តើវិនិយោគិនចិន ចង់ឲ្យនរណាក្លាយជាប្រធានាធិបតីអាម៉េរិក?

តើវិនិយោគិនចិន ចង់ឲ្យនរណាឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាម៉េរិក នៅខែវិច្ឆិកា ខាងមុខ?


ស្របពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាម៉េរិក កាន់តែខិតជិតចូលមកដល់ វិនិយោគិននានានៅក្នុងប្រទេសចិន កំពុងរិះគិត និងរៀបចំយុទ្ធសាស្រ្តទីផ្សាររបស់ខ្លួន។ វិនិយោគិននៅតាមបណ្តាប្រទេសផ្សេងៗមានការយល់ឃើញផ្សេងៗគ្នាចំពោះបេក្ខភាពរបស់ប្រធានាធិបតីថ្មីរបស់អាម៉េរិក ដោយអ្នកខ្លះចង់ឱ្យលោក ដូណាល់ ត្រាំ ឈ្នះឆ្នោតជាងលោកស្រី កាម៉ាឡា ហារីស ហើយខ្លះយល់ឃើញផ្ទុយពីនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
តើវិនិយោគិនចិន ចង់ឲ្យនរណាក្លាយជាប្រធានាធិបតីអាម៉េរិក?
ដោយ

តើវិនិយោគិនចិនចង់ឲ្យនរណាឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាម៉េរិក នៅខែវិច្ឆិកា ខាងមុខ?

តាមរយៈការស្ទង់មតិមួយដែលធ្វើឡើងដោយសារព័ត៌មានធំៗបានឲ្យដឹងថា វិនិយោគិនចិន ភាគច្រើនមិនចង់ឲ្យលោក ដូណាល់ ត្រាំ វិលមកកាន់សេតវិមានវិញនោះឡើយ ដ្បិតវាអាចធ្វើឱ្យពួកគេកាន់តែពិបាករកស៊ីជាមួយទីផ្សារអាម៉េរិក។ ជាក់ស្តែងនៅក្នុងអំឡុងពេលលោក ដូណាល់ ត្រាំ កាន់កាប់សេតវិមាន ធុរជនចិន បានប្រឈមមុខនឹងសម្ពាធពន្ធពី៧,៥%ទៅ២៥% ហើយកាលពីពេលថ្មីនេះ លោកត្រាំ បានបន្តគំរាមដាក់ពន្ធលើទំនិញចិនរហូតដល់ទៅ៦០% បើលោកវិលមកកាន់កាប់សេតវិមានជាថ្មី។

ពាក់ព័ន្ធនឹងបញ្ហានេះលោក ម៉ាយ សាហ្គាន (Mike Sagan) ប្រធានក្រុមហ៊ុនផលិតផលិតផលក្មេងលេងរបស់ចិនមួយបាននិយាយថា ប្រសិនបើលោក ត្រាំ ឈ្នះការបោះឆ្នោតប្រធានាធិបតីអាម៉េរិក នៅខែក្រោយ ក្រុមហ៊ុនផលិតឧបករណ៍ក្មេងលេងរបស់លោក អាចនឹងកាត់បន្ថយខ្សែសង្វាក់ផលិតកម្មនៅប្រទេសចិន ពាក់កណ្តាល។

លោកបានអះអាងថា ក្រុមហ៊ុនរបស់លោកបានផ្លាស់ប្តូរទីតាំង នៃផលិតកម្មរបស់ខ្លួនចេញពីប្រទេសចិនទៅកាន់ប្រទេសវៀតណាម ឥណ្ឌា និងកន្លែងផ្សេងទៀតរួចហើយ បន្ទាប់ពីលោក ត្រាំ បានបង្កើនការយកពន្ធពី៧,៥% ទៅ២៥% កាលពីឆ្នាំ២០១៨ កន្លងទៅ ហើយពេលនេះលោក ត្រាំ បានគំរាមដាក់ដំឡើងពន្ធរហូតដល់៦០%។

នេះគ្រាន់តែជាការបង្ហាញការព្រួយបារម្ភរបស់ធុរជនចិនប៉ុណ្ណោះ តែបើយើងមើលទៅលើភាពជាក់ស្តែងផលិតផលឧស្សាហកម្មចិន បានបន្តនាំចូលទៅកាន់សហរដ្ឋអាម៉េរិក មានតម្លៃរហូតដល់ជាង៤០០ពាន់លានដុល្លារ ខណៈអាម៉េរិកកំពុងបញ្ជាទិញទំនិញពីប្រភពផ្សេងៗរាប់រយពាន់លានដុល្លារបន្ថែមទៀត។

តាមការស្ទាបស្ទង់មួយ ដែលគេបានធ្វើជាមួយនឹងធុរជនចិន ចំនួន២៧នាក់ មាន១២នាក់ បាននិយាយថា ពួកគេនឹងពន្លឿនការផ្លាស់ប្តូរទីតាំងផលិតកម្ម ប្រសិនបើលោក ត្រាំ ឈ្នះការបោះឆ្នោត ខណៈ១១នាក់ផ្សេងទៀតមិនទាន់មានផែនការជាក់លាក់នៅឡើយទេ ប៉ុន្តែគ្រប់គ្នាសុទ្ធតែបានសម្តែងការព្រួយបារម្ភថា ពួកគេអាចនឹងបាត់បង់សិទ្ធិចូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីដ៏ធំបំផុតរបស់កម្ពុជា គ្រោងដាក់ឱ្យដំណើរការចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ

រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីដ៏ធំបំផុតនៅកម្ពុជា របស់ក្រុមហ៊ុនសិង្ហបុរី CSNC គ្រោងបញ្ចប់ការសាងសង់ និងដាក់ឱ្យដំណើរនៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២…

តៃវ៉ាន់ត្រៀមស្បៀងជាស្រេច និងព្រមានពីការផ្ទុះសង្គ្រាម ប្រសិនបើចិនពិតជារាំងខ្ទប់ដែនកោះរបស់ខ្លួន

រដ្ឋាភិបាលតៃវ៉ាន់ កាលពីថ្ងៃទី២២ ខែតុលា បានចែករំលែកព័ត៌មានលម្អិតដ៏កម្រអំពីផែនការត្រៀមស្បៀងសម្រាប់គ្រាអាសន្នក្នុងករណីផ្ទុះសង្គ្រាម ហើយអះអាង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ