អាមេរិកហៅកូរ៉េខាងជើងវិលរកតុចរចា

អាមេរិកហៅកូរ៉េខាងជើងវិលរកតុចរចាវិញ ក្រោយការសាកល្បងមីស៊ីលកម្លាំងខ្លាំងបំផុតដូចនៅឆ្នាំ២០១៧


មន្ត្រីជាន់ខ្ពស់អាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យទី៣០មករាថា ទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភថា ការសាកល្បងកាំជ្រួចកាន់តែកើនឡើងរបស់កូរ៉េខាងជើងអាចជាបុព្វហេតុនៃការបន្តការសាកល្បងអាវុធនុយក្លេអ៊ែរ និងកាំជ្រួចអាចបាញ់ឆ្លងទ្វីប។ នៅចំពោះមុខបញ្ហានេះ វ៉ាស៊ីនតោនអំពាវនាវ និងជំរុញឱ្យក្រុងព្យុងយ៉ាងវិលរកតុចរចាឡើងវិញ ដោយផ្ទាល់ និងដោយគ្មានការដាក់លក្ខខណ្ឌជាមុន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
អាមេរិកហៅកូរ៉េខាងជើងវិលរកតុចរចា
ដោយ

មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលរបស់លោក ចូ បៃឌិន ត្រូវបានអ្នកសារព័ត៌មានចោទសួរនៅក្នុងសន្និសីទសារព័ត៌មានមួយថា តើទីក្រុងវ៉ាស៊ីនតោនមានក្តីបារម្ភយ៉ាងណាដែរ គ្រាដែលទីក្រុងព្យុងយ៉ាងអាចនឹងបន្តការសាកល្បងមីស៊ីលបាញ់ឆ្លងទ្វីប និងឈានដល់អាវុធនុយក្លេអ៊ែរឡើងវិញនោះ?

មន្ត្រីរូបនេះបានឆ្លើយតបថា ពិតណាស់ អាមេរិកពិតជាមានការព្រួយបារម្ភ ហើយមិនមែនគ្រាន់តែបារម្ភ ពីមីស៊ីលដែលកូរ៉េខាងជើងបានសាកល្បងនៅចុងក្រោយនេះនោះទេ។ ប្រាកដណាស់ការ ការធ្វើតេស្តបន្តបន្ទាប់កន្លងមកនេះ កំពុងឈានចូលមកដល់ដំណាក់តានតឹងដូចកាលពីឆ្នាំ២០១៧ដែរ។

សម្រាប់វ៉ាស៊ីនតោន គេមិនចង់ឃើញការសាកល្បងបន្ថែមទៀតទេ ដូចនេះអាមេរិកបានទទូច ដល់កូរ៉េខាងជើងឱ្យបញ្ឈប់ការសាកល្បងមីស៊ីលបន្ថែមទៀត និងបានបង្ហើបប្រាប់ទៅឲ្យទីក្រុងព្យុងយ៉ាងវិលរកតុចរចាគ្នាឡើងវិញ។ ទោះចង់ឲ្យជួបពិភាក្សាគ្នាម្តងទៀតមែន តែអាមេរិកបានដាក់កំហិតថា បើមានជំនួបចរចាលើកក្រោយ គ្មានឡើយការដាក់លក្ខខណ្ឌជាមុន ពោលគឺភាគីពាក់ព័ន្ធត្រូវជួបជជែករកដំណោះស្រាយដោយផ្ទាល់នឹងភ្លាមៗតែម្តង។

គួរជម្រាបថា ក្រោមការដឹកនាំរបស់ប្រធានាធិបតី Joe Biden ទីក្រុងវ៉ាស៊ីនតោនបានស្វែងរកការចរចាជាមួយកូរ៉េខាងជើងម្តងហើយម្តងទៀត ប៉ុន្តែត្រូវបានបដិសេធ។ ប៉ុន្តែគេនៅចាំបានថាមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានធ្វើកិច្ចប្រជុំកំពូលចំនួនបីលើករួចហើយ ជាមួយអតីតប្រធានាធិបតីរបស់អាមេរិក គឺលោក Donald Trump ប៉ុន្តែកិច្ចពិភាក្សាទាំងនោះមិនទទួលបានផ្លែផ្កាឡើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ទី៣០មករា កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលដ៏មានកម្លាំងខ្លាំងមិនធ្លាប់មានក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ គិតចាប់តាំងពីដើមខែមករា នេះជាលើកទី៧ដែលរបបក្រុងព្យុងយ៉ាងបាញ់សាកល្បងសមត្ថភាពមីស៊ីលរបស់ខ្លួន។ ការបាញ់សាកល្បងមីស៊ីលជាច្រើនលើក យ៉ាងដូច្នេះ សបញ្ជាក់ពីការអភិវឌ្ឍសមត្ថភាពផលិតមីស៊ីលរបស់កូរ៉េខាងជើង ស្របពេលដែលការចរចាស្តីពីអាវុធនុយក្លេអ៊ែរនៅតែបន្តជាប់គាំង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិបត្តិនៅអ៊ុយក្រែន៖ រុស្សីថាមិនបង្កការគំរាមកំហែងដល់អ៊ុយក្រែនឡើយ ហើយចង់បានទំនាក់ទំនងគោរពគ្នាទៅវិញទៅមកជាមួយអាមេរិក

ព័ត៌មាន
ភាគីរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនចង់បានទំនាក់ទំនងបែបគោរពគ្នាទៅវិញទៅមកជាមួយសហរដ្ឋអាមេរិក និងបានបដិសេធការចោទប្រកាន់ថា ខ្លួនក…

IMF បន្ទាបកំណើនសេដ្ឋកិច្ចចិនឆ្នាំ២០២២ ដោយអះអាងថា អតុល្យភាពសេដ្ឋកិច្ចរបស់ចិនកាន់តែអាក្រក់ទៅៗ

ព័ត៌មាន
មូលនិធិរូបិយវត្ថុអន្តរជាតិបានបញ្ជាក់នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនកាលពីពេលថ្មីៗនេះថា អតុល្យភាពនៅក្នុងសេដ្ឋកិច្ចចិនកាន់តែអាក្រក់ និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ