មេដឹកនាំជប៉ុន

តើនាយករដ្ឋមន្ត្រីជប៉ុន លោក អ៊ីស៊ីបា អាចនឹងចុះចេញពីតំណែងនៅខែសីហា មែនឬ?


ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃពុធ សប្តាហ៍នេះថា នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីហ្គើរុ អ៊ីស៊ីបា អាចនឹងលាលែងពីតំណែងនៅចុងខែសីហា ឆ្នាំនេះ។ ដំណឹងនេះបានកើតឡើងភ្លាមៗក្រោយសហរដ្ឋអាម៉េរិក បានប្រកាសពីការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំជាមួយជប៉ុន និងនៅក្រោយពេលប៉ុន្មានថ្ងៃបន្ទាប់ពីគណបក្សចម្រុះកំពុងកាន់អំណាចរបស់ លោក បានបាត់បង់សំឡេងភាគច្រើននៅក្នុងសភាជាន់ខ្ពស់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
មេដឹកនាំជប៉ុន
ដោយ

កាសែតម៉ៃនិឈិ (Mainichi) របស់ជប៉ុន បានរាយការណ៍នៅថ្ងៃពុធ សប្តាហ៍នេះ ថា នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីហ្គើរុ អ៊ីស៊ីបា បង្ហាញបំណងពីការប្រកាសលាលែងពីតំណែងនៅចុងខែសីហា ដ៏ខ្លីខាងមុខនេះ។ ប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុនមួយផ្សេងទៀត គឺកាសែតយ៉ូមីអ៊ូរី (Yomiuri) ក៏បានរាយការណ៍ស្រដៀងគ្នាដែរថា លោក អ៊ីស៊ីបា នឹងសម្រេចចិត្តថា តើនឹងត្រូវបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីជាបន្តទៀត ឬយ៉ាងណា បន្ទាប់ពីវាយតម្លៃអំពីវឌ្ឍនភាពនៃការចរចា ពន្ធគយជាមួយនឹងសហរដ្ឋអាម៉េរិករួច។

ចំណែកសារព័ត៌មានជីជីប្រេស (Jiji Press) បានរាយការណ៍ថា លោក អ៊ីស៊ីបា នឹងសម្រេចចិត្តក្នុងពេលឆាប់ៗនេះ ថាតើនឹងត្រូវចុះចេញពីតំណែង ឬក៏អត់ ដោយបន្ថែមថា សមាជិកជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យសេរីរបស់លោកបានព្យាករថា លោក អ៊ីស៊ីបា នឹងចុះចេញពីតំណែងនៅខែក្នុងសីហា ខាងមុខនេះ។

ដូចគ្នានេះដែរ កាសែតសានកេ (Sankei) បានរាយការណ៍ថា លោក អ៊ីស៊ីបា នឹងសម្រេចចិត្តចុងក្រោយពីអនាគតរបស់លោកនៅក្នុងខែសីហា ហើយថា ប្រសិនបើលោកសម្រេចចិត្តចុះចេញពីតំណែង នោះលោកនឹងត្រូវបានរំពឹងថា នឹងជ្រើសរើសមេដឹកនាំគណបក្សថ្មីនៅក្នុងខែកញ្ញា ហើយនឹងរៀបចំការបោះឆ្នោតសម្រាប់មេដឹកនាំថ្មីនោះនៅក្នុងខែតុលា។

កាសែតមួយចំនួនដូចជាកាសែត Nikkei ជាដើម បានលាតត្រដាងថា លោក អ៊ីស៊ីបា នៅថ្ងៃពុធសប្តាហ៍នេះ នឹងចូលរួមក្នុងកិច្ចប្រជុំដ៏ធំមួយជាមួយប្រធានទីប្រឹក្សាគណបក្សប្រជាធិបតេយ្យ សេរី (LDP) គឺលោក តារ៉ូ អាស៊ូ (Taro Aso) អនុប្រធានគណបក្សលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) និងអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida)។

កាសែតដដែលនេះ បានអះអាងថា លោក អ៊ីស៊ីបា  នឹងពិភាក្សាអំពីអនាគតរបស់លោកជាមួយនឹងអតីតនាយករដ្ឋមន្ត្រី លោក គីស៊ីដា។ ទោះយ៉ាងណាលោក អ៊ីស៊ីបា មិនបាននិយាយអ្វីជាសាធារណៈពាក់ព័ន្ធនឹងអនាគតរបស់លោកនោះទេ ដោយគ្រាន់តែនិយាយបន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ថា លោកនឹងបន្តធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


អឺរ៉ុប ស្វះស្វែងពង្រឹងពាណិជ្ជកម្មជាមួយជប៉ុន និងគ្រោងសហការគ្នាលើវិស័យរ៉ែកម្រ ក្រោយចិន រឹតបន្តឹងការនាំចេញ

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុន ឌឺ ឡេយេន (Ursula von der Leyen) បានបញ្ជាក់ថា សហភាពអឺរ៉ុប មានបំណងបង្កើតសម្ពន្ធភាពពង្រឹងកា…

តើជប៉ុន និងហ្វីលីពីន ប្រើសន្លឹកបៀអ្វីខ្លះអន្ទងចិត្តអាម៉េរិក ឱ្យបញ្ចុះពន្ធមកនៅក្រោម២០%?

លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានសម្រេចបញ្ចុះពន្ធគយលើទំនិញនាំចូលពីជប៉ុន និងហ្វីលីពីនមកនៅក្រោម២០% ជាថ្នូរនឹងការឱ្យក្រុមហ៊ុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ