ទីផ្សារខុនដូ

អ្នកជំនាញអចលនទ្រព្យ អះអាងថា ការរស់នៅខុនដូ នឹងមានកំណើនកាន់តែខ្លាំងនៅ១០ ឆ្នាំខាងមុខ


អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាបានឲ្យដឹងថា ក្នុងរយៈពេលបីខែដំបូងដើមឆ្នាំ២០១៩ នេះចំនួននៃការស្នើសុំចុះបញ្ជីសាងសង់អគារខុនដូមានការកើនឡើងជាង ២០ភាគរយ ក្នុងនោះការអនុវត្តជាក់ស្តែងមានត្រឹម ១០ភាគរយ ខណៈចំនួនការសាងសង់រួចរាល់ប្រមាណ១០ភាគរយដែរ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។
គម្រោង​ខុនដូ ស្តាស៊ីធី នៅក្បែរ​ស្ពានអាកាស ស្ដុបផ្សារដីហុយ រាជធានី​ភ្នំពេញ
ដោយ

លោកឧកញ៉ា ចេង ខេង ប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា និងជាអគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ស៊ីភីអិល​បានបង្ហាញ និងធ្វើការ​ប្រៀបធៀបពី​និន្នាការ​រស់ខុនដូ នៅកម្ពុជាទៅ​នឹងប្រទេស​ជិតខាង​ដោយ​និយាយថា ការរស់នៅ​ក្នុងអគារ​ខុនដូ​នៃប្រទេស​ជិតខាង​កាលពី ៨ឆ្នាំមុន​គឺមានត្រឹមតែ ២០ភាគរយ​ប៉ុណ្ណោះ ប៉ុន្តែលោក​មានជំនឿ​ថា នៅ ៨ ទៅ១០ឆ្នាំ​ខាងមុខ ការរស់នៅខុនដូ​អាចនឹងឡើង​រហូតដល់ ៨០ភាគរយ​នៃចំណែក​ទីផ្សារ​ទាំងមូល ហើយនៅកម្ពុជា​ក៏កើនឡើង​ដូចគ្នាដែរ ខណៈការផ្គត់ផ្គង់​បច្ចុប្បន្ន​បង្ហាញ​ពីនិន្នាការ​កើនឡើង​ជាបន្តបន្ទាប់។

លោកឧកញ៉ា ចេង ខេង បញ្ជាក់ប្រាប់​អ្នកសាព័ត៌មាន​នៅកម្មវិធីសិក្ខា​សាលាស្តីពី​ការស្វែងយល់​ឱកាសចំនេញ​ពីការទិញដី និងផ្ទះនៅក្នុងក្រុងព្រះសីហនុ និងគម្រោង​ខុនដូ ស្តាស៊ីធី​នៅភ្នំពេញថា កំណើន​ប្រជាពលរដ្ឋខ្មែរ ដែលរៀបការថ្មី​ក្នុងមួយឆ្នាំៗ​នៅទីក្រុង​ភ្នំពេញ​មិនតិចជាង ២ម៉ឺនគូរ​ឡើយ តែចំនួន​នៃការផលិត​សាងសង់​លំនៅដ្ឋាន​ស្នាក់នៅរួម​ ប្រភេទខុន​ដូ​ក្នុងមួយឆ្នាំៗ ផលិតបាន​តិចជាង ២ម៉ឺនយូនីត ដូច្នេះចំនួននេះគឺមិនទាន់​សមាមាត្រ​គ្នាអាចឆ្លើយតប​ទៅនឹងតម្រូវការ​បាននោះឡើយ។

តាមរបាយការណ៍​ក្រសួង​រៀបចំដែនដី កម្ពុជា​ផ្តល់លិខិត​អនុញ្ញាត​សាងសង់​សំណង់​ខ្ពស់ៗ​ចាប់ពី៥ ជាន់ ឡើងទៅ​សម្រាប់​ការអភិវឌ្ឍ​ក្នុងរយៈពេល ១៤ឆ្នាំមកនេះ មានចំនួន​អគារខ្ពស់ៗ​សរុប​បានកើន​ឡើងរហូត​ជាង ១ពាន់អគារ ដែលរាប់ចាប់​ពីអគារ​លំនៅដ្ឋាន​ស្នាក់​នៅរូម សណ្ឋាគារ និងអគារ​ពាណិជ្ជកម្ម។

លោក​ឧកញ៉ា ចេង ខេង ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ CPL

ជាមួយគ្នានេះដែរ លោកច្រឹក សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា​មានជំនឿថា ៣ទៅ៥ឆ្នាំ​ខាងមុខ ទីផ្សារ​តម្រូវការ​នៅ​តែបន្ត​កំណើន សម្រាប់ទីផ្សារ​អ្នកស្នាក់​នៅក្នុង​ស្រុក មានកំណើន​៥ ទៅ ៨ភាគរយ ខណៈចំនួន​អ្នកកំពុង​ប្រើប្រាស់​បច្ចុប្បន្នជាក់ស្តែង​ជាមធ្យម ៣០ភាគរយ។

លោកបានឲ្យដឹងទៀតថា ចំពោះតម្លៃលក់​នៃអគារខុនដូ គឺមានការ​ប្រែប្រួល​តិចតួច​ ដោយមានកំណើន​ប្រមាណ​កន្លះភាគរយ​ប៉ុណ្ណោះ ជាមួយ​នឹងតម្លៃ ១ម៉ែត្រការ៉េថ្លៃ​ជុំវិញ ១.៧០០​ដុល្លារ ទៅ ២.៥០០​ដុល្លារ​ក្នុងមួយ​ម៉ែត្រការ៉េ។ ដោយឡែកចំពោះទីផ្សារនៃការ​ជួលខុនដូ​កម្រិតខ្ពស់ និងមធ្យម​នៅបន្តស្ថិរភាព​ដដែល ជាមួយអត្រា​តម្លៃកើន​ឡើង១​ភាគរយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោក៖ បើគ្មាន EBA កម្ពុជា អាចបាត់ចំណូលនាំចេញ ជាង៦៥០ លានដុល្លារអាមេរិក

ព័ត៌មាន
ធនាគារពិភពលោកនៅថ្ងៃទី ៦ ឧសភានេះ បានចេញរបាយការណ៍ថ្មីចុងក្រោយរបស់ខ្លួន ដោយក្នុងនោះ បានប៉ាន់ប្រមាណថា កម្ពុជា អាចនឹងធ្លាក់ចុះចំណូលពីការ…

លោកបណ្ឌិត អ៊ិន ចាន់នី៖ ការបង្កើតប្រព័ន្ធរាយការណ៍ឥណទាន ល្អសម្រាប់អ្នកផ្តល់​ប្រាក់កម្ចី

ព័ត៌មាន
ការិយាល័យឥណទានកម្ពុជាបានប្រកាសថា នឹងដាក់ឲ្យដំណើរការប្រព័ន្ធរាយការណ៍ឥណទានសម្រាប់ក្រុមហ៊ុនក្នុងពេលឆាប់ៗនេះ បន្ទាប់ពីធនាគារជាតិផ្តល់ការអន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ