
ឥឡូវនេះ លោកអ្នកអាចចាប់ផ្តើមថ្ងៃថ្មីយ៉ាងរលូន ដោយការទទួលទានអាហារពេលព្រឹករបស់អ្នកជាមួយ ទឹកសណ្តែកសៀង Yeo's Immuniti ដោយលោកអ្នកនឹងទទួលបានជំនួយសុខភាពដ៏ចាំបាច់សម្រាប់សកម្មភាពប្រចាំថ្ងៃ មិនថានៅសាលារៀន កន្លែងធ្វើការ នៅផ្ទះ ឬកន្លែងហាត់ប្រាណនោះទេ។ ដើម្បីជួយលើកកម្ពស់គុណភាព ជីវិតរស់នៅរបស់ប្រជាជនកម្ពុជា ក្រុមហ៊ុន Yeo’s Cambodia តែងតែយកចិត្តទុកដាក់ក្នុងការពង្រឹង និងអភិវឌ្ឍន៍គុណភាពផលិតផលរបស់ខ្លួន ជានិច្ចផងដែរ។

ដើម្បីឱ្យអតិថិជនទទួលបាននូវរសជាតិឆ្ងាញ់ អារម្មណ៍ស្រស់ស្រាយ និងសុខភាពល្អផងដែរនោះក្រុមអ្នកជំនាញរបស់ Yeo’s បានធ្វើការអភិវឌ្ឍន៍នូវផលិតផលទឹកសណ្ដែកសៀង Yeo’s Immuniti ដោយបានរួមបញ្ចូលជាមួយវីតាមីន B6 និងសារធាតុរ៉ែស័ង្កសី នូវរាល់កំប៉ុងនីមួយៗ ដែលមានគុណប្រយោជន៍ដល់ការចងចាំ ជួយពង្រឹងប្រព័ន្ធភាពស៊ាំ ល្អបំផុតសម្រាប់រាង្គកាយ និងខួរក្បាល។ ដូច្នេះអ្នកអាចផ្តោតអារម្មណ៍ កាន់តែប្រសើរនៅក្នុងសកម្មភាពប្រចាំថ្ងៃ មិនថានៅសាលារៀន កន្លែងធ្វើការ និងនៅផ្ទះ ក៏ដូចជារីករាយជាមួយនឹងការហាត់ប្រាណនាពេលព្រឹក ឬពេលល្ងាចនៅតាមសួនច្បារ ឬធ្វើលំហាត់ប្រាណនៅលើកម្រាលយូហ្គាជាដើម។

លោក Ozgur Simsek នាយកគ្រប់គ្រងនៃក្រុមហ៊ុន Yeo’s Cambodia បានលើកឡើងថា៖ «នៅក្នុងសម័យកាលដ៏ទំនើបនេះ មនុស្សជាច្រើនមានជីវិតដ៏មមាញឹក ហើយជារឿយៗមានការលំបាកក្នុងការរក្សាតុល្យភាពរវាងការបំពេញការងារ និងការចំណាយពេលវេលាជាមួយ ក្រុមគ្រួសារ មិត្តភក្តិ ក៏ដូចជាការរស់នៅប្រកបដោយសុខភាពល្អ។ ទឹកសណ្តែកសៀងរបស់ Yeo's Cambodia ឥឡូវនេះត្រូវបានបន្ថែមជាមួយ វីតាមីន និងសារធាតុរ៉ែ ដើម្បីធានាថាអតិថិជនរបស់យើងទាំងអស់ ទទួលបានសារធាតុចិញ្ចឹមចាំបាច់ ដើម្បីឱ្យពួកគេអាចបំពេញការងារយ៉ាងរលូន ប្រកបដោយថាមពលជារៀងរាល់ថ្ងៃ»។

ដើម្បីណែនាំផលិតផលទឹកសណ្ដែកសៀង Yeo’s Immuniti របស់ខ្លួន ដែលផ្តល់អត្ថប្រយោជន៍ទ្វេដង ទៅដល់អតិថិជន ក្រុមហ៊ុន Yeo’s Cambodia បាននឹងកំពុងរៀបចំព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបជាច្រើននៅតាមក្លឹបកីឡា កន្លែងហាត់ប្រាណ ឱសថស្ថាន និងសួនច្បារសាធារណៈនានាទូទាំងរាជធានីភ្នំពេញ។ សូមកុំភ្លេចតាមដានបណ្តាញសង្គមរបស់ ក្រុមហ៊ុន Yeo's Cambodia ដើម្បីចូលរួមជាមួយសកម្មភាពលេងកម្សាន្ដសប្បាយៗនានា និងមានឱកាសឈ្នះរង្វាន់ជាច្រើនទៀតផងដែរ។




អំពីក្រុមហ៊ុន Yeo’s Cambodia
ក្រុមហ៊ុន YHS (CAMBODIA) FOOD & BEVERAGE PTE LTD ឬ Yeo's Cambodia គឺជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន Yeo Hiap Seng ដែលមានអាយុកាលជាង ១២០ ឆ្នាំមកហើយ។ ក្រុមហ៊ុន Yeo's Cambodia បានបើកដំណើរការនៅក្នុងឆ្នាំ២០១៣ ហើយបានរីកចម្រើនក្លាយជាម៉ាកយីហោភេសជ្ជៈអាស៊ី (Asian Soft Drink) ឈាន មុខគេនៅព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនបានឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់ខ្លួន នៅពេល ដែលបានជាប់ជាជម្រើសទីមួយ ក្នុងចំណោមប្រភេទភេសជ្ជៈអាស៊ីនៅក្នុងប្រទេសកម្ពុជា ដោយផ្អែកលើ ទិន្ន័យរបស់ Kantar Research ក្នុងខែមីនា ឆ្នាំ២០២១ ។ Yeo's ប្តេជ្ញាចិត្តក្នុងការផ្តល់ជូន ដល់អតិថិជននាពេលបច្ចុប្បន្ននូវផលិតផលដែលប្រកបដោយគុណភាពខ្ពស់ ផ្ដល់នូវសុខភាពល្អ និងប្រកបដោយភាពច្នៃប្រឌិតដ៏រស់រវើក។