ហេតុអ្វីលោក ត្រាំ ហៅលោក

ហេតុអ្វីលោក ដូណាល់ ត្រាំ ហៅមេដឹកនាំអ៊ុយក្រែងថា ជាមេដឹកនាំផ្តាច់ការ?


ទំនាក់ទំនងដែលធ្លាប់តែល្អូកល្អឺនរវាងសហរដ្ឋអាម៉េរិក និងអ៊ុយក្រែនបានប្រែក្លាយទៅជាល្វីងជូរចត់ក្រោយប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រើពាក្យរិះគន់ និងវាយប្រហារធ្ងន់ៗទៅលើលោក វ៉្លូឌីមៀ ហ្សេឡិនស្គី ប្រធានាធិបតីអ៊ុយក្រែនថា ជាជនផ្តាច់ការ។
ហេតុអ្វីលោក ត្រាំ ហៅលោក
ដោយ

ការប្រើពាក្យរិះគន់ធ្ងន់ៗរបស់មេដឹកនាំមិនសំចៃមាត់របស់អាម៉េរិករូបនេះ បានកើតឡើងក្រោយអ៊ុយក្រែនហាក់មិនគាំទ្រគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាម៉េរិកចំពោះផែនការសន្តិភាពនៅអ៊ុយក្រែន និងការច្រានចោលសំណើសុំកាន់ធនធានរ៉ែកម្រ៥០%របស់អ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។ ហេតុអ្វីលោក ដូណាល់ ត្រាំ ហៅមេដឹកនាំអ៊ុយក្រែងថា ជាមេដឹកនាំផ្តាច់ការ?

​​​ ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៩ កុម្ភៈ បានហៅប្រធានាធិបតីអ៊ុយក្រែនលោក វ៉្លូឌីមៀ ហ្សេឡិនស្គី ថា ជាជនផ្តាច់ការដឹកនាំប្រទេសដោយគ្មានការបោះឆ្នោត ហើយបានព្រមានធ្ងន់ៗដោយជំរុញឱ្យលោក ហ្សេឡិនស្គី ផ្លាស់ប្តូរគោលជំហរនយោបាយឲ្យល្អជុំវិញកិច្ចព្រមព្រៀងសន្តិភាព បើមិនចង់បាត់បង់ប្រទេសទាំងមូល។ ការលើកព្រមានបែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅប៉ុន្មានម៉ោងក្រោយលោក ហ្សេឡិនស្គី បានវាយបកចំពោះការលើកឡើងរបស់លោក ត្រាំ ដែលថាអ៊ុយក្រែនអាចទទួលខុសត្រូវចំពោះការឈ្លានពានរបស់រុស្ស៊ីនៅឆ្នាំ២០២២ និងចោទថា លោក ត្រាំ បានជាប់ក្នុងពពុះព័ត៌មានមិនពិតរបស់រុស្ស៊ី និងមើលខ្លួនក្នុងផ្លូវអវិជ្ជមាន។

ក្រោយលឺបែបនេះ លោក ដូណាល់ ត្រំា បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth របស់ខ្លួនដោយព្រមានថា មេដឹកនាំផ្តាច់ការដោយគ្មានការបោះឆ្នោត ហ្សេឡិនស្គី ត្រូវសម្រេចចិត្តឲ្យលឿនប្រយ័ត្នមិនមានប្រទេសដែលអាចចាកចេញទៅបាន។ ជាការឆ្លើយតបនឹងការព្រមាននេះ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក អេនឌ្រី ស៊ីប៊ីហា (Andrii Sybiha ) បានចេញមកអះអាងថា គ្មាននរណាម្នាក់អាចបង្ខំអ៊ុយក្រែនឱ្យលះបង់អ្វីៗបាននោះទេ ហើយអ៊ុយក្រែននឹងការពារសិទ្ធិ ដើម្បីបុព្វហេតុជាតិរបស់ខ្លួន។

តាមពិតទៅលោក ហ្សេឡិនស្គី ត្រូវបញ្ចប់អាណត្តិតាំងពីឆ្នាំ២០២៤ម្ល៉េះ ប៉ុន្តែលោក និងរដ្ឋសភាមិនអាចរៀបចំការបោះឆ្នោតបានដោយសារប្រទេសជាប់អនុវត្តច្បាប់អាជ្ញាសឹកដែលបានដាក់កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ី។ នៅក្នុងសង្រ្គាមតតាំងជាមួយរុស្ស៊ីមកដល់ពេលនេះ ប្រភពមូលនិធិមួយភាគធំគឺបានមកពីសហរដ្ឋអាម៉េរិក ប៉ុន្តែអ្វីៗបានប្រែប្រួលក្រោយលោក ត្រាំ ចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាម៉េរិក។

ចាប់តាំងពីចូលកាន់សេតវិមានជាថ្មីលោក ត្រាំ បានព្យាយាមដាក់សម្ពាធឲ្យអ៊ុយក្រែនចូលរួមតុចរចា និងបានបង្ហើបថា លោកអាចនឹងជួបលោក វ៉្លាឌីមៀ ពូទីន ប្រធានាធបិតីរុស្ស៊ីនៅខែកុម្ភៈ នេះ ដើម្បីនិយាយអំពីកិច្ចព្រមព្រៀងសន្តិភាព។ ស្របពេលទីក្រុងវ៉ាស៊ីនតោន ហាក់បង្ហាញគោលនយោបាយមានទំនោរទៅកាន់ទីក្រុងម៉ូស្គូនោះ សហភាពអឺរ៉ុប កាលពីថ្ងៃពុធ បានយល់ព្រមដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី ខណៈរដ្ឋបាលលោក ត្រាំ កំពុងលើកទឹកចិត្តឲ្យរុស្ស៊ីចូលតុចរចា។

ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុបនេះ សំដៅលើការនាំចូលអាលុយមីញ៉ូមរបស់រុស្ស៊ី ដែលជាគំនិតមួយត្រូវបានពិភាក្សាកាលពីពេលមុន ប៉ុន្តែមិនត្រូវបានអនុម័ត ដោយសារភាពច្របូកច្របល់ក្នុងចំណោមរដ្ឋសមាជិកមួយចំនួន ដែលព្រួយបារម្ភពីផលប៉ះពាល់សេដ្ឋកិច្ចរបស់ពួកគេ។ មកដល់ពេលនេះ សហភាពអឺរ៉ុបនៅបន្តពឹងផ្អែកលើអាលុយមីញ៉ូមរុស្ស៊ីប្រមាណ៦% ដើម្បីបំពេញសេចក្តីត្រូវការផ្សេងៗនៅក្នុងឧស្សាហកម្មរបស់ខ្លួន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានចូលរួមបើក សិក្ខាសាលាកម្រិតខ្ពស់ស្តីពី «មាគ៌ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៖ បទពិសោធអន្តរជាតិ»

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្ត…

រដ្ឋាភិបាល ជំរុញឱ្យក្រសួងពាណិជ្ជកម្មបង្កើនសមត្ថភាពពិសោធន៍រកមេរោគលើទុរេននាំចូលពីប្រទេសជិតខាង

បន្ទាប់ពីប្រទេសចិន បានហាមឃាត់ និងរឹតត្បិតលើការនាំចូលផ្លែទុរេនស្រស់ពីប្រទេសវៀតណាម និងថៃ ក្រោយរកឃើញមានផ្ទុកសារធាតុគីមី ដែលអាចប៉ះពាល់ដល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ