ការលក់ប្រេងឥន្ធនៈសម្រាប់យន្តហោះនឹងកើនឡើងខ្លាំងនៅប្រទេសថៃ!

ការលក់ប្រេងយន្ដហោះរំពឹងនឹងកើនឡើង ៥០%នៅឆ្នាំក្រោយ ខណៈតម្រូវការហោះហើរកើនខ្ពស់


ក្រុមហ៊ុនសេវាកម្មប្រេងឥន្ធនៈសម្រាប់វិស័យអាកាសចរណ៍បាងកក (BAFS) រំពឹងថា ការលក់ប្រេងឥន្ធនៈសម្រាប់ចាក់យន្ដហោះនឹងកើនឡើង ៥០% នៅឆ្នាំក្រោយ ពោលគឺកើនឡើងលើសពីជាង៤ពាន់លានលីត្រក្នុងឆ្នាំ២០២២ ឬប្រមាណជិត១១លានលីត្រក្នុងមួយថ្ងៃៗ ដោយសារតែឧស្សាហកម្មអាកាសចរណ៍មានការងើបឡើងវិញ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Bangkok Post។
ការលក់ប្រេងយន្ដហោះរំពឹងនឹងកើនឡើង ៥០%នៅឆ្នាំក្រោយ ខណៈតម្រូវការហោះហើរកើនខ្ពស់

ក្រុហ៊ុនសេវាប្រេងឥន្ធនៈ​សម្រាប់​វិស័យអាកាសចរណ៍ BAFS ដែលបាន​ចុះបញ្ជីនៅក្នុង​ផ្សារភាគហ៊ុន​ក្នុងប្រទេសថៃ មានផ្តល់សេវាចាក់ប្រេងឥន្ធនៈនៅអាកាសយានដ្ឋានចំនួនប្រាំក្នុង​ប្រទេសថៃ គឺអាកាសយានដ្ឋាន​ ដនមឿង សុវណ្ណភូមិ សាមុយ សុខោទ័យ និងអាកាសយានដ្ឋាត្រាត។ ទោះយ៉ាងណា បើតាមក្រុមហ៊ុនដដែលនេះបានឱ្យដឹងថា ទស្សនវិស័យ​នៅឆ្នាំក្រោយសម្រាប់​តម្រូវការប្រេងចាក់យន្ដហោះនេះ ​នៅតែអាចមានចំនួន​តិចជាងកាលពីមុន​ការរាតត្បាតជំងឺកូវីដ១៩ ដែលមានចំនួនជាង ៦ ពាន់លានលីត្រក្នុងមួយឆ្នាំ ឬស្មើនឹង១៧លានលីត្រក្នុងមួយថ្ងៃ។

តម្រូវការប្រេងឥន្ធនៈសម្រាប់ចាក់យន្តហោះបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីប្រទេសថៃ​បានរងគ្រោះដោយសារជំងឺកូវីដ១៩ ដែលចាំបាច់ត្រូវដាក់កម្រិតលើការធ្វើដំណើរតាមផ្លូវអាកាស ដើម្បីទប់ស្កាត់ការរីករាលដាលទ្រង់ទ្រាយធំ។ ផ្ទុយទៅវិញ ឥឡូវនេះវិធានការកូវីដក្នុងប្រទេសថៃ​ត្រូវបានបន្ធូរបន្ថយ ខណៈដែលប្រទេសជាច្រើន​បានបើកដំណើរការ​ឡើងវិញ​ផងដែរ។

លោក ណាថាស៊ីត ឌីស្គូល​ (ML Nathasit Diskul) ប្រធានក្រុមហ៊ុនប្រេងឥន្ធនៈ​សម្រាប់វិស័យអាកាសចរណ៍បាងកក (BAFS) បាននិយាយថា «ប្រទេសចិននៅតែអនុវត្តគោលនយោបាយសូន្យកូវីដ ខណៈដែលប្រទេសនេះនៅតែមិនទាន់បានបើក​ដំណើរការឡើងវិញ​ពេញលេញនៅឡើយ»។ ទោះជាយ៉ាងណា​ លោកមានទំនុកចិត្តថាវានឹងមានភាពល្អប្រសើរឡើងវិញនៅឆ្នាំក្រោយ។

បើតាម​អង្គការទេសចរណ៍ពិភពលោក បាន​អះអាង​នៅក្នុង​ខែវិច្ឆិកានេះថា វិស័យទេសចរណ៍អន្តរជាតិ នឹងស្ទុះងើបឡើងដល់​អត្រា ៦៥% នៃកម្រិត​មុនពេលមានកូវីដ១៩ គិតនៅដំណាច់ឆ្នាំ២០២២ ខណៈដែល​វិស័យនេះ បាន​រលាស់ខ្លួន​ចេញពីវិបត្តិកូវីដ១៩ដ៏អាក្រក់មិនធ្លាប់មាន។ តាមប៉ាន់ប្រមាណរបស់អង្គការទេសចរណ៍ពិភពលោក ត្រឹមតែ​រយៈពេល​៩ខែ​ឆ្នាំ២០២២ មានភ្ញៀវទេសចរធ្វើដំណើរកម្សាន្ដជាអន្តរជាតិសរុប​៧០០លាននាក់ កើនឡើង​១៣៣% ធៀបនឹង​រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ទ្វីបអឺរ៉ុប គឺជា​តំបន់ដែលនាំមុខគេ​នៃការងើបឡើងវិញ​នៃទេសចរណ៍អន្តរជាតិ ដោយតំបន់នេះ ទទួលបាន​ទេសចរអន្តរជាតិប្រមាណ ៤៧៧លាននាក់ នៅក្នុងរយៈពេល​៩ខែឆ្នាំ២០២២ ពោលគឺមាន​៦៨% នៃទេសចរណ៍អន្តរជាតិសរុប៕




អត្ថបទបន្ទាប់


អ្នកជំនាញមកពីបារាំងបង្ហាញការចាប់អារម្មនិងលើកស្ទួយវិស័យសេរ៉ាម៉ិចខ្មែរ

ព័ត៌មាន
សិប្បកម្មសេរ៉ាមិច គឺជាមែកធាងមួយនៅក្នុងចង្កោមសិប្បកម្មស្មូនខ្មែរ ដែលមានការផលិតជាសម្ភារៈប្រើប្រាស់ ក៏ដូចជា វត្ថុអនុស្សាវរីយ៍ប្រណីតៗ ជាច្រើនប្រ…

កម្ពុជាគ្រោងរៀបចំទស្សនកិច្ចជូនប្រតិភូអន្តរជាតិជាង១២០នាក់ ទៅកាន់គោលដៅឆ្នេរសមុទ្រ និងកោះ

ព័ត៌មាន
កម្ពុជាគ្រោងរៀបចំទស្សនកិច្ចជូនប្រតិភូអន្តរជាតិដែលមកចូលរួម «សន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោក» ទៅកាន់គោលដៅឆ្នេរសមុទ្រកោះ និងស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ