ទីផ្សាររ៉ែកម្រ

ហេតុអ្វីប្រទេសមហាអំណាចធំៗប្រជែងគ្នាដណ្តើមក្តោបក្តាប់ទីផ្សាររ៉ែកម្រ?


រ៉ែកម្ររួមមានដូចជា រ៉ែលីចូម រ៉ែកូបាល់, រ៉ែនីគែល, រ៉ែទង់ដែង និងរ៉ែកម្រផ្សេងៗទៀត កំពុងត្រូវបានបណ្ដាប្រទេសមហាអំណាចពិភពលោកតាមប្រមាញ់រុករក និងប្រជែងដណ្ដើមទីផ្សារយ៉ាងខ្លាំងក្លា រួមទាំងឥណ្ឌា ផងដែរ ជាពិសេសនៅទ្វីបអាហ្វ្រិក ដោយសារតែរ៉ែកម្រទាំងនោះមានសារសំខាន់ខ្លាំងសម្រាប់ការផលិតអាគុយរថយន្តអគ្គិសនី (EV) និងបច្ចេកវិទ្យាថាមពលកកើតឡើងវិញ។
ហេតុអ្វីប្រទេសមហាអំណាចធំៗប្រជែងគ្នាដណ្តើមក្តោបក្តាប់ទីផ្សាររ៉ែកម្រ?
ដោយ

ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) និងធនាគារពិភពលោកព្យាករថា តម្រូវការរ៉ែកម្រទាំងនេះ អាចនឹងកើនឡើង១គុណនឹង៣ដង នៅត្រឹមឆ្នាំ២០៣០ ដែលជំរុញឱ្យទំហំទីផ្សាររ៉ែកម្រទូទាំងពិភពលោកកើនលើស១ទ្រីលានដុល្លារអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider។

ប្រទេសឥណ្ឌា កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីទទួលបានរ៉ែសំខាន់ៗសម្រាប់ថាមពលស្អាត និងឧស្សាហកម្ម ៤.០ ដោយទ្វីបអាហ្រ្វិក បានក្លាយជាចំណុចស្នូលនៃផែនការវិនិយោគលើរ៉ែសំខាន់ៗក្នុងទំហំ៤ពាន់លានដុល្លារអាម៉េរិករបស់ខ្លួន។ ប្រទេសឥណ្ឌា កំពុងតាមប្រមាញ់រ៉ែលីចូម រ៉ែកូបាល់ រ៉ែនីគែល រ៉ែទង់ដែង និងរ៉ែកម្រផ្សេងៗទៀត ដែលមានសារសំខាន់សម្រាប់ផលិតអាគុយរថយន្តអគ្គិសនី (EV) និងថាមពលកកើតឡើងវិញ ខណៈដែលទីភ្នាក់ងារថាមពលអន្តរជាតិ និងធនាគារពិភពលោកបានប៉ាន់ស្មានថា តម្រូវការរ៉ែកម្រទាំងនេះអាចនឹងកើនឡើង១គុណនឹង៣ដងនៅត្រឹមឆ្នាំ២០៣០ ដែលជំរុញឱ្យទំហំទីផ្សាររ៉ែកម្រទូទាំងពិភពលោកកើនលើស១ទ្រីលានដុល្លារ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider បានឱ្យដឹងថា ប្រទេសហ្សំប៊ី គឺជាគោលដៅឈានមុខគេរបស់ឥណ្ឌា នៅក្នុងការរុករករ៉ែនៅទ្វីបអាហ្វ្រិក ដោយឥណ្ឌា បានបញ្ជូនក្រុមអ្នកជំនាញខាងភូគព្ភសាស្ត្រទៅរុករករ៉ែទង់ដែង និងរ៉ែកូបាល់នៅទីនោះ ហើយក្រោមកិច្ចសហការ ប្រទេសហ្សំប៊ី បានផ្ដល់ដីទំហំរហូតដល់ទៅ៩ពាន់គីឡូម៉ែត្រការ៉េសម្រាប់ការរុករករ៉ែ៕




អត្ថបទបន្ទាប់


ព្រឹត្តិការណ៍ថ្ងៃរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត កើតឡើងចំថ្ងៃបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ

ព្រឹត្តិការណ៍ដ៏អស្ចារ្យសមរាត្រី ឬថ្ងៃរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត ដែលបានស្រូបទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ឱ្យមកទស្សនាជារៀងរ…

ចិននឹងភ្ជាប់ជើងហោះហើរ ដែលប្រើពេល២៩ម៉ោងជាមួយអាហ្សង់ទីន

ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines របស់ប្រទេសចិនបានចាប់ផ្តើមដំណើរការផ្លូវហោះហើរថ្មីរបស់ខ្លួន ដែលតភ្ជាប់ទីក្រុងសៀងហៃ និងទីក្រុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ