ការទូទាត់​ប្រាក់តាម​ម៉ូបាលអេបក្នុងបរិបទ​កូវីដ-១៩

ប្រើ​ អេស៊ីលីដា​ម៉ូបាល​ ក្នុង​ការទូទាត់ ផ្ទេរ ដកប្រាក់ បង់ថ្លៃ​​ផ្សេងៗ ជួយ​​បញ្ជៀស​ពី​ហានិភ័យ​​ជំងឺ​ឆ្លង​ និង​​មិន​អស់​ថ្លៃ​សេវា


កូវីដ-១៩​បាន​និង​កំពុង​វាយលុក​កាន់តែខ្លាំង និង​បាន​បន្ត​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​កាន់តែច្រើន​ឡើង​គួរឱ្យ​ព្រួយ​បារម្ភ​បំផុត ដែល​តម្រូវ​ឱ្យ​គ្រប់គ្នាត្រូវតែ​ប្រយ័ត្ន​ប្រយែង​ខ្ពស់ ជាពិសេស ត្រូវ​អនុវត្ត​វិធានការ​អនាម័យ​​​ឱ្យ​បាន​ខ្ជាប់​ខ្ជួន ​ដោយ​ពាក់ម៉ាស់ការពារ លាង​សម្អាត​ដៃ​ដោយ​សាប៊ូ អាល់កុល និង​ជែល ជាដើម និង​​ត្រូវ​រក្សា​គម្លាត​ជាចាំបាច់ ព្រមទាំង​កាត់​បន្ថយ​ការជួបជុំ​គ្នា ផងដែរ ។
អេស៊ីលីដា​ម៉ូបាល របស់​ធនាគារ អេស៊ីលីដា មានអ្នក​ប្រើប្រាស់ជិត ២លាននាក់។

បើទោះបី​ជា​កូវីដ-១៩ បង្ក​គ្រោះថ្នាក់​យ៉ាង​ណា​ក៏ដោយ តែ​ជា​សំណាង​ដែរ​ដែល​បច្ចេកវិទ្យា​បាន​និង​កំពុង​ដើរតួនាទី​យ៉ាង​សំខាន់ ដើម្បី​ជួយ​ដល់​មនុស្ស​ក្នុង​ការកាត់​បន្ថយ​ការជួបជុំគ្នា ដោយ​គេ​អាច​ធ្វើ​ការងារ និង​ទំនាក់​ទំនង​គ្នា​ពី​ចម្ងាយ​បាន ។ ឧទាហរណ៍មួយ​ក្នុង​ចំណោមនេះ គឺ​ អេស៊ីលីដាម៉ូបាល ដែល​ជា​ប្រព័ន្ធ​ធនាគារ​ឌីជីថល​ដ៏​ទំនើប ​ជួយ​អតិថិជន​បាន​គ្រប់​ពេលវេលា​​នៅ​ក្នុង​ស្ថានភាព​លំបាក​បែប​នេះ ។

លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ជាន់​ខ្ពស់​ទីផ្សារ​ នៃ​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ជាមួយនឹង អេស៊ីលីដាម៉ូបាល  អតិថិជន​អាច​ធ្វើការ​បញ្ចូល​ទឹក​ប្រាក់​ទូរសព្ទ ផ្ទេរ​ប្រាក់ ទូទាត់​ប្រាក់​តាម​ QR Code ដក​ប្រាក់​ដោយ​មិន​ប្រើកាត (Cardless) ដក​ប្រាក់​រហ័ស (Quick Cash) បង់​ថ្លៃ​ទឹក-ភ្លើង, បង់ពន្ធ, ចែកគ្នា​ទូទាត់​វិក្កយបត្រ (Share Bill), ទារ​ប្រាក់​ពី​អ្នក​ជំពាក់, ស្នើសុំ​ប្រាក់​កម្ចី, បង់​ថ្លៃ​សាលា ចូល​បុណ្យ​ដោយ​ស្កេន​ QR Code និង​បង់​ការចំណាយ​សព្វបែប​សព្វ​យ៉ាង ពីអេស៊ីលីដាម៉ូបាល ។ 

លោកស្រីនាយិកា​បានបន្ថែមថា ៖ «អ្វីដែល​កាន់តែពិសេស​ថែមទៀត គឺថា ជាមួយ អេស៊ីលីដាម៉ូបាល អតិថិជន​អាច​ផ្ទេរ​ប្រាក់​បាន​រហូត​ដល់ $២០០,០០០ (២សែនដុល្លារ​អាមេរិក) ឯណោះ​ក្នុង​មួយ​ថ្ងៃ ដែល​ទាំង​អស់​នេះ គឺ​មាន​សារៈសំខាន់​មែនទែន ក្នុង​ការ​ចូលរួម​បញ្ចៀស​នូវ​ការឆ្លង​ជំងឺ​នាសម័យ​កាល​នៃ​វិបត្តិ​កូវីដ-១៩ នេះ ។ មាន​អេស៊ីលីដាម៉ូបាលប្រើប្រាស់ ងាយ​ស្រួល មិន​ចាំបាច់​ទៅ​ដល់​ធនាគារ ប្រៀប​បាន​ដូច​យើង​មាន​ធនាគារ​នៅ​ក្នុង​ដៃ នៅ​ក្នុង​ផ្ទះ ដូច្នេះដែរ ។»

គួររំឭក​បញ្ជាក់ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ដាក់​ឲ្យ​ដំណើការ​សេវា​ធនាគារ​ឌីជីថល​មុន​គេ​បង្អស់​នៅ​កម្ពុជា នៅ​ឆ្នាំ​២០១០ ដែល​កាលណោះ​មាន​ឈ្មោះ​ថា អេស៊ីលីដា យូនីធី (ACLEDA Unity) ហើយ​កាលគ្រា​ដាក់​ឲ្យ​ប្រើ​ប្រាស់ភ្លាមៗនាពេលនោះ មាន​អតិថិជន​ចុះ​ឈ្មោះប្រើ​ប្រាស់​ច្រើន​ជាង ២០​ម៉ឺន​នាក់ ក្នុង​រយៈ​ពេល​ដ៏​ខ្លី ។ 

ហើយថ្មីៗនេះ ដោយសារ​តែ​ការយកចិត្ត​ទុក​ដាក់​បម្រើ​និង​យកចិត្តទុកដាក់​ស្តាប់​យោបល់​ល្អៗ​ពី​សំណាក់​អតិថិជន​ជា​ទីគោរព​និង​ឆ្លាតវៃ​របស់ខ្លួន នៅខែ​មេសា ឆ្នាំ​២០១៧ អេស៊ីលីដាយូនីធី ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ដាក់​ឲ្យ​មាន​បម្រើ​សេវាថ្មីៗ​យ៉ាង​ច្រើន ដើម្បី​បំពេញ​សេចក្តី​ត្រូវការ និង​រួម​ចំណែក​កាត់​បន្ថយ​ការចំណាយ​ពេល​វេលា​រង់ចាំ និង​ដើម្បី​ធានា​បាន​នូវ​ទំនុក​ចិត្ត​ពី​ដៃគូ​អាជីវកម្ម​របស់​អតិថិជន និង​កាត់​បន្ថយ​ការធ្វើ​ដំណើរ​ដែល​មិន​ចាំបាច់​នានា ប្រកប​ដោយ​ជោគជ័យ ៕




អត្ថបទបន្ទាប់


រដ្ឋបាលខេត្តកំពង់ស្ពឺដកហូតដីព្រៃដែលជាង២៦៦ហិកតាមកធ្វើជាសម្បត្តិរដ្ឋវិញ

ព័ត៌មាន
អាជ្ញាធរខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានចេញដីកាដកហូតដីព្រៃចំនួន៩កន្លែង ស្មើនឹង២៦៦,៣១ហិកតា ដែលត្រូវបានកាន់កាប់ដោយខុ…

ក្រោយផលិតបានវ៉ាក់សាំងកូវីដ-១៩ដោយខ្លួនឯងវៀតណាមបានចាក់សាកល្បងលើមនុស្សជាលើកទី២

ព័ត៌មាន
ស្ងាត់ៗប្រទេសក្បែរខាងរបស់កម្ពុជាយើង គឺវៀតណាមបានសង្ងំផលិតបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន២ប្រភេទដោយខ្លួនឯងកាលពីឆ្នាំ២០២០ ថែមទាំងបានធ្វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ