Popular

Articles by all time popularity

អេស៊ីលីដាទាន់ចិត្តបន្ថែមមុខងារថ្មី បង់ប្រាក់ថ្លៃសំរាម និងសំណល់រឹង ក្នុងរាជធានីភ្នំពេញ

ដោយ​ ​ ខេមបូណូមីស
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិទីផ្សារនៃធនាគារ​អេស៊ីលីដា បានប្រាប់អ្នកសារព័ត៌មាន​ឲ្យដឹងនាពេលថ្មីៗនេះថា អេស៊ីលីដាទាន់ចិត្ត មានមុខងារជាច្រើនសម្រាប់បំពេញតម្រូវការអតិថិជន ក្នុងកិច្ចការជីវភាពប្រចាំថ្ងៃ ដូចជា ពិនិត្យមើលសមតុល្យគណនី និងរបាយការណ៍គណនីសង្ខេប ផ្ទេរប្រាក់ ដាក់ប្រាក់ចូលគណនីទាន់ចិត្ត ទូទាត់វិក្កយបត្រ (ថ្លៃប្រើប្រាស់ភ្លើង, ទឹក, ទូរស័ព្ទ, អ៊ីនធើណែត ឬសាលារៀន...) ស្កែនទូទាត់តាមឃ្យូអរកូដ បញ្ចូលទឹកប្រាក់ទូរស័ព្ទ ទូទាត់សំណងឥណទាន ចុះឈ្មោះស្នើសុំឥណទាន ពិនិត្យមើលអត្រាប្តូរប្រាក់ជាដើម។