ធនាគារកណ្តាលរបស់ប្រទេសចិន

ធនាគារជាតិចិនបន្ថយអត្រាការប្រាក់កម្ចីរយៈពេលមធ្យម ខណៈធនាគារកណ្ដាលអាមេរិកផ្អាកដំឡើងអត្រាការប្រាក់


ធនាគារកណ្តាលរបស់ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ បានកាត់បន្ថយអត្រាការប្រាក់កម្ចីរយៈពេលមធ្យមសម្រាប់ស្ថាប័នហិរញ្ញវត្ថុ។ នេះជាការផ្លាស់ប្តូរអត្រាការប្រាក់គោលថ្មីមួយទៀតក្នុងរយៈពេលបីថ្ងៃ ចំពេលមានកិច្ចខិតខំប្រឹងប្រែងដើម្បីគាំទ្រដល់សេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះតាមរយៈការបន្ធូរបន្ថយវិធានការរូបិយវត្ថុ។ ការសម្រេចរបស់ធនាគារកណ្ដាលចិនបានកើតឡើងស្របពេលដែលធនាគារកណ្តាលអាមេរិក បានបោះឆ្នោតរក្សាអត្រាការប្រាក់កម្ចីគោលឱ្យនៅចន្លោះពី ៥% ទៅ ៥,២៥%។
ប្រទេសចិនសម្រេចបញ្ចុះអត្រាកាប្រាក់កម្ចីរយៈពេលមធ្យម
ដោយ

ធនាគារ​ប្រជាជន​ចិន (PBOC) ដែលជាធនាគារកណ្ដាលចិន បាន​ទម្លាក់​អត្រា​ការ​ប្រាក់​កម្ចី​រយៈ​ពេល​មធ្យម​មួយ​ឆ្នាំសម្រាប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ពីអត្រា ២,៧៥% ទៅ ២,៦៥% វិញ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ធនាគារកណ្តាលបាននិយាយថា ខ្លួនបានចាក់បញ្ចូលទឹកប្រាក់ចំនួន ២៣៧ ពាន់លានយ័ន ដែលស្មើនឹង ៣៣ ពាន់លានដុល្លារ ទៅក្នុងទីផ្សារហិរញ្ញវត្ថុ តាមរយៈឧបករណ៍សាច់ប្រាក់។

ការសម្រេចរបស់ធនាគារកណ្ដាលចិនបានកើតឡើងស្របពេលដែលធនាគារកណ្តាលអាមេរិកបានបោះឆ្នោតរក្សាអត្រាការប្រាក់កម្ចីគោលឱ្យនៅចន្លោះពី ៥% ទៅ ៥,២៥%។ កាលពីថ្ងៃពុធ ធនាគារកណ្តាលសហរដ្ឋអាមេរិកបានសម្រេចទុកអត្រាការប្រាក់ឱ្យនៅដដែល ប៉ុន្តែបានផ្តល់សញ្ញាថា ការចំណាយលើប្រាក់កម្ចីអាចនៅតែត្រូវកើនឡើងនៅចុងឆ្នាំនេះ។ ជំហររបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកគឺធ្វើឡើងនៅចំពោះមុខការកើនឡើងខ្លាំងជាងការរំពឹងទុកនៃសេដ្ឋកិច្ច និងការធ្លាក់ចុះយឺតពេកនៃអតិផរណា។

នៅក្នុងសន្និសិទសារព័ត៌មានមួយនៅចុងបញ្ចប់នៃកិច្ចប្រជុំគោលនយោបាយចុងក្រោយរបស់ខ្លួន ប្រធានធនាគារកណ្តាលអាមេរិក លោក ហ្សេរ៉ូម ប៉ូវែល (Jerome Powell) បានពិពណ៌នាអំពីកំណើនរបស់សហរដ្ឋអាមេរិក និងទីផ្សារការងារ ថាមានលក្ខណៈល្អប្រសើរជាងការរំពឹងទុក ក្រោមទម្ងន់នៃការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុដ៏គំហុកកាលពីឆ្នាំមុន។

សូមកត់សម្គាល់ថា ភាពខុសគ្នានៃគោលនយោបាយរូបិយវត្ថុបានពង្រីកគម្លាតរវាងអត្រាការប្រាក់ចិន និងអត្រាការប្រាក់អាមេរិក ហើយគម្លាតខាន់តែធំបន្តដាក់សម្ពាធលើរំហូរចេញនៃមូលធនរបស់ចិន៕

ដោយ៖ ឯម មាឃ




អត្ថបទបន្ទាប់


រំហូរទុនវិនិយោគផ្ទាល់ពីបរទេសចូលហ្វីលីពីនធ្លាក់ចុះជិត២០% នៅត្រីមាសទី១ ឆ្នាំនេះ

ព័ត៌មាន
សិ្ថតិបានបង្ហាញថា រំហូរទុនវិនិយោគដោយផ្ទាល់ពីបរទេសចូលប្រទេសហ្វីលីពីននៅក្នុងត្រីមាសទី១នៃឆ្នាំ២០២៣ បានធ្លាក់ចុះពីជាង២ពាន់៥រយលានដុល្លារ មក…

ប្រធានាធិបតី ស៊ី ជីនពីង ប្រកាសថា ប្រទេសចិន និងអាជ្ញាធរប៉ាឡេស្ទីនស្ថាបនាភាពជាដៃគូយុទ្ធសាស្ត្រ

ព័ត៌មាន
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រាប់សមភាគីប៉ាឡេស្ទីននៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធថា ប្រទេសចិនមានឆន្ទៈដើរតួជាវិជ្ជមាន ដើម្បីជួយប៉ាឡេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ