WTO ថា វៀតណាម

អង្គការពាណិជ្ជកម្មពិភពលោកថា វៀតណាមក្លាយជាប្រទេសនាំចេញធំបំផុតទី២ នៅអាស៊ាន និងធំបំផុតទី១១ទូទាំងពិភពលោក


វៀតណាម ដែលជាប្រទេសភូមិផងរបងជាមួយកម្ពុជា បានវិវត្តខ្លួនយ៉ាងឆាប់រហ័សពីអ្នកនាំចេញតិចតួចអំឡុងឆ្នាំ២០១៣ ក្លាយជាប្រទេសនាំចេញធំបំផុតទី២ នៅតំបន់អាស៊ាន និងធំបំផុតទី១១ ទូទាំងពិភពលោកនៅក្នុងឆ្នាំ២០២៣ កន្លងទៅ។ តាមរយៈលទ្ធផលដ៏គួរឱ្យស្ញប់ស្ញែងនេះបានធ្វើឱ្យវៀតណាម ក្លាយជាកម្លាំងចលករដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅក្នុងពាណិជ្ជកម្មពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN News។
v
ដោយ

យោងតាមអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានឱ្យដឹងថា ប្រទេសវៀតណាម បានឡើងចំណាត់ថ្នាក់យ៉ាងលឿនផ្នែកនាំចេញ និងនាំចូល ដែលពេលនេះឈរនៅលំដាប់លេខរៀងទី២ នៅក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសសិង្ហបុរី។

លោកស្រី ហ្វុង ធី ឡាន ហ្វួង (Phung Thi Lan Phuong) អ្នកជំនាញមកពីក្រុមហ៊ុនប្រឹក្សាយោបល់មួយរបស់វៀតណាម បានគូសបញ្ជាក់ថា វៀតណាមបានជាប់ឈ្មោះក្នុងចំណោមប្រទេសនាំចេញដែលមានកំណើនលឿនបំផុតទាំង៤ នៅទូទាំងពិភពលោកចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ រួមជាមួយប្រទេសឥណ្ឌា កាណាដា និងមហាយក្សចិន។

លោកស្រីបានសង្កត់ធ្ងន់ថា សមទ្ធិផលដ៏អស្ចារ្យនេះអាចសម្រេចបានក៏ដោយសារយុទ្ធសាស្ត្រសមាហរណកម្មសេដ្ឋកិច្ចដ៏រឹងមាំរបស់រដ្ឋាភិបាលវៀតណាម ដែលបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រហូតដល់ទៅ១៦ និងបានបើកចំហទីផ្សារជាមួយប្រទេសជាដៃគូរហូតដល់ទៅជិត៦០ប្រទេស។ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះបានជួយទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) បានកាន់តែច្រើន ដោយបានជួយបង្កើតការងារ និងបានជួយជំរុញកំណែទម្រង់ផ្ទៃក្នុង។ ទោះជាយ៉ាងណា បណ្ដាក្រុមហ៊ុនបរទេសបានគ្របដណ្ដប់រហូតដល់ទៅ៦០%នៃការនាំចេញ ខណៈដែលអត្រាតម្លៃបន្ថែមក្នុងស្រុក មានត្រឹមតែ៥២%ប៉ុណ្ណោះ ដែលទាបជាងមធ្យមភាគនៅក្នុងពិភពលោក។

ជាការកត់សម្គាល់ ក្នុងរយៈពេល១០ខែឆ្នាំ២០២៤ វិស័យសេដ្ឋកិច្ចក្នុងស្រុកបានកើនឡើងលឿនជាង៤ដង បើធៀបនឹងវិស័យវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលធ្វើឱ្យចំណែកនៃការនាំចេញ-នាំចូលរបស់ខ្លួនកើនឡើងដល់៣២% នៃការនាំចេញ-នាំចូលសរុប។ ដើម្បីបង្កើនតម្លៃពាណិជ្ជកម្ម បណ្ដាក្រុមហ៊ុនសហគ្រាសវៀតណាម ចាំបាច់ត្រូវបង្កើនសមត្ថភាពរបស់ខ្លួន កាត់បន្ថយការនាំចូលវត្ថុធាតុដើម និងបង្កើនការចូលរួមរបស់ខ្លួននៅក្នុងខ្សែខ្សែច្រវាក់តម្លៃទូទាំងពិភពលោក៕

ដោយ:  តែម សុខុម




អត្ថបទបន្ទាប់


តើការបញ្ឈប់ឱ្យផ្សព្វផ្សាយ និងព្រមានចាត់វិធានការច្បាប់ចំពោះបុគ្គលចូលរួមផ្សព្វផ្សាយពីល្បែងស៊ីសងខុសច្បាប់មានប្រសិទ្ធភាពកម្រិតណាក្នុងទប់ស្កាត់ការលេងល្បែង?

ការផ្សព្វផ្សាយពីល្បែងស៊ីសងខុសច្បាប់ ត្រូវបានគេសង្កេតឃើញកើតមានជាហូរហែនៅលើបណ្ដាញសង្គម ក្នុងនោះក៏មានការចូលរួមពីបុគ្គលមានប្រជាប្រិយភាព និងអ្នក…

កម្ពុជា-ឡាវ ឯកភាពគ្នាលុបបំបាត់ការយកពន្ធត្រួតស៊ីគ្នា ដើម្បីជំរុញការធ្វើពាណិជ្ជកម្មឱ្យកាន់តែប្រសើរ

ថ្នាក់ដឹកនាំប្រទេសកម្ពុជា និងប្រទេសឡាវ បានឯកភាពគ្នាលុបបំបាត់ការយកពន្ធត្រួតស៊ីគ្នាលើការដោះដូរពាណិជ្ជកម្មមួយចំនួន ដើម្បីលើកកម្ពស់ និងជំរុញ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ