អាជ្ញាធរឯកភាពក្នុងការបញ្ឈប់ការផ្តល់សេវាកម្មវាយតម្លៃបឋម

អាជ្ញាធរឯកភាពក្នុងការបញ្ឈប់ការផ្តល់សេវាកម្មវាយតម្លៃបឋម តែត្រូវពន្យារពេលអនុវត្តរហូតដល់ ដើម ឆ្នាំ២០២៥


និយ័តករអាជីវកម្ម អចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) បាន ឯកភាពក្នុងការបញ្ឈប់ការផ្តល់សេវាកម្មវាយតម្លៃបឋមនៅក្នុងទីផ្សារបន្តទៀត ដោយឈរលើគោលការណ៍ ចម្បង ៤ចំណុច ហើយនឹងអនុវត្តនៅដើមឆ្នាំ២០២៥។ ការសម្រេចនេះបានធ្វើឡើងក្រោយ សង្កេតឃើញមានសេវាកម្មវាយតម្លៃមួយចំនួនអនុវត្តមិនត្រឹមត្រូវ និងបង្កផលប៉ះពាល់ដល់វិស័យអចលនវត្ថុកម្ពុជា ។
អាជ្ញាធរឯកភាពក្នុងការបញ្ឈប់ការផ្តល់សេវាកម្មវាយតម្លៃបឋម
ដោយ

បើយោងតាមនិយ័តករអាជីវកម្ម អចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) យោងតាមការស្នើសុំរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (ស.វ.អ.ក) ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ន.អ.ប. បានឯកភាពក្នុងការបញ្ឈប់ការផ្តល់សេវាកម្មវាយតម្លៃបឋមនៅក្នុងទីផ្សារបន្តទៀត ដោយឈរលើគោលការណ៍ ចម្បង ៤.ចំណុច រួមមាន ការប្រតិបត្តិខុសពីនិយាមអន្តរជាតិ ការប្រតិបត្តិខុសពីក្រមសីលធម៌វិជ្ជាជីវៈអ្នកវាយតម្លៃការប្រតិបត្តិខុសពីខ្លឹមសារប្រកាសលេខ០៦៤ អ.ស.ហ.ប្រក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ស្តីពី អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ និងការប្រតិបត្តិខុសពីលក្ខន្តិកៈសមាគម ។

ជាមួយគ្នានេះ ន.អ.ប. បានបញ្ជាក់លើខ្លឹមសារសេចក្តីជូនដំណឹងខាងលើនេះថា ការបញ្ឈប់ការផ្តល់ សេវាកម្មវាយតម្លៃបឋមនេះ មិនមែនត្រឹមតែបញ្ឈប់ការផ្តល់សេវាកម្មវាយតម្លៃបឋមរបស់ក្រុមហ៊ុនវាយតម្លៃ ចំពោះអតិថិជនដែលជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែការបញ្ឈប់ការផ្តល់សេវាកម្មវាយតម្លៃបឋមនេះមានវិសាលភាពដល់អតិថិជនទូទៅផងដែរ ព្រមទាំងបានសម្រេចពន្យារពេលអនុវត្តសេចក្តីជូនដំណឹង ស្តីពីការបញ្ឈប់ការផ្តល់សេវាកម្មវាយតម្លៃបឋម រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីទុកពេលវេលាសមរម្យជូនគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងដៃគូសហការដើម្បីត្រៀមខ្លួនអនុវត្ត៕
អត្ថបទ៖ ខេមបូណូមីស,រូបភាពឯកសារ




អត្ថបទបន្ទាប់


តើលោក សន សៀប មានការប្តេជ្ញា និងដាក់ចេញផែនការអ្វីខ្លះ ក្រោយជាប់ឆ្នោតបន្តដឹកនាំសមាគមអ្នកវាយតម្លៃ និងភា្នក់ងារអចលនវត្ថុ?

លោក សន សៀប ត្រូវបានសមាជិកបោះឆ្នោតគាំទ្រឱ្យបន្តធ្វើជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA)សម្រាប់អាណត្តិទី៩។ ក្រោយទទួលប…

មហាយក្សចិន ព្រមានចាត់វិធានការសងសឹក បើអាម៉េរិកបង្កើនការទប់ស្កាត់ការនាំចេញបន្ទះឈីប

ចិន ដែលជាមហាអំណាចសេដ្ឋកិច្ចបំផុតទីពីរលើពិភពលោក បានព្រមានចាត់វិធានការ ចាំបាច់មួយចំនួន ដើម្បីការពារក្រុមហ៊ុនចិន ប្រសិនបើសហរដ្ឋអាម៉េរិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ