារចិន និងប្រទេសផ្សេងទៀត

ព័ត៌មាន
របាយការណ៍មួយរបស់ប្រទេសចិន ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ (CIA) ដែលជាទីភ្នាក់ងារចារកម្មស៊ីវិលរប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ