អត្ថបទពាណិជ្ជកម្ម

មេចុងភៅវ័យក្មេងកម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅឯភោជនីយដ្ឋានអន្តរជាតិ MICHELIN STAR KITCHENS


មេចុងភៅធ្វើម្ហូបដ៏លេចធ្លោមួយរូបរបស់ប្រទេសកម្ពុជា កំពុងធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅ ឯភោជនីយដ្ឋាន Michelin នៅអឺរ៉ុប និងភោជនីយដ្ឋានលំដាប់ពិភពលោកនៅអាស៊ីអាគ្នេយ៍ ដែលជួយលើក កម្ពស់មុខម្ហូបខ្មែរ និងជំនាញធ្វើម្ហូបខ្មែរជាអន្តរជាតិ។
មេចុងភៅវ័យក្មេងកម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅឯភោជនីយដ្ឋានអន្តរជាតិ MICHELIN STAR KITCHENS
ដោយ
អំពី MICHELIN

ម៉ារីយ៉ា អ៊ុន នួន ជាអតីតយុវតីម្នាក់ដែលជួបការលំបាក មានឱកាសនិងជម្រើសតិចតួចណាស់ក្នុងការរស់ នៅក្នុងប្រទេសដែលកំពុងមានការអភិវឌ្ឍដូចជាប្រទេសកម្ពុជា។ ម៉ារីយ៉ាក៏ដូចជា​នារី​វ័យ​ក្មេង​ជា​ច្រើន​ដែរដែល​ឆ្ងល់​ថា​តើអនាគត​របស់​គាត់​អាច​នឹង​មាន​អ្វី​ខ្លះ អាពាហ៍ពិពាហ៍ ភាព​ជា​ម្ដាយ ធ្វើ​ការ​ជា​អ្នក​បោស​សម្អាត ឬ​អ្នក​បម្រើ? ចម្ងល់របស់គាត់ផុសឡើងស្របពេលដែលសិល្បករអន្តរជាតិស្វីស និងសប្បុរសជន បុគ្គលិកមនុស្សធម៌ និងអ្នកថតរូប Dr. h.c. Hannes Schmid បានយកគាត់ទៅរៀននៅក្នុងអង្គការ សប្បុរសធម៌របស់គាត់គឺ Smiling Gecko Cambodia ដែលជាអង្គការជួយសង្គ្រោះដែលផ្តល់ការអប់រំ និងស្វែងរកការងារឱ្យដល់យុវជន និងយុវតី។​

Portrait of Chef Mariya Un Noun

ជំនាញធ្វើម្ហូបអាហារដ៏ប៉ិនប្រសប់របស់គាត់ធ្វើឱ្យសប្បុរសជន (និងបណ្ឌិត Hannes) ទទួលស្គាល់ពីទេព្យ កោសល្យរបស់គាត់ ហើយចាប់តាំងពីពេលនោះមកគាត់ត្រូវបានបញ្ជូនឱ្យទៅរៀនធ្វើម្ហូបនៅប្រទេសស្វីស ហើយបានធ្វើការជាមួយមេចុងភៅលំដាប់កំពូលនៃភោជនីយដ្ឋាន Michelin នៅទ្វីបអឺរ៉ុប ហើយឥឡូវនេះ គាត់កំពុងដាក់បង្ហាញ "ទង់ជាតិខ្មែរ" ពេលគាត់ធ្វើម្ហូបខ្មែរនៅជុំវិញពិភពលោក ដែលជំរុញឱ្យមានការទទួល ស្គាល់សម្រាប់បុព្វហេតុដ៏មានតម្លៃរបស់អង្គការ NGO Smiling Gecko Cambodia’s Farmhouse Luxury Resort & Spa ដែលស្ថិតនៅជិតរាជធានីភ្នំពេញផងដែរ។ នៅទីនោះ ម៉ារីយ៉ាគ្រប់គ្រងភោជនីយដ្ឋានអាហារដ៏ឈ្ងុយឆ្ងាញ់ និងមើលខុសត្រូវតុមេចុងភៅនៅក្នុងផ្ទះបាយដែលជា កន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈធ្វើម្ហូបអាហារ។ ម៉ារីយ៉ា បានចាប់ផ្តើមចូលរៀនវគ្គបណ្តុះបណ្តាលធ្វើជា មេចុងភៅនៅក្នុងផ្ទះបាយតែមួយដូចនៅ Farmhouse។

Chef Mariya Un Noun in Kep

សហស្ថាបនិក Dr. h.c. Hannes Schmid នៃអង្គការ Smiling Gecko Cambodia មានប្រសាសន៍ថា៖ "បន្ទាប់ពីយើងបានយកគាត់មកឱ្យចូលរៀននៅអង្គការសប្បុរសធម៌ Smiling Gecko យើងក៏បាន បង្រៀនគាត់ឱ្យចេះធ្វើម្ហូបអាហារនៅក្នុងផ្ទះបាយ ហើយយើងបានដឹងថាគាត់ពិតជាមានទេពកោសល្យ ធ្វើម្ហូបអាហារខ្លាំងណាស់។ កាលនោះគឺនៅក្នុងអំឡុងឆ្នាំ ២០១៤ នៅពេលដែលយើងកំពុងញ៉ាំអាហារ ពេលល្ងាច ហើយមិត្តរបស់ខ្ញុំមកពីវិទ្យាស្ថានសណ្ឋាគារមួយបាននិយាយថា "Hannes ស្ត្រីម្នាក់នេះមាន ទេពកោសល្យធ្វើម្ហូបណាស់។ ខ្ញុំបានរស់នៅប្រទេសនៅអាស៊ី ១៥ ឆ្នាំហើយ តែខ្ញុំមិនដែលបានភ្លក់រសជាតិ អាហារឆ្ងាញ់ចឹងទេ។” “ដូច្នេះខ្ញុំបាននិយាយទៅកាន់គាត់ថា ប្រសិនបើគាត់មានទេពកោសល្យ យើងនឹងធ្វើ លិខិតឆ្លងដែនឱ្យគាត់ ដើម្បីចុះឈ្មោះចូលរៀននៅសាលាសណ្ឋាគារអន្តរជាតិនៅប្រទេសស្វីស”។

ដំណើររឿង​ដែល​បាន​ចាប់​ផ្ដើម​ដ៏​គួរឱ្យ​កត់​សម្គាល់​បាន​នាំ​ទៅ​រក​សមិទ្ធិផលដ៏​សំខាន់​ ដែល​វាក៏កំពុងត្រូវបាន លាត​ត្រដាង។ ចាប់តាំងពីពេលនោះមក មេចុងភៅ ម៉ារីយ៉ា អ៊ុន នួន បានបង្ហាញជំនាញធ្វើម្ហូបខ្មែររបស់គាត់ ទៅកាន់មេចុងភៅលំដាប់ពិភពលោក Michelin star ដូចជា Franck Giovannini និង Andreas Caminada នៅក្នុងភោជនីដ្ឋានដ៏មានកិត្យានុភាពនៅអឺរ៉ុប។ គាត់ក៏ធ្វើជាអ្នករៀបចំកម្មវិធីចែករំលែកបទ ពិសោធន៍នៃ “ការធ្វើម្ហូបខ្មែរ” នៅក្នុងភោជនីយដ្ឋានកំពូលៗក្នុងប្រទេសសិង្ហបុរី និងទីក្រុងបាងកក។ ឥឡូវ​នេះ​ គាត់​រស់នៅ​ប្រទេស​កម្ពុជា​ដើម្បី​បង្រៀននិងចែករំលែកបទពិសោធន៍ដល់អ្នកដ៏ទៃផ្សេងទៀត ដើម្បីបន្តការ ផ្សព្វផ្សាយ​ម្ហូប​ខ្មែរតាមរយៈ “ការដាក់បង្ហាញទង់ជាតិខ្មែរ” ឱ្យគេបានស្គាល់​កាន់តែច្រើននៅ​ជុំវិញ​ពិភព លោក។

Chef Mariya Un Noun preparing food for her namesake restaurant “UN” at the Farmhouse Resort and Spa

មេចុងភៅ ម៉ារីយ៉ា មានប្រសាសន៍ថា “ខ្ញុំតាំងចិត្តថា ខ្ញុំនឹងធ្វើឱ្យប្រទេសកម្ពុជាត្រូវបានគេស្គាល់នៅទូទាំង ពិភពលោក ហើយនឹងជួយបង្កើនប្រាក់ចំណូលឱ្យបានច្រើនដល់ឧស្សាហកម្មទេសចរណ៍របស់ប្រទេស កម្ពុជាផងដែរ” ។ "ដំណើររឿងរបស់ខ្ញុំ ដែលបានធ្វើឱ្យខ្ញុំទទួលបានការទទួលស្គាល់ពីភោជនីយដ្ឋានល្អ បំផុតមួយចំនួននៅអឺរ៉ុប បង្ហាញថាយើងម្នាក់ៗសុទ្ធតែអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកស្ទួយការ អភិវឌ្ឍប្រទេសជាតិរបស់យើងឱ្យកាន់តែរីកចម្រើន"។

ភាពជោគជ័យរបស់ម៉ារីយ៉ាក៏ជាប្រភពនៃមោទនភាពសម្រាប់ដៃគូអភិវឌ្ឍន៍របស់វេជ្ជបណ្ឌិត Hannes គឺ Smiling Gecko Cambodia សហស្ថាបនិក លោក ងន់ សុខលាភ មានប្រសាសន៍ថា៖ “ម៉ារីយ៉ាបង្ហាញ យ៉ាងច្បាស់នូវអ្វីដែល Smiling Gecko Cambodia និង Farmhouse កំពុងធ្វើ។ យើងមានបំណងផ្តល់ ឱកាសដល់ជនក្រីក្របំផុតក្នុងសង្គមរបស់យើង ដោយផ្តល់ឱ្យពួកគេនូវជំនាញដែលពួកគេត្រូវការ ដើម្បី កសាងអនាគតនិងអភិវឌ្ឍន៍ខ្លួនប្រកបដោយចីរភាពសម្រាប់ខ្លួនឯង ដូចដែលយើងកំពុងធ្វើដូច្នេះដែរ” ។

Chef Mariya Un Noun preparing food for her namesake restaurant “UN” at the Farmhouse Resort and Spa

លោក ងន់ សុខលាភ ដែលបានបោះបង់ឱកាសអាជីពជាមេធាវី ដើម្បីធ្វើជាសហស្ថាបនិកអង្គការ Smiling Gecko Cambodia ជឿជាក់ថា ភាពជោគជ័យរបស់ ម៉ារីយ៉ា គឺជាគំរូដ៏ល្អឥតខ្ចោះសម្រាប់អ្នកដទៃទៀត។ គាត់ថែមទាំងបានទាក់ទាញការចាប់អារម្មណ៍ពីម៉ាកយីហោដ៏ធំបំផុតរបស់អឺរ៉ុបមួយចំនួនដូចជា Mercedes-Benz, V-Zug, Victorinox និងក្រុមហ៊ុនផលិតនាឡិកាប្រណីត Bucherer / Rolex ដែលបានគាំទ្រនិងទទួលស្គាល់ពីទេពកោសល្យរបស់គាត់ផងដែរ។

ចំណែក ម៉ារីយ៉ា ខ្លួនគាត់ផ្ទាល់ តាំងពីដើមដំបូងឡើយបានគិតថាគាត់ហាក់បីដូចជា “ចៃដន្យ” ណាស់ដែល បានក្លាយជាមេចុងភៅខ្មែរដ៏ល្បីល្បាញមួយរូប ដែលគាត់ពិតជាបានរកឃើញអាជីពរបស់ខ្លួន ហើយថែមទាំង ទាក់ទាញមនុស្សជាច្រើនឱ្យស្គាល់ម្ហូបខ្មែរ ហើយមកលេងនៅប្រទេសកម្ពុជាផងដែរ។

Dr. h.c. Hannes Schmid, Deputy Director of Smiling Gecko Cambodia
Sokleap Ngon, Director of Smiling Gecko Cambodia
Kindergarten students at Smiling Geck Cambodia
Chef Mariya Un Noun at the pepper farm inside Farmhouse Resort and Spa

អំពី SMILING GECKO FARMHOUSE RESORT

អង្គការសប្បុរសធម៌ Smiling Gecko ត្រូវបានបង្កើតឡើងដំបូងក្នុងប្រទេសស្វីសក្នុងឆ្នាំ ២០១២ ដោយ លោកវេជ្ជបណ្ឌិត h.c. Hannes Schmid ដែលមានបេសកកម្មជួយកាត់បន្ថយភាពក្រីក្រ និងផ្តល់ឱ្យប្រជា ជននូវអនាគតដ៏ល្អប្រសើរឡើង។ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៣ លោក Hannes បាន​ជួប​នឹង​អតីតអ្នកជំនាញផ្នែកច្បាប់ លោក ងន់ សុខលាភ ហើយលោកទាំងពីរធ្វើការរួមគ្នា ដើម្បីចង់បង្ហាញប្រជាជនកម្ពុជា ថាពួកគេអាចស្វែងរកផ្លូវចេញពីភាពក្រីក្រប្រកបដោយនិរន្តរភាពនិងផ្តោតលើខ្លួនឯង និងសមត្ថភាពក្នុងការ រៀនសូត្រ និងការងាររបស់ពួកគេ។ ដូច្នេះហើយលោកវេជ្ជបណ្ឌិត Hannes និងលោក សុខលាភ បានបង្កើតអង្គការ Smiling Gecko Cambodia (បានចុះបញ្ជីជាផ្លូវការក្នុងខែមេសា ឆ្នាំ ២០១៤) ។

ក្នុងនាមជាអង្គការសប្បុរសធម៌ដែលបានចុះបញ្ជីនៅប្រទេសកម្ពុជា លោកវេជ្ជបណ្ឌិត Hannes និងលោកសុខលាភបានទិញដីប្រាំបួនហិកតាដំបូងនៅក្នុងសង្កាត់សាមគ្គីមានជ័យ ចម្ងាយប្រហែល ៦០ គីឡូម៉ែត្រភាគខាងជើងនៃរាជធានីភ្នំពេញ។ ពួកគេ​បាន​ចាប់​ផ្តើម​ដាំដុះ​វា​ភ្លាមៗ ដោយ​តាំង​លំនៅ​ជា​ក្រុម​គ្រួសារ​ពី​តំបន់​អនាធិបតេយ្យ​ក្នុង​រាជធានី​នៅ​ទីនោះ។ លោកវេជ្ជបណ្ឌិត Hannes និងលោក សុខលាភ ចង់ប្រែក្លាយគ្រួសារដែលជួបការលំបាកទៅជាកសិករ។ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ អង្គការ Smiling Gecko Cambodia បានសាងសង់ផ្ទះចំការចំនួន ១២ ខ្នង ដែលផ្ទះនីមួយៗមានទំហំដីស្រែប្រហែល ៤,០០០ ម៉ែត្រការ៉េ ដែលបានក្លាយជាផ្ទះសម្រាប់ប្រជាជនចំនួន ៨០ នាក់។

សព្វថ្ងៃនេះ ដីឡូតិ៍នោះមានបុគ្គលិកប្រហែល ៤០០ នាក់ ដែលទីនោះមានសាលារៀនភាសា Luxury Farmhouse Resort and Spa កសិដ្ឋាន និងការចិញ្ចឹមសត្វ បរិក្ខារពេទ្យ និងធ្មេញ រោងចក្រថាមពលពន្លឺ ព្រះអាទិត្យ និង "ហ្គុង" ដែលជាមជ្ឈមណ្ឌលវប្បធម៌ដែលមានស្ទូឌីយោថតសំឡេងទំនើប និងសាលប្រជុំ ផងដែរ។

បេសកកម្មរបស់ Smiling Gecko Cambodia គឺធ្វើឱ្យ Farmhouse Resort ទ្រទ្រង់និងដំណើរការដោយ ពឹងលើចំណូលខ្លួនឯង ដើម្បីបង្ហាញប្រជាជនកម្ពុជាជាច្រើន ទៀតថា ពួកគេពិតជាអាចជួយខ្លួនឯងបាន។




អត្ថបទបន្ទាប់


តម្លៃរូបិយប័ណ្ណអាស៊ីមួយចំនួនធ្លាក់ចុះក្រោយលោក ត្រាំ ប្រកាសអត្រាពន្ធបដិការថ្មី

តម្លៃរូបិយប័ណ្ណរបស់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង បានធ្លាក់ចុះធៀបនឹងប្រាក់ដុល្លារអាម៉េរិក ខណៈផ្សារហ៊ុនរបស់ប្រទេសទាំងពីរហាក់មិនសូវប្រែប្រួ…

ប្រទេសចិនរកឃើញតំបន់ដែលមានស្ដុកធនធានរ៉ែលីចូម ជិត ៥០០លានតោន

នាយកដ្ឋានធនធានធម្មជាតិខេត្តរបស់ចិន បានអះអាងថានៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២៥ថា ប្រទេសចិន ស្ថិតក្នុងចំណោមប្រទេស ដែលមានកាន់កាប់ធនធានរ៉ែលីច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ