លោក ស៊ី ជីនភីង

លោក ស៊ី ជីនភីង ធ្វើទស្សនកិច្ចទៅកាន់សហភាពអឺរ៉ុបជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៩ ខណៈភាពតានតឹងកាន់ឡើងកម្ដៅ


ប្រធានាធិបតីចិន លោក ស៊ី ជីនភីង នឹងធ្វើទស្សនកិច្ចទៅកាន់សហភាពអឺរ៉ុប ជាលើកដំបូងក្នុងរយៈពេលប្រមាណ៥ឆ្នាំមកនេះ ខណៈភាពតានតឹងកំពុងឡើងកម្ដៅរាប់ចាប់តាំងពីបញ្ហាពាណិជ្ជកម្ម ការចោទប្រកាន់ទាក់ទិនចារកម្ម និងការគាំទ្ររបស់ក្រុងប៉េកាំង ចំពោះប្រទេសរុស្ស៊ីជាដើម។ នេះបើយោងតាមការចុះផ្សាយរបសារព័ត៌មានអន្តរជាតិ ដ៏ល្បីល្បាញ Bloomberg។
លោក ស៊ី ជីនភីង
ដោយ

ក្រសួងការបរទេសចិន បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះថា លោក ស៊ី ជីនភីង នឹងធ្វើដំណើរទៅកាន់ប្រទេសបារាំង និងប្រទេសហុងគ្រី អំឡុងដំណើរទស្សនកិច្ច៥ថ្ងៃ ចាប់ពី​ថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី១០ ខែឧសភា ដ៏ខ្លីខាងមុខនេះ ប៉ុន្តែមិនបានផ្តល់របៀបវារៈលម្អិតជុំវិញដំណើរទស្សនកិច្ចនេះទេ។

ទន្ទឹមនេះ លោក ស៊ី ជីនភីង ក៏នឹងឈប់សំចតនៅប្រទេសស៊ែរប៊ី (Serbia) ដែលមិនមែនជាសមាជិករបស់សហភាពអឺរ៉ុប ផងដែរអំឡុងដំណើរទស្សនកិច្ចនេះ ដែលគេរំពឹងថា នឹងចំថ្ងៃខួបលើកទី២៥ នៃការទម្លាក់គ្រាប់បែកដ៏សាហាវរបស់សហរដ្ឋអាម៉េរិក ទៅលើស្ថានទូតចិន នៅទីក្រុងបែលក្រាដ នៃប្រទេសស៊ែរប៊ី៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


វៀតណាមរកចំណូលបានជាង៧៦០លានដុល្លារពីភ្ញៀវទេសចរអន្តរជាតិ ជាង៦លាននាក់ នៅ៤ខែឆ្នាំនេះ

ប្រទេសវៀតណាម ទទួលបានភ្ញៀវអន្តរជាតិជាង៦លាននាក់ ដោយរកចំណូលបានជាង៧៦០លានដុល្លារនៅ៤ខែឆ្នាំនេះ កើនឡើងជិត៧០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្ន…

ប្រទេសធំៗនៅអឺរ៉ុបមួយចំនួនកំពុងឈឺក្បាលវិលមុខជាមួយបំណុល ដែលកំពុងហក់ឡើងខ្ពស់

រដ្ឋាភិបាលនៃប្រទេសដែលជំពាក់បំណុលសាធារណៈធំៗបំផុតនៅអឺរ៉ុបមួយចំនួនកំពុងតែឈឺក្បាលវិលមុខ ក្រោយការចង់ដោះស្រាយបញ្ហាបំណុលរបស់ពួកគេកំពុងប្រឈ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ