ច្បាប់វិនិយោគថ្មី

អ្នកជំនាញរំពឹងថា ច្បាប់វិនិយោគថ្មីរបស់កម្ពុជា នឹងទាក់ទាញវិនិយោគិបបរទេសកាន់តែច្រើន


ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថាសេចក្ដីព្រាងច្បាប់វិនិយោគថ្មី នឹងត្រូវដាក់ជូនគណៈរដ្ឋមន្ត្រីពិនិត្យ និងពិភាក្សា នៅក្នុងកិច្ចប្រជុំពេញអង្គនៅក្នុងថ្ងៃសុក្រសប្ដាហ៍នេះហើយ ខណៈដែលច្បាប់វិនិយោគថ្មីនេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា នឹងជំរុញការទាក់ទាញកាវិនិយោគឲ្យចូលមកកម្ពុជាកាន់តែច្រើនថែមទៀត។ ពិសេសជាងនេះទៅទៀត ច្បាប់វិនិយោគថ្មីនេះ វានឹងជួយឲ្យកម្ពុជាមានភាពប្រកួតប្រជែងកាន់តែខ្ពស់ជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន ក្នុងការទាក់ទាញវិនិយោគិនបរទេសឲ្យមកបោះទុនរកស៊ីនៅកម្ពុជាកាន់ច្រើនផងដែរ។
រដ្ឋាភិបាលកម្ពុជាគ្រោងអនុម័តគម្រោងវិនិយោគ ៥៣៩ លានដុល្លារ
ដោយ

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជ្យបណ្ឌិតសភាកម្ពុជាបានលើកឡើងថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា អាចនឹងមានការកែប្រែខ្លឹមសារ និងបន្ថែមនូវមាត្រាមួយចំនួនផងដែរ។ អ្នកជំនាញរូបនេះជឿជាក់ថា ក្រោយច្បាប់នេះត្រូវបានកែប្រែ វានឹងធ្វើឲ្យលក្ខខណ្ឌវិនិយោគនៅកម្ពុជាកាន់តែមានភាពល្អប្រសើរ ដែលអាចជួយបង្កើនភាពប្រកួតប្រជែងកាន់តែខ្ពស់សម្រាប់កម្ពុជា ជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន។

សម្រាប់លោកបណ្ឌិត ហុង វណ្ណៈ ប្រសិនប្រទេសកម្ពុជាមិនធ្វើពិពិធកម្មច្បាប់ឲ្យឆ្លើយតបទៅនឹងសម័យកាលនៃការវិនិយោគទេនោះ កម្ពុជានឹងមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងជាបណ្តាប្រទេសផ្សេងៗ ដើម្បីទាក់ទាញអ្នកវិនិយោគឡើយ។ លោកអះអាងថា មិនមែនមានតែកម្ពុជានោះទេ ដែលធ្វើបែបនេះ សូម្បីប្រទេសធំៗនៅក្នុងតំបន់ និងលើពិភពលោកក៏មានការកែប្រែដូចកម្ពុជាដែរ។ 

តាមការអះអាងរបស់ឯកឧត្តម សុខ ចិន្ដាសោភា នាពេលកន្លងមកបានឲ្យដឹងថា ច្បាប់វិនិយោគថ្មីនេះ នឹងមានការផ្ដល់ការលើកទឹកចិត្តកាន់តែច្រើនជាងមុន ចំពោះវិនិយោគិន ដែលវានឹងជំរុញឲ្យកម្ពុជាកាន់តែមានសក្ដានុពលខ្ពស់សម្រាប់ការវិនិយោគ។

បើគ្មានការប្រែប្រួលទេសេចក្តីព្រាងច្បាប់វិនិយោគថ្មីនេះ នឹងត្រូវដាក់ឲ្យពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ក្រោមវត្តមានសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាមាន៨ជំពូក និង២៦មាត្រា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គំរូសំណង់អង្គរវត្តសង់ក្នុងទឹកដីថៃ៖ ក្រសួងវប្បធម៌ និងស្ថានទូតខ្មែរនៅថៃ កំពុងប្រមូលព័ត៌មាន ដើម្បីឈានទៅចាត់វិធានការបន្ដ

ព័ត៌មាន
នៅប៉ុន្មានថ្ងៃនេះ មានការផ្ទុះការចែកចាយតាមរយៈបណ្ដាញសង្គមអំពីរូបភាពសំណង់ប្រាសាទកំពុងសាងសង់មួយកន្លែងនៅប្រទេសថៃដែលទម្រង់រចនាបថស្រដៀងគ្នាខ្លា…

អ្នកជំនាញរំពឹងវិស័យលក់រាយនិងស្ទុះងើបឡើងវិញ ក្រោយពីធ្លាក់ចុះនៅអំឡុងកូវីដ-១៩

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យលក់រាយ និង អចលនទ្រព្យបានលើកឡើងថា ស្របពេលដែលវិស័យលក់រាយមានការដាំក្បាលចុះនៅអំឡុងពេលកូវីដ-១៩នេះ វាក៏បានធ្វើឲ្យការច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ