មេដឹកនាំចិន និងសហរដ្ឋអាមេរិកនិយាយឆ្លើយតបពាក្យពេចន៍គ្នាទៅវិញទៅមក!

បុរសខ្លាំងរដ្ឋចិន និងអាមេរិក បញ្ចេញវោហារសាស្ត្រទន់ភ្លន់ដាក់គ្នាបន្ដិចវិញហើយ ជាសញ្ញាបង្ហាញពីជំនួបដែលអាចកើតឡើង?


យោងទូរទស្សន៍រដ្ឋចិនដែលបានផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី ២៧ តុលា បានឲ្យដឹងថា មេដឹកនាំនៃប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីស្វែងរកមធ្យោបាយក្នុងការទទួលបានផលប្រយោជន៍រួម ខណៈដែលនៅថ្ងៃដដែលនោះ ប្រធានាធិបតីអាមេរិក លោកចូ បៃដិន បាននិយាយដែរថា ទីក្រុងវ៉ាស៊ីនតោនមិនដែលចង់រករឿងអ្វីជាមួយប្រទេសចិននោះទេ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
បុរសខ្លាំងរដ្ឋចិន និងអាមេរិក បញ្ចេញវោហារសាស្ត្រទន់ភ្លន់ដាក់គ្នាបន្ដិចវិញហើយ ជាសញ្ញាបង្ហាញពីជំនួបដែលអាចកើតឡើង?

ការបញ្ចេញ​នូវពាក្យពេចន៍ក្នុងន័យទន់ភ្លន់​ដាក់គ្នានេះ ហាក់បានបង្ហាញឲ្យឃើញពីសញ្ញាមួយដែលថា មេដឹកនាំទាំងពីរ​អាចនឹង​ជួបជជែកទល់មុខគ្នា​នៅពេលឆាប់ៗនេះ ខណៈដែល​ពួកគេ នឹងត្រូវចូលរួម​ក្នុងកិច្ចប្រជុំ G20 នៅខែក្រោយ។

ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានថ្លែងនៅក្នុងសារមួយទៅកាន់គណៈកម្មាធិការជាតិស្តីពីទំនាក់ទំនងអាមេរិក-ចិនកាលពីថ្ងៃពុធទី ២៦តុលាថា៖ «ក្នុងនាមជាប្រទេសមហាអំណាចពិភពលោក ប្រទេសចិន និងសហរដ្ឋអាមេរិក​គួរតែពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដើម្បីជួយផ្តល់ស្ថិរភាពដល់ពិភពលោក»។

នៅថ្ងៃដដែលនោះដែរ ប្រធានាធិបតីអាមេរិក លោក ចូ​ បៃដិន ក្នុងជំនួបជាមួយទីប្រឹក្សាយោធាកំពូលៗរបស់ខ្លួនបាននិយាយថា៖ «សហរដ្ឋអាមេរិកមិនដែលមានបំណងស្វែងរកជម្លោះ ឬបញ្ហាជាមួយប្រទេសចិននោះទេ ហើយលោក ស៊ី ត្រូវតែយល់អំពីររឿងនេះ»។ លោកបានបន្ថែមថា សហរដ្ឋអាមេរិក​នឹងនៅតែបន្តដោះស្រាយបញ្ហា​ចាក់ស្រេះ​មួយចំនួន រាប់ចាប់ពីការឈ្លានពាន​របស់រុស្ស៊ីនៅអ៊ុយក្រែន រហូតដល់បញ្ហា​ការប្រែប្រួលអាកាសធាតុ និងបញ្ហាតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

ដោយឡែក យោងទៅតាមទូរទស្សន៍រដ្ឋចិន CCTV លោកស៊ី ជីនពីងបានគូសបញ្ជាក់ទៀតថា «ពិភពលោកសព្វថ្ងៃនេះ​នឹងមិនមានសន្តិភាព ឬភាពស្ងប់ស្ងាត់នោះទេ បើសិនជាចិន និងសហរដ្ឋអាមេរិកមិនជួយ​បង្កើន​ស្ថិរភាព និងលើក​កម្ពស់​សន្តិភាព និងការអភិវឌ្ឍន៍នោះ»។

មែនទែនទៅ ប្រទេសចិន និងសហរដ្ឋអាមេរិក​បាននិងកំពុងធ្លាក់ផុង​ជ្រៅ​​ចូលទៅក្នុងភាពប្រេះឆា​កាន់តែខ្លាំងឡើងលើ​បញ្ហា​ជាច្រើនចាប់​ពីសេណារីយ៉ូ​នៃការឈ្លានពានរបស់ទីក្រុងប៉េកាំង​ទៅលើតៃវ៉ាន់ និងការបង្រ្កាបពីសំណាក់ប៉ូលិស​លើក្រុមបាតុករនៅទីក្រុងហុងកុង ក៏ដូចជាការចោទប្រកាន់ថាមានការរំលោភសិទ្ធិនៅតំបន់ស៊ីនជាំងជាដើម។

បន្ថែមពីនេះ នៅខែតុលានេះ រដ្ឋបាលលោក បៃដិន បានចាត់ទុកប្រទេសចិន គឺជាដៃគូប្រកួតប្រជែងតែមួយគត់ជាមួយសហរដ្ឋអាមេរិក «ដោយមានទាំងចេតនាក្នុងការកែប្រែសណ្តាប់ធ្នាប់អន្តរជាតិ និងការរះត្រដែតកាន់តែខ្លាំងឡើងនៃអំណាចសេដ្ឋកិច្ច ការទូត យោធា និងបច្ចេកវិទ្យា ដើម្បីឆ្ពោះទៅគោលដៅនោះតែម្តង»។

ទោះបីជាយ៉ាងណាក៏ដោយ លោក Xi និងលោក Biden ត្រូវបានគេរំពឹងថា នឹងចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ក្នុងខែវិច្ឆិកាខាងមុខនេះ ប៉ុន្តែមិនមាន​ប្រភពច្បាស់ការណាមួយបញ្ជាក់ថា មេដឹកនាំប្រទេសទាំងពីរ​ជួបប្រជុំទ្វេភាគី​នោះទេ៕




អត្ថបទបន្ទាប់


អាមេរិកថា ចិនទាត់ចោល លែងទទួលយកស្ថានការដើមនៃកោះតៃវ៉ាន់ទៀតហើយ និងបន្ដដាក់សម្ពាធថែមទៀត

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃពុធ ទី ២៦ តុលា បាននិយាយបញ្ជាក់ជាថ្មីទៀតថា ប្រទេសចិនបានសម្រេចចិត្តរួចហើយថាស្ថានភ…

សង្គ្រាមឈីបរវាងអាមេរិក និងចិនចាប់ផ្ដើមផ្ទុះរាលដាល កំពុងបង្កឲ្យក្រុមហ៊ុនពាក់ព័ន្ធកាន់តែច្រើនរងទុក្ខ

ព័ត៌មាន
ក្នុងរយៈពេលមិនដល់មួយខែផង នៃការចេញវិធានការរបស់អាមេរិកក្នុងការរឹតត្បិតការនាំចេញបច្ចេកវិទ្យាផលិតឈីបទៅកាន់ប្រទេសចិន បានធ្វើឱ្យសង្គ្រាមឧស្សា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ