ភូមិសាស្រ្តនយោបាយ

ហេតុអ្វីលោកខាងលិចគួរផ្តោតលើការបែងចែកប្លុក ចិន-រុស្ស៊ី?


កិច្ចប្រជុំកំពូលប្រ៊ីក (BRICS) ដែលតំណាងឱ្យប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូងត្រូវបានរៀបចំជាលើកដំបូងនៅក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃទី២៤ ខែតុលា កន្លងទៅថ្មីៗនេះ។ អ្នកជំនាញខ្លះយល់ឃើញថា លោកខាងលិចគួរតែផ្ដោតលើការបែងចែកប្លុកចិន -រុស្ស៊ី នៅពេលនេះ។ តើហេតុអ្វីលោកខាងលិចគួរផ្តោតលើការបែងចែកប្លុកចិន-រុស្ស៊ី?
ភូមិសាស្រ្តនយោបាយ
ដោយ

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបើកទ្វារទទួលស្វាគមន៍សមាជិក និងដៃគូនៃប្លុកប្រទេស BRICS សម្រាប់កិច្ចប្រជុំកំពូល BRICS ដែលត្រូវបានរៀបចំជាលើកដំបូងកាលពីថ្ងៃទី២៤ តុលា ឆ្នាំ២០២៤ នៅលើទឹកដីរបស់ខ្លួន ដើម្បីបង្ហាញពិភពលោកថា រុស្ស៊ីមិនឯកោនោះទេ បើទោះបីជារងទណ្ឌកម្មពីបស្ចិមលោកក៏ដោយ។

កិច្ចប្រជុំដែលរុស្ស៊ីធ្វើជាម្ចាស់ផ្ទះនេះ បានទាក់ទាញប្រទេសជាដៃគូជាង៣០ រួមទាំងសមាជិកថ្មីចំនួន៤ រួមមានអេត្យូពី អេហ្ស៊ីប អេមីរ៉ាតអារ៉ាប់រួម និងអ៊ីរ៉ង់ផងដែរ ហើយប្រមុខរដ្ឋប្រហែល ២០នាក់ បានចូលរួមសន្និសីទរយៈពេល៣ថ្ងៃដែលបានធ្វើឡើងនៅទីក្រុងកាហ្សានរបស់រុស្ស៊ី។

អ្នកជំនាញខ្លះបានយល់ឃើញថា ប្រទេសចិន រុស្សី និងសម្ពន្ធមិត្តនៃប្លុកប្រទេសប្រ៊ីកនេះបានរួបរួមគ្នាមិនមែនដោយសារគិតពីតម្លៃរួមនោះទេ ប៉ុន្តែគឺដោយសារផលប្រយោជន៍ជាក់ស្ដែងតែប៉ុណ្ណោះដូច្នេះហើយការរួបរួមរបស់ពួកគេនៅទីបំផុតនឹងមានភាពចុះខ្សោយជាងអ្វី ដែលគេបានឃើញសព្វថ្ងៃនេះ។

អ្នកជំនាញបានលើកឡើងថា ប្លុកប្រទេស BRICS អាចត្រូវបានបែងចែកជា៣ក្រុម ដោយក្រុមទី១ គឺចិន និងរុស្ស៊ី ដែលបានរួបរួមគ្នាដើម្បីប្រឆាំងនឹងជំហររបស់អាម៉េរិក ខណៈក្រុមទី២ គឺប្រទេសដែលកំពុងរីកចម្រើន ដូចជាប្រេស៊ីលជាដើមកំពុងថ្លឹងថ្លែងពីអត្ថប្រយោជន៍ដ៏មានសក្តានុភាព ថាតើគួរតែបង្កើតសម្ពន្ធភាពជាមួយនឹងបស្ចិមលោក ឬក៏ចិន-រុស្ស៊ី។ ចំណែកក្រុមទី៣ គឺបណ្ដាប្រទេសដែលស្វែងរកអត្ថប្រយោជន៍សេដ្ឋកិច្ចពីសមាជិកភាពនៃប្លុកប្រ៊ីក។

ប្រទេសថៃ និងម៉ាឡេស៊ី ដែលទើបតែដាក់ពាក្យសុំចូលរួមធ្វើជាសមាជិកនៃប្លុកប្រទេស BRICS គឺស្ថិតក្នុងក្រុមទី៣។ ប្រសិនបើបស្ចិមលោកអាចផ្តល់អត្ថប្រយោជន៍កាន់តែច្រើននៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វាគួរតែអាចទាក់ទាញប្រទេសប្រភេទទីពីរ និងទីបីនៃក្រុមប្រ៊ីក ឱ្យងាកទៅរកការរឹតចំណងការទូត និងពាណិជ្ជកម្មជាមួយនឹងបស្ចិមលោកកាន់តែខ្លាំង។

ទោះបីជាចំណងមិត្តភាពរវាងទីក្រុងប៉េកាំង និងទីក្រុងមូស្គូ ដែលជារឿយៗត្រូវបានចាត់ទុកថា ជា«មិត្តភាពគ្មានដែនកំណត់»យ៉ាងណាក៏ដោយ ប៉ុន្តែចំណងទ្វេភាគីនេះហាក់មិនរឹងមាំនោះទេដោយសារកត្តាមួយចំនួន។ ប៉ុន្តែកត្តាសំខាន់មួយគឺថា កិច្ចខិតខំរបស់វិមានក្រឹមឡាំងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយនឹងកូរ៉េខាងជើង បានធ្វើឱ្យចិនមិនស្ងប់ចិត្តឡើយដោយចិន បារម្ភថា ទីក្រុងព្យុងយ៉ាង អាចកាន់តែគឃ្លើន។ ការណ៍នេះមានសារសំខាន់ណាស់សម្រាប់បស្ចិមលោកក្នុងការលើកទឹកចិត្តចិន ឱ្យឃ្លាតឆ្ងាយពីប្រទេសរុស្ស៊ី និងកូរ៉េខាងជើង។

កិច្ចសហប្រតិបត្តិការរវាងអាស៊ី និងអឺរ៉ុបគឺសំខាន់ណាស់សម្រាប់រក្សារុស្ស៊ី និងកូរ៉េខាងជើង ឱ្យនៅឯកោ។ អង្គការណាតូ និងកូរ៉េខាងត្បូង បានពិភាក្សាអំពីបញ្ហានេះកាលពីថ្ងៃទី២៨ ខែតុលា ហើយប្រទេសជប៉ុន និងអូស្ត្រាលី ក៏គួរតែបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបំផ្លិចបំផ្លាញការរួបរួមគ្នាក្នុងចំណោមកងកម្លាំងផ្តាច់ការផងដែរ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ថៃ មានមហិច្ឆតាចង់ក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថលនៅក្នុងតំបន់

ក្រុមប្រឹក្សាវិនិយោគថៃ (BoI) បានអនុម័តការវិនិយោគថ្មីៗលើការសាងសង់មជ្ឈមណ្ឌលរក្សាទុកទិន្នន័យ និងអាជីវកម្មអេឡិចត្រូនិក ដែលមានទំហំវិនិយោគសរ…

តើមានកត្តាអ្វីធ្វើឱ្យទំហំប្រាក់បញ្ញើនៅតាមធនាគារធំៗនៅវៀតណាមធ្លាក់ចុះរហូតដល់៤០%?

ទំហំប្រាក់បញ្ញើរបស់ធនាគារធំៗនៅវៀតណាម បានធ្លាក់ចុះប្រមាន៤០% នៅត្រីមាសទី៣ បើធៀបនឹងត្រីមាសទី២។ ជាមួយគ្នានេះនៅក្នុងត្រីមាសទី៣ រតនាគាររបស់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ