Popular

Articles by all time popularity

កសិករកំពុងមមាញឹកជាមួយការផលិតផ្លែស្វាយខុសរដូវ ក្រោយតម្លៃហក់ឡើងខ្ពស់

ដោយ​ ​ ខេមបូណូមីស
សមាជិកសហគមន៍កសិកម្ម សាមគ្គីតំបែរ កំពុងមមាញឹកជាមួយការផលិតស្វាយខុសរដូវសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារជាមួយក្តីរំពឹងទទួលបានទិន្នផល និងតម្លៃសមរម្យ ខណៈបច្ចុប្បន្នតម្លៃស្វាយខុសរដូវកំពុងហក់ឡើងខ្ពស់។ អ្នកជំនាញក្នុងវិស័យកសិកម្មកត់សម្គាល់ឃើញថា ការផលិតស្វាយខុសរដូវនៅតំបន់មួយចំនួនបានចាប់ផ្តើមប្រមូលផល និងមួយចំនួនទៀតកំពុងចេញផ្កា។ តែយ៉ាងណាការផលិតផ្លែស្វាយខុសរដូវនៅឆ្នាំនេះមិនមានចំនួនច្រើននោះទេ។ ការនាំចេញផ្លែស្វាយស្រស់របស់កម្ពុជាសម្រេចបានកំណើនគួរឱ្យកត់សម្គាល់នៅក្នុងរយៈពេល៧ខែកន្លងមកនេះ។