រដ្ឋាភិបាលរុស្ស៊ីបិទ Facebook និង Instagram

រដ្ឋាភិបាលរុស្ស៊ីបិទ Facebook និង Instagram ក្រោមបទញុះញង់ប្រឆាំងរដ្ឋាភិបាល


តុលាការរុស្ស៊ីនៅដើមសប្តាហ៍នេះ បានចាត់វិធានការបន្ថែមទៀតប្រឆាំងនឹងបណ្តាញសង្គម Facebook និង Instagram របស់ក្រុមហ៊ុនអាមេរិក Meta ក្រោមច្បាប់ «ជ្រុលនិយម» របស់ប្រទេសររុស្ស៊ី និងដោយបានចោទប្រកាន់ថា បណ្តាញសង្គមទាំងពីរនេះ បានញុះញង់ឲ្យមានសកម្មភាពជ្រុលនិយមប្រឆាំងនឹងរដ្ឋអំណាចទីក្រុងមូស្គូ។ នេះបើតាមសេចក្ដីរាយការណ៍ពីសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
រដ្ឋាភិបាលរុស្ស៊ីបិទ Facebook និង Instagram ក្រោមបទញុះញង់ប្រឆាំងរដ្ឋាភិបាល

វិធានការ​នេះ នឹង​ឈាន​ទៅ​ហាមប្រាម​ក្រុមហ៊ុន Meta ដែល​ជា​ក្រុមហ៊ុនមេ​របស់ Facebook និង Instagram មិន​ឱ្យធ្វើ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​ទៀត​ឡើយ ខណៈ​បណ្តាញ​សង្គម​ទាំង​ពីរ​នឹង​ត្រូវ​បិទ​លែង​ឲ្យ​ប្រើប្រាស់​។ ប៉ុន្តែ​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​រុ​ស្ស៊ី​បន្ត​ប្រើ​បណ្តាញ WhatsApp ខណៈ​ដែល Whatsapp ក៏​ជា​បណ្តាញ​សង្គម​មួយ​ស្ថិត​ក្រោម​ក្រុមហ៊ុន Meta ផង​ដែរ​។ ចំណាត់ការ​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​វិមាន​ក្រេ​ម​ឡាំង​ក្នុង​ការ​បង្ក្រាប​សេរីភាព​បញ្ចេញមតិ និង​ព័ត៌មាន ពិសេស​បណ្តាញ​សង្គម ក្នុង​អំឡុង​សង្គ្រាម​អ៊ុយ​ក្រែ​ន​។

នៅ​ក្នុង​សវនាការ​ភ្នាក់ងារ​សន្តិសុខ​រុ​ស្ស៊ី (FSB) បាន​ចោទប្រកាន់​ក្រុមហ៊ុន Meta ថា​កំពុង​ធ្វើ​សកម្មភាព​ដែល​ប្រឆាំង​នឹង​ផលប្រយោជន៍​របស់​ទីក្រុង​មូ​ស្គូ និង កងទ័ព​រុ​ស្ស៊ី​ដែល​កំពុង​ធ្វើសង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ ជាក់ស្តែង​គេ​បាន​រក​ឃើញ​ថា មានការ​អំពាវនាវ​ឱ្យ​មានការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ពលរដ្ឋ​រុ​ស្ស៊ី និង មានការ​ស្អប់ខ្ពើម នៅ​លើ​វេទិកា​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Meta ដែល​ជា​ហេតុ​ឈាន​ដល់​ការ​ហាមឃាត់​បណ្តាញ​សង្គម​ទាំង​ពីរ​នេះ​។

គួរ​ជម្រាប​ថា សេចក្តីសម្រេច​ខាងលើ​របស់​តុលាការ​រុ​ស្ស៊ី ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ប្រកាស​របស់​ទីក្រុង​ម៉ូ​ស្កូ​កាលពី​ថ្ងៃ​ទី​០៤ ខែមីនា​ថា ខ្លួន​នឹង​ឈាន​ទៅ​បិទ​ការ​ប្រើប្រាស់ Facebook បន្ទាប់​ពី ក្រុមហ៊ុន Meta បាន​ហាមឃាត់​គណនី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​រុ​ស្ស៊ី​ជា​ច្រើន​ពី​ការ​ផ្សាយ​ព័ត៌មាន​។ ដោយ​ខឹងសម្បារ​នឹង​ការ​ហាមឃាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លួន ទីក្រុង​ម៉ូ​ស្គូ​បាន​ប្រកាស​បើក​ការ​ស៊ើបអង្កេត​ប្រឆាំង​នឹង​ក្រុមហ៊ុន Meta ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​អា​មេ​រិ​ក​ថែម​ទៀត​។ 

អាជ្ញាធរ​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ទី​១១ មីនា បាន​ចោទប្រកាន់​ក្រុមហ៊ុនមេ​តា ដែល​ជា​ក្រុមហ៊ុនមេ​របស់ Facebook និង Instagram មិន​ព្រម​លុប​សារ​ដែល​បង្កប់ន័យ​ស្អប់ខ្ពើម ប្រឆាំង​នឹង​ជនជាតិ​រុ​ស្ស៊ី ឬ​ក៏​ប្រទេស​រុ​ស្ស៊ី ចាប់តាំងពី​លោកពូ​ទី​ន ផ្តើម​ប្រកាស​បើក​ប្រតិបត្តិការ​យោធា ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤ កុម្ភៈ​មក​។ 

ចាប់ពី​ពេល​នេះ​ទៅ​ក្រុមហ៊ុន Meta នឹង​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​បើក​សាខា​ការិយាល័យ​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី និង​ការ​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី ខណៈ​បណ្តាញ​សង្គម​ទាំង​ពីរ​របស់ Meta គឺ Facebook និង Instagram ដែល​ជា​បណ្តាញ​សង្គម​ដ៏​ពេញ​និយម​សម្រាប់​យុវជន​រុ​ស្ស៊ី នឹង​មិន​អាច​បើក​ចូល​ប្រើ​បាន​ទៀត​ឡើយ​ចាប់ពី​ពេល​នេះ​តទៅ​។ ប៉ុន្តែ បណ្តាញ​សង្គម Whatsapp ដែល​ស្ថិត​ក្រោម​ក្រុមហ៊ុន Meta ដែរ​នោះ នៅ​ត្រូវ​បាន​គេ​អនុញ្ញាត​ប្រើប្រាស់​ជា​ធម្មតា​។ អ្នក​ប្រើ Whatsapp នៅ​រុ​ស្ស៊ី​មាន​ជាង ៦៥%​នៃ​អ្នក​ប្រើ​អ៊ី​ន​ធឺ​ណេ​ត​សរុប ដែល​វា​មាន​ភាព​ពេញ​និយម​ដូច​បណ្តាញ Telegram របស់​រុ​ស្ស៊ី​ដែរ​។

សូម​ជម្រាប​ថា ក្រុមហ៊ុនមេ​តា​នៅ​មិន​ទាន់​ចេញ​មុខ ឆ្លើយ​តប​នឹង​វិធានការ​ខាងលើ ដែល​បាន​ដាក់​មក​លើ​ក្រុមហ៊ុន​ខ្លួន​នោះ​ទេ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មីយ៉ាន់ម៉ាច្រានចោលការចោទប្រកាន់របស់អាមេរិក ជុំវិញនឹងរឿងអំពើប្រល័យពូជសាសន៍

ព័ត៌មាន
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានច្រានចោលការចាត់ទុករបស់អាមេរិកចំពោះការគាបសង្កត់ទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដោយយោធាមីយ៉ាន់ម៉ាថា ជាអំពើប្…

ការស្ទង់មតិ៖ ពលរដ្ឋតៃវ៉ាន់ជឿលើជប៉ុនច្រើនជាងជឿអាមេរិក ថានឹងលើកទ័ពជួយកោះតៃវ៉ាន់ ប្រសិនបើចិនវាយប្រហារ

ព័ត៌មាន
ការស្ទង់មតិមួយថ្មីមួយចុងក្រោយបានបង្ហាញថា ប្រជាជនកោះតៃវ៉ាន់ហាក់មានភាពជឿជាក់លើប្រទេសជប៉ុន ច្រើនជាងជឿលើអាមេរិក ក្នុងករណីថា បើបោះតៃវ៉ាន់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ