ទីផ្សារមាស

ស្ថាប័នក្រុមប្រឹក្សាមាសពិភពលោកព្យាករថា ប្រទេសសិង្ហបុរី នឹងក្លាយជាមជ្ឈមណ្ឌលជួញដូរមាសអន្តរជាតិឈានមុខគេ


ស្ថាប័នក្រុមប្រឹក្សាមាសពិភពលោក (WGC) ដែលជាអង្គការឃ្លាំមើលការវិវត្តនៃទីផ្សារសម្រាប់ឧស្សាហកម្មមាសដែលមានការិយាល័យកណ្ដាលនៅចក្រភពអង់គ្លេស បានព្យាករថា សិង្ហបុរីដែលជាប្រទេសដែនកោះតូចមួយ និងដែលគ្មានធនធានធម្មជាតិដូចប្រទេសដទៃ នឹងក្លាយជាមជ្ឈមណ្ឌលជួញដូរមាសអន្តរជាតិឈានមុខគេ។ តើមានកត្តាសំខាន់អ្វីខ្លះដែលនាំឱ្យស្ថាប័នមាសពិភពលោកបានព្យាករបែបនេះ?
ទីផ្សារមាស
ដោយ

លោក សៅខៃ ហ្វាន (Shaokai Fan) នាយកផ្នែកធនាគារកណ្តាល និងគោលនយោបាយសាធារណៈនៅស្ថាប័នក្រុមប្រឹក្សាមាសពិភពលោក ទទួលបន្ទុកផ្តល់ប្រឹក្សាយោបល់ដល់រដ្ឋាភិបាលនានាជុំវិញបញ្ហាមាសបានគូសបញ្ជាក់ថា ហេតុផលដ៏សំខាន់មួយដែលនឹងធ្វើឱ្យសិង្ហបុរី ក្លាយជាមជ្ឈមណ្ឌលជួញដូរមាសអន្តរជាតិឈានមុខគេ គឺដោយសារតម្រូវការមាសនៅក្នុងបណ្ដាប្រទេសកំពុងរីកចម្រើនឆាប់រហ័សធំៗកំពុងកើនឡើង ហើយភាគច្រើននៃទីផ្សារទាំងនេះប្រមូលផ្តុំនៅក្នុងតំបន់អាស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។

អ្នកជំនាញរូបនេះបានលើកឡើងបន្ថែមទៀតថា កត្តាដ៏សំខាន់មួយទៀត គឺដោយសារប្រទេសសិង្ហបុរី មានភូមិសាស្ត្រស្ថិតនៅជិតបណ្ដាធនាគារកណ្តាលនៃប្រទេសកំពុងរីកចម្រើនឆាប់រហ័សធំៗទាំងនោះ ដែលកំពុងសម្រុកទិញមាសទុកយ៉ាងគំហុក ដោយក្នុងនោះរួមមានទាំងប្រទេសចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកផងដែរ។

ផ្អែកលើទិន្នន័យផ្លូវការបង្ហាញថា ប្រទេសចិន មានតម្រូវការទិញមាសច្រើនបំផុតរបស់ពិភពលោក ខណៈដែលធនាគារកណ្តាលនៃប្រទេសនេះក៏បានសម្រុកទិញមាសទុកច្រើនជាងគេបំផុតផងដែរក្នុងចំណោមធនាគារកណ្ដាលទូទាំងពិភពលោកក្នុងឆ្នាំ២០២៣។

នៅឯសន្និសីទស្ដីពីលោហៈមានតម្លៃនៅអាស៊ី-ប៉ាស៊ីហ្វិក (Asia Pacific Precious Metals Conference) រៀបចំឡើងនៅប្រទេសសិង្ហបុរី អ្នកជំនាញរូបនេះបានលើកឡើងថា ការជួញដូរមាសអន្តរជាតិ បានបង្វែរទិសដៅមកកាន់ភាគបូព៌ា ឬភាគខាងកើត ដែលកត្តានេះធ្វើឱ្យសិង្ហបុរី មានសក្ដានុពលក្លាយជាមជ្ឈមណ្ឌលជួញដូរមាសអន្តរជាតិ។

លើសពីនេះទៅទៀត សិង្ហបុរី ក៏មានភូមិសាស្ត្រស្ថិតនៅកៀកប្រមាណ២៥%នៃមជ្ឈមណ្ឌលផ្គត់ផ្គង់ការចម្រាញ់រ៉ែមាសរបស់ពិភពលោកដូចជាប្រទេសចិន អូស្ត្រាលី ឥណ្ឌូនេស៊ី ហ្វីលីពីន ប៉ាពួញូហ្គីណេ និងឡាវ ជាដើមផងដែរ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ភាពក្រីក្ររបស់មីយ៉ាន់ម៉ា កាន់តែធ្ងន់ធ្ងរ ខណៈកំណើនសេដ្ឋកិច្ចនៅទ្រឹង

ធនាគារពិភពលោកបានអះអាងថា ភាពក្រីក្រនៅប្រទេសមីយ៉ាន់ម៉ា កាន់តែយ៉ាប់យ៉ឺនជាងពេលណាទាំងអស់ក្នុងរយៈពេល៦ឆ្នាំចុងមកនេះ ហើយកំណើនសេដ្ឋកិច្ចរបស់…

មហាយក្សចិន កំពុងប្រើប្រាស់ក្រុមប្រទេស BRICS ជាថ្នាំបន្សាបពិសទណ្ឌកម្មដែលដាក់ដោយលោកខាងលិច

ក្រោមឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ចរបស់មហាយក្សចិន ក្រុមប្រទេស BRICS នឹងក្លាយជាប្រភពនៃចរន្ត និងចលករសេដ្ឋកិច្ច នយោបាយសាកលមួយដ៏សកម្មនៅពេលខាងមុខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ