អ្នកចិញ្ចឹមក្រពើអាចប្រឈមនឹងការបិទទ្វារកាន់តែច្រើន ដោយសារតែគ្មានទីផ្សារ និងមានតម្លៃថោក
អ្នកចិញ្ចឹមសត្វក្រពើ បានត្អូញត្អែរពីការខាតបង់ថវិកា ដោយសារតែក្រពើគ្មានទីផ្សារដូចមុន ហើយឈ្មួញឱ្យតម្លៃថោកពេកមិនអាចទ្រទ្រង់ដល់ការចំណាយ។ កត្តាខ្វ…
រូបិយប័ណ្ណ ហ្ស៊ីក (ZiG) ត្រូវបានដាក់ឱ្យធ្វើចរាចរកាលពីថ្ងៃទី៥ ខែមេសា ដើម្បីជំនួសប្រាក់ដុល្លារហ្ស៊ីមបាបវ៉េ បន្ទាប់ពីការធ្លាក់ថ្លៃយ៉ាងរហ័ស និងជាញឹកញាប់បានធ្វើឱ្យប្រាក់ដុល្លារអាម៉េរិក ក្លាយជារូបិយប័ណ្ណដ៏ពេញនិយមបំផុតសម្រាប់ប្រតិបត្តិការសេដ្ឋកិច្ចក្នុងឆ្នាំ២០២៣ កន្លងទៅ។
តែទោះជាយ៉ាងណា ប្រាក់ដុល្លារអាម៉េរិក នៅតែជារូបិយប័ណ្ណដ៏លេចធ្លោនៅក្នុងប្រទេសហ្ស៊ីមបាបវ៉េ សូម្បីក្រោយពីរដ្ឋាភិបាល នៃប្រទេសនេះ បានកំណត់ឱសានវាទបញ្ចប់ការប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិក ទាំងស្រុងក្នុងសេដ្ឋកិច្ចនៅត្រឹមខែធ្នូ ឆ្នាំ២០២៥ យ៉ាងណាក្ដី។
សូមបញ្ជាក់ថា បច្ចុប្បន្ន ប្រាក់ដុល្លារអាម៉េរិក ត្រូវបានប្រើប្រាស់រហូតដល់ទៅជាង៨០%ទៅហើយក្នុងប្រតិបត្តិការសេដ្ឋកិច្ចជាតិទូទាំងរបស់ប្រទេសនេះ៕
ដោយ: តែម សុខុម