អង្គការសុខភាព

តើមានកត្តាអ្វីជំរុញឱ្យអង្គការសុខភាពពិភពលោកកាត់បន្ថយបុគ្គលិករហូតដល់ជាង៤០០នាក់?


ក្រោយសហរដ្ឋអាម៉េរិកប្រកាសដកខ្លួន អង្គការសុខភាពពិភពលោក (WHO) គ្រោងនឹងផ្លាស់ប្តូរទីតាំងការិយាល័យបម្រើការងារចំនួន៤ចេញពីទីស្នាក់ការកណ្តាល ដែលមានទីតាំងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ទៅកាន់ប្រទេសអាល្លឺម៉ង់ បារាំង ឥណ្ឌា និងមជ្ឈិមបូព៌ា។ ក្រៅពីការរុះរើទីតាំងបម្រើការងារអង្គការសុខភាពពិភពលោក ក៏នឹងកាត់បន្ថយបុគ្គលិកជាង៤០០នាក់ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។
អង្គការសុខភាព
ដោយ

បើយោងតាមឯកសារ ដែលបានបែកធ្លាយ អង្គការសុខភាពពិភពលោកនឹងរើការិយាល័យសង្គ្រោះបន្ទាន់ផ្នែកសុខភាពនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ទៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ រីឯការិយាល័យប្រតិបត្តិការ និងភស្តុភាររើទៅកាន់ទីក្រុងឌូបៃ ចំណែកការិយាល័យកម្លាំងពលកម្ម និងផ្នែកថែទាំសុខភាព រើទៅកាន់ទីក្រុងលីយ៉ុង ប្រទេសបារាំង ខណៈក្រុមការងារឱសថបុរាណរើទៅកាន់ទីក្រុងជេមណាហ្គា (Jamnagar) ប្រទេសឥណ្ឌា។

អង្គការសុខភាពពិភពលោកបានអះអាងថា ការរើការិយាល័យនេះអាចជួយឲ្យខ្លួនសន្សំថវិកាបានជាង៣លានដុល្លារក្នុង១ឆ្នាំ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការកាត់បន្ថយការចំណាយឱ្យបាន២១%លើកញ្ចប់ថវិការសម្រាប់ឆ្នាំ២០២៦ ដល់ឆ្នាំ២០២៧ បន្ទាប់ពីសហរដ្ឋអាម៉េរិកដកខ្លួន។ តាមផែនការនៅក្នុងរយៈពេលអង្គការនេះគ្រោងចំណាយថវិកាត្រឹមតែ៤,២ពាន់លានដុល្លារតែប៉ុណ្ណោះ។ ដើម្បីទ្រទ្រង់សកម្មភាព និងប្រតិបត្តិការរបស់ខ្លួន អង្គការសុខភាពពិភពលោក នឹងលុបចោលកម្មវិធីមួយចំនួនដូចជាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ អនាម័យ និងសុខភាពមនុស្សវ័យជំទង់ជាដើម។

ក្រៅពីរើការិយាល័យធ្វើការ និងលុបចោលកម្មវិធីមួយចំនួន អង្គការនេះនឹងសម្រេចឈប់បន្តកុងត្រាការងារដល់បុគ្គលិកចំនួន៤០៩នាក់នៅខែមករា ឆ្នាំ២០២៦ ហើយរំពឹងថា នឹងមានការកាត់បន្ថយបុគ្គលិកនៅទីក្រុងហ្សឺណែវចំនួន៦00នាក់បន្ថែមទៀតផងដែរ។ តែយ៉ាងណាអង្គការនេះបដិសេធសុំមិនបកស្រាយលម្អិតជុំវិញបញ្ហានេះនោះទេ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អាម៉េរិកកំពុងត្រួតពិនិត្យជនបរទេសកាន់ទិដ្ឋាការអាម៉េរិកទាំង៥៥លាននាក់ឡើងវិញ

ក្រសួងការបរទេសសហរដ្ឋអាម៉េរិក កំពុងពិនិត្យកំណត់ហេតុជនបរទេសជាង៥៥លាននាក់ដែលកំពុងកាន់ទិដ្ឋាការអាម៉េរិកនៅមានសុពលភាពឡើងវិញ ដើម្បីដកហូត …

ការរំពឹងលោក ស៊ី ជីនពីង នឹងមកចូលរួមកិច្ចប្រជុំអាស៊ានទំនងជាមិនអាចកើតឡើងនោះទេ

មុនកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ីមកដល់មានប្រទេសប្រទេសជាច្រើនរំពឹងថា លោក ស៊ី ជីនពីង ប្រធានាធិបតីចិនអាចនឹងចូលរួមកិច្ចប្រជុំដ៏ធំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ