វិស័យទេសចរណ៍

ហេតុអ្វីអាជីវកម្មទេសចរណ៍ក្នុងខេត្តសៀមរាប នៅតែជួបបញ្ហាប្រឈមខ្ពស់ ទោះបីមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល?


ខេត្តសៀមរាប ដែលជាខេត្តមានអាជីវកម្មទេសចរណ៍រងផលប៉ះពាល់ច្រើនជាងគេនៅអំឡុងវិបត្តិកូវីដ-១៩ ត្រូវបានក្រុមអ្នកជំនាញទេចរណ៍វាយតម្លៃថា មកទល់ពេលនេះស្ថានភាពអាជីវកម្មទេសចរណ៍នៅក្នុងខេត្តនេះ នៅតែបន្តជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន។
វិស័យទេសចរណ៍
ដោយ

ជាមួយគ្នានេះ អាជីវកម្មទេសចរណ៍ស្ទើរពាក់កណ្តាលដែលបានបិទទ្វាដោយសារវិបត្តិកូវីដ-១៩ ក៏មិនទាន់បានបើកដំណើរការឡើងវិញផងដែរ ទោះបីជារាជរដ្ឋាភិបាល បានដាក់ចេញយន្តការលើកលែងពន្ធមួយចំនួន ក៏ដូចការផ្តល់ឥណទានដោយផ្ទាល់ពីធនាគារ SME Bank ជាមួយនឹងដើមទុន៥០លានដុល្លារក្នុងអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌអនុគ្រោះដល់ប្រតិបត្តិករទេសចរនៅខេត្តនេះក៏ដោយ។ តើហេតុអ្វីបានអាជីវកម្មទេសចរណ៍ក្នុងខេត្តសៀមរាប នៅតែជួបបញ្ហាប្រឈមខ្ពស់បែបនេះ?

​​លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានគូសបញ្ជាក់ថា គិតចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៤នេះ ខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់របស់កម្ពុជានោះ ទទួលបានភ្ញៀវទេសចរបរទេសក្នុងរង្វង់ជាង១១ម៉ឺននាក់ ក្នុង១ខែ ក៏ប៉ុន្តែនៅក្នុងរយៈពេល២ខែចុងក្រោយនេះ ដែលជារដូវខ្សត់ភ្ញៀវ គឺទទួលបានប្រមាណជាង៥ម៉ឺននាក់ក្នុង១ខែប៉ុណ្ណោះ។ កត្តានេះបានជំរុញឱ្យអ្នករកស៊ីក្នុងវិស័យទេសចរណ៍ នៅខេត្តសៀមរាប ហាក់មានការរអ៊ូរទាំ និងមានការព្រួយបារម្ភខ្លាំងអំពីស្ថានភាព និងនិរន្តភាពនៃអាជីវកម្មរបស់ពួកគេ។ សម្រាប់អ្នកជំនាញរូបនេះ បញ្ហាប្រឈមដែលអ្នកប្រកបអាជីវកម្មទេសចរណ៍ក្នុងខេត្តសៀមរាប នៅតែជួបប្រទះនោះ គឺបញ្ហាហិរញ្ញវត្ថុដែលបន្សល់ទុកពីពេលវិបត្តិកូវីដ-១៩ ដែលបានប៉ះពាល់ដល់ក្រេឌីតរបស់ពួកគេ ក្នុងការទទួលបានកម្ចីថ្មី បើទោះបីរាជរដ្ឋាភិបាលបានទម្លាក់ហិរញ្ញប្បទាន៥០លានដុល្លារ ដល់ប្រតិបត្តិករទេសចរនៅខេត្តនេះក៏ដោយ ដែលកត្តានេះអាចជំរុញឱ្យពួកគេបាត់បង់អាជីវកម្មដោយសារគ្មានដើមទុនបង្វិលបន្ត។

ស្រដៀងគ្នានេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានគូសបញ្ជាក់ថា ស្ថានភាពអាជីវកម្មទេសចរណ៍ក្នុងខេត្តសៀមរាបបច្ចុប្បន្នកំពុងប្រឈមនូវហានិភ័យខ្ពស់ ដោយសារមិនសូវមានភ្ញៀវទេសចរចូលទៅកម្សាន្តច្រើនដូចការរំពឹងទុក បើទោះរាជរដ្ឋាភិបាលបានដាក់ខិតខំអភិវឌ្ឍន៍ និងស្តារវិស័យទេសចរណ៍ក្នុងខេត្តនេះ តាមរយៈកម្មវិធីទស្សនាសៀមរាបឆ្នាំ២០២៤ ក៏ដោយ។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា នៅក្នុងរយៈពេល៥ខែកន្លងមកនេះគេនៅមិនទាន់ឃើញមានអ្វីដែលជាចំណុចខ្លាំងរបស់ក្រសួងស្ថានប័នពាក់ព័ន្ធ ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅខេត្តសៀមរាបឱ្យបានទូលំទូលាយ និងទាក់ទាញជាងប្រទេសជិតខាងនៅឡើយទេ។

​យ៉ាងណាមិញលោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា កត់សម្គាល់ឃើញថា មកទល់ពេលនេះមានអាជីវកម្មទេសចរណ៍នៅក្នុងខេត្តសៀមរាប ប្រមាណជាង៥០%ប៉ុណ្ណោះ ដែលបានបើកដំណើរការឡើងវិញ ក្រោយរងផលប៉ះពាល់នៅអំឡុងវិបត្តិកូវីដ-១៩។ អ្នកជំនាញរូបនេះអះអាងថា ទោះបីរាជរដ្ឋាភិបាល បានផ្តល់ដើមទុន៥០លានដុល្លារ តាមរយៈធនាគារ SME Bank ដោយផ្ទាល់ ជាមួយនឹងអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌអនុគ្រោះដល់ប្រតិបត្តិករទេសចរនៅខេត្តនេះក៏ដោយ ក៏ពួកគេមិនទាន់ហ៊ានសម្រុកបើក ឬពង្រីកអាជីវកម្មឡើងវិញនោះទេ ដោយសារការគំរាមកំហែងពីឥទ្ធិពលខាងក្រៅនៅតែបន្តកើតមានជាបន្តបន្ទាប់។

​សូមជម្រាបថា បើតាមការបញ្ជាក់របស់លោកជំទាវ ឆាយ ស៊ីវលីន គិតក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៤នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរ​អន្តរជាតិ សរុបប្រមាណជាង៤៧ម៉ឺននាក់ មានការកើនឡើងប្រមាណ៣៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕




អត្ថបទបន្ទាប់


កម្ពុជា រកចំណូលបាន២៣លានដុល្លារអាម៉េរិក ពីវិស័យល្បែងពាណិជ្ជកម្មនៅ៥ខែឆ្នាំនេះ

ចំណូលពីវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជាហាក់រើបឡើងវិញ បន្ទាប់ពីបានធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំដោយសារវិបត្តិជំងឺកូវីដ-១៩។ ជាក់ស្ដែងនៅក្នុ…

ចិន ចេញបម្រាមហាមឃាត់ការអភិវឌ្ឍលំនៅឋានថ្មីៗ ក្រោយបញ្ហាការផ្គត់ផ្គង់លើសតម្រូវកំពុងជាប់គាំងដោះស្រាយមិនទាន់ចេញ

មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកនៅពេលនេះបានដាក់ចេញវិធានការថ្មី ដោយហាមឃាត់មិនឱ្យមានការអភិវឌ្ឍលំនៅឋានថ្មីៗក្នុងតំបន់មួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ