វិស័យ SME

មេ SME ជឿជាក់ថា ឆន្ទៈគាំទ្រផលលិតផលក្នុងស្រុករបស់ពលរដ្ឋខ្មែរនឹងនៅតែបន្ត ទោះមានការបើកច្រកព្រំដែនឡើងវិញ


ការបិទច្រកទ្វារព្រំដែនជាឯកតោភាគីពីសំណាក់ទាហានថៃបានផ្តល់ផលវិជ្ជយ៉ាងខ្លាំងដល់កម្ពុជា ជាពិសេសក្រុមហ៊ុន និងសហគ្រាសផលិតក្នុងស្រុកតែម្តង ដោយកាលមិនទាន់មានជម្លោះព្រំដែនកើតឡើងពលរដ្ឋខ្មែរហាក់មិនសូវចាប់អារម្មណ៍ជាមួយផលិតផលក្នុងស្រុកនោះទេ ប៉ុន្តែក្រោយបញ្ហានេះបានកើតឡើងការគាំទ្រផលិតផលខ្មែរពីសំណាក់ពលរដ្ឋខ្មែរបានកើនឡើងទ្វេដង។
វិស័យ SME
ដោយ

បើតាមប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាជឿជាក់ថា ឆន្ទៈគាំទ្រផលិតផលក្នុងស្រុករបស់ពលរដ្ឋខ្មែរទំនងជាមិនធ្លាក់ចុះនោះឡើយ បើទោះបីច្រកទ្វារព្រំដែនត្រូវបានសម្រួលឱ្យដំណើរការប្រក្រតីភាពឡើងវិញក៏ដោយ ព្រោះភាពឈឺចាប់របស់ពលរដ្ឋខ្មែរពីការរំលោភបំពានទាំងកម្រោលរបស់ថៃនឹងដិតដាមជាប់ក្នុងចិត្តរបស់ពលរដ្ឋខ្មែរ។

ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាកត់សម្គាល់ឃើញថា បន្ទាប់ពីថៃបានបិទច្រកព្រំដែនជាមួយកម្ពុជាដោយឯកតោភាគី បានជំរុញឱ្យការផលិតផលិតផលថ្មីៗមានការកើនឡើងគួរឱ្យកត់សម្គាល់សម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក និងអាចឈានដល់ការនាំចេញនៅថ្ងៃអនាគត។ តែយ៉ាងណា បញ្ហាខ្សែច្រវាក់ផលិតកម្មហាក់នៅមានទំហំតូច នៅតែជាកត្តាប្រឈមសម្រាប់កម្ពុជាក្នុងការប្រកួតប្រជែងជាមួយផលិតផលរបស់ប្រទេសដទៃ។ បើតាមការអះអាងរបស់ប្រធានសម្ព័ន្ធសមាគម SME រូបនេះ កន្លងមកអ្នកផលិតក្នុងស្រុកមួយចំនួនស្ទើរតែមិនហ៊ានដាក់ថា ផលិតផលរបស់ខ្លួនផលិតក្នុងស្រុកនោះទេ ដោយសារពលរដ្ឋខ្មែរមិនសូវចាប់អារម្មណ៍ជាមួយផលិតផលក្នុងស្រុក។ ប៉ុន្តែឥឡូវអ្នកផលិតក្នុងស្រុកមិនស្ទាក់ស្ទើរក្នុងការដាក់ថា ផលិតផលរបស់ខ្លួនផលិតនៅក្នុងស្រុកនោះទេ ក្រោយការគាំទ្រមានការកើនឡើងខ្លាំង។

អ្នកជំនាញរូបនេះរំពឹងថា ឆន្ទៈគាំទ្រផលិតផលក្នុងស្រុករបស់ពលរដ្ឋខ្មែរនឹងនៅតែបន្ត បើទោះបីច្រកទ្វារព្រំដែនរវាងប្រទេសទាំងពីរត្រូវបានសម្រួលឱ្យដំណើរការប្រក្រតីភាពឡើងវិញក៏ដោយ ព្រោះភាពឈឺចាប់របស់ពលរដ្ឋខ្មែរពីការរំលោភបំពានទាំងកម្រោលរបស់ថៃនឹងដិតដាមជាប់ក្នុងចិត្តរបស់ពលរដ្ឋខ្មែរ។

«សំឡេងឧកញ៉ា តែ តាំងប៉»

ជាមួយគ្នានេះ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបន្តអំពាវនាវដល់បណ្ដាក្រសួង និងស្ថាប័នទាំងអស់ជួយជំរុញដល់វិស័យ SME ដើម្បីឱ្យផលិតករអាចបោះជំហានទៅមុនបានដោយរលូន ហើយនៅពេលដែលផលិតករអាចរំកិលទៅមុខដោយរលូន នោះពួកគេនឹងមានចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចតាមរយៈកាតព្វកិច្ចបង់ពន្ធ៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើកម្ពុជាអាចចាយពេលប៉ុន្មានឆ្នាំ ដើម្បីស្ដារវិស័យទេសចរណ៍ក្រោយរងផលប៉ះពាល់ដោយសារសង្រ្គាមជាមួយថៃ?

បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃជាច្រើនខែកន្លងមកនេះ បានធ្វើឱ្យរាំងស្ទះដល់លំហូរទេសចរ និងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសជិតខាងទាំងព…

សហព័ន្ធស្រូវអង្ករអះអាងថា ពុំមានករណីឈ្មួញម៉ៅផ្តាច់ទិញស្រូវតាមខេត្តនោះទេ

ជុំវិញបញ្ហាលើកឡើងថាមានឈ្មួញកណ្តាលធំៗម៉ៅផ្តាច់ទិញស្រូវពីកសិករនៅតាមខេត្តនានា ដែលជាហេតុធ្វើឱ្យតម្លៃស្រូវនៅកម្ពុជាតែងតែជួបបញ្ហាធ្លាក់ថ្លៃ ត្រូវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ