ប្រាក់អឺរ៉ូ

ហេតុអ្វីបានជាអតិផរណានៅតំបន់ចាយប្រាក់អឺរ៉ូធ្លាក់ចុះដល់២,៤%?


ប្រទេសនៅតំបន់ចាយប្រាក់អឺរ៉ូ បានឃើញការធូរស្រាលឡើងវិញ បន្ទាប់ពីកំណើនអតិផរណាបានធ្លាក់ចុះច្រើនជាងការរំពឹងទុកដល់២,៤% ជាលើកដំបូងនៅក្នុងខែវិច្ឆិកា ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលជាង២ឆ្នាំមកនេះ ដោយសារតម្លៃថាមពលធ្លាក់ចុះបានបន្ធូរបន្ថយវិបត្តិតម្លៃនៃការរស់នៅ។ ក៏ប៉ុន្តែអត្រាការប្រាក់ខ្ពស់នៅតំបន់ចាយប្រាក់អឺរ៉ូនេះ នៅតែជាក្តីកង្វល់សម្រាប់ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចនៅតំបន់នេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន AP។
ប្រាក់អឺរ៉ូ
ដោយ

យោងតាមតួលេខដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ដោយ Eurostat ដែលជាទីភ្នាក់ងារស្ថិតិរបស់សហភាពអឺរ៉ុប បង្ហាញថា អតិផរណានៅក្នុងប្រទេសទាំង២០ ដែលប្រើប្រាស់រូបិយប័ណ្ណអឺរ៉ូ បានធ្លាក់ចុះពី២,៩% ក្នុងខែតុលា មកនៅត្រឹម២,៤% កាលពីខែវិច្ឆិកា។ តួលេខនេះគឺជាការធ្លាក់ចុះទាបបំផុតបើធៀបនឹងខែតុលា ឆ្នាំ២០២២ ដែលមានរហូតដល់ទៅជាង១០% ខណៈវិបត្តិថាមពលនៅអ៊ឺរ៉ុប កាលនោះបានធ្វើឱ្យអ្នករស់នៅ និងអាជីវកម្មនៅអឺរ៉ុបជួបការលំបាកខ្លាំងមិនធ្លាប់មាន។

មួយវិញទៀត តួលេខថ្មីនេះ គឺនៅជិតគោលដៅអតិផរណារបស់ធនាគារកណ្តាលអឺរ៉ុប ដែលបានកំណត់២% បន្ទាប់ពីការដំឡើងអត្រាការប្រាក់ភ្លាមៗកាលពីរដូវក្តៅឆ្នាំមុន។ ទោះជាយ៉ាងណា ការដំឡើងអត្រាការប្រាក់ ដើម្បីបន្ទាបកម្រិតអតិផរណានេះ នៅតែធ្វើឱ្យកំណើនសេដ្ឋកិច្ចអឺរ៉ុបបន្តដើរអូសជើង។

មានការរំពឹងទុកថា ធនាគារកណ្តាលអឺរ៉ុបនឹងរក្សាអត្រាការប្រាក់ថេរជាលើកទីពីរ នៅឯកិច្ចប្រជុំបន្ទាប់របស់ខ្លួននៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំនេះ។ បើតាមប្រធានធនាគារកណ្តាលអឺរ៉ុប (ECB) លោកស្រី Christine Lagarde បានអះអាងកាលពីដើមសប្តាហ៍នេះថា ធនាគារនឹងសម្រេចចិត្តដោយផ្អែកលើទិន្នន័យចុងក្រោយបំផុត ហើយ និងរក្សាអត្រាការប្រាក់ឱ្យខ្ពស់ ដរាបណាធនាគារអាចឈានដល់គោលដៅអតិផរ​ណារបស់ខ្លួន ដែលបានកំណត់ឱ្យនៅត្រឹម២%។

អាឡឺម៉ង់ ដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុប បានឃើញអតិផរណាប្រចាំឆ្នាំរបស់ខ្លួនធ្លាក់ចុះពី៣% នៅក្នុងខែតុលា ដល់២,៣% កាលពីខែមុន។ ប៉ុន្តែឥឡូវនេះ ទីក្រុងប៊ែរឡាំងកំពុងដោះស្រាយជាមួយនឹងវិបត្តិថវិកា ដែលត្រូវចំណាយយ៉ាងណាដើម្បីជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។

អាល្លឺម៉ង់ ដែលជាប្រទេសពឹងផ្អែកលើឧស្ម័នធម្មជាតិថោកៗពីរុស្ស៊ី ដើម្បីផ្តល់ថាមពលដល់រោងចក្ររបស់ខ្លួននៅតែកំពុងប្រឈមមុខនឹងវិបត្តិ ដោយសារតែទីក្រុងមូស្គូ បានកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងស្ទើតែទាំងស្រុងទៅកាន់តំបន់អឺរ៉ុប ក្រោយប្លុកនេះបានដាក់ទណ្ឌកម្មលើរុស្ស៊ីចំពោះការឈ្លានពានលើអ៊ុយក្រែន។

ទោះជាយ៉ាងណា យោងតាមទីភ្នាក់ងារស្ថិតិរបស់សហភាពអឺរ៉ុប Eurostat សេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូបានជាប់គាំងនៅឆ្នាំនេះ បើទោះបីជាបានធ្លាក់ចុះ០,១% នៅក្នុងត្រីមាសពីខែកក្កដា ដល់ខែកញ្ញា ក៏ដោយ​។ ដោយឡែក កាលពីថ្ងៃពុធ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសបានព្យាករថា កំណើនសេដ្ឋកិច្ចនៅតំបន់ចាយប្រាក់អឺរ៉ូដែលបានជាប់គាំងពេញមួយឆ្នាំក្នុងរង្វង់០,៦% នឹងកើនឡើងត្រឹមតែ0,៩%ប៉ុណ្ណោះនៅឆ្នាំ២០២៤៕

None



អត្ថបទបន្ទាប់


ទេសចរជាង៦លាននាក់បានដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា នៅអំឡុងបុណ្យអុំទូកកន្លងទៅ

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍បានអះអាងថា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង៦លាននាក់បានដើរលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសន…

តម្លៃអង្ករថៃនៅពេលនេះបានហក់ឡើងថ្លៃខ្ពស់បំផុតនៅក្នុងរយៈពេល១៧ឆ្នាំ

តម្លៃអង្ករនៅថៃ ដែលធម្មតាមានតម្លៃពី៨ពាន់ទៅ៩ពាន់៥រយបាត ឫប្រមាណជាជិត២៣០ដុល្លារទៅជិត២៨០ដុល្លារនៅក្នុងមួយតោន នៅពេលនេះសមាគមកសិករថៃ បានអះអា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ