ការងារ​

តើការងារណាខ្លះដែលជនបរទេសមិនអាចធ្វើបាននៅកម្ពុជា?


រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: លោកអ៊ិត សំហេង បានចេញប្រកាសនៅ​ថ្ងៃពុធ​ ទី២៨​ ខែសីហានេះ ដោយកំណត់ប្រភេទមុខរបរនិង​ការងារដែលត្រូវហាមឃាត់ចំពោះជនបរទេសនៅក្នុងប្រទេសកម្ពុជា។
អាហារដ្ឋានចិន​នៅខាងក្រោយ​អគារភ្លោះ The Bridge ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ។
ដោយ

យោងតាម​សេចក្តីប្រកាសនេះ, សកម្មភាព​មុខរបរ និងការងារ​ដោយជនបរទេស​ដែលត្រូវបាន​ហាមមានដូចជា អ្នកបើកបរ​យានជំនិះ​គ្រប់ប្រភេទ​ជាអាជីវកម្ម រួមមាន អ្នកបើក​ទោចក្រ​យានយន្ត, អ្នកបើក​ត្រី​ចក្រយានយន្ត, អ្នកបើក​ទោចក្រយាន​យន្តសណ្តោង​រ៉ឺម៉ក, អ្នកបើកម៉ូតូ​កង់បួន,អ្នកបើករថយន្ត​ដឹកអ្នក​ដំណើរ និងដឹកទំនិញ។

មុខរបរផ្សេង​ទៀតដែលត្រូវហាម​មានដូចជា អ្នកលក់ដូរ​ដោយមធ្យោបាយ​ថ្មើរជើង ឬយានជំនិះ​គ្រប់ប្រភេទ​នៅទីសារធារណ:, អ្នកម៉ាស្សា ចាប់សរសៃ, អ្នកកាត់សក់ អ៊ុតសក់ និងថែរក្សាសម្ភស្ស, អ្នកផ្តល់សេវាកម្ម​ដេរ និងសម្អាត​​ស្បែកជើង,​ អ្នកកាត់ដេរ,​ អ្នកប៉ះកង់,​ ជាងជួស​ជួល​យានយន្ត,អ្នកផលិត​វត្ថុអនុស្សាវរីយ៏ខ្មែរ,​ អ្នកផលិតឧបករណ៍​ភ្លេងខ្មែរ បាត្រលោក ព្រះពុទ្ធរូប,​ ជាងទង​, ជាងច្នៃត្បូងពេជ្រ។

ប្រកាសនោះ​បានសរសេរ​ដូច្នេះថា« ប្រកាសនេះមាន​គោលបំណង​កំណត់នូវ​ប្រភេទ​មុខរបរ​ស្វ័យនិយោជន៏​ដែលត្រូវបាន​ហាមឃាត់​ចំពោះជនបរទេស​ក្នុងការ​ប្រកបមុខរបរ​និងធ្វើការ​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា។»

យោងតាម​ក្រសូងការងារ​ពាក្យថា​បុគ្គលស្វ័​យនិយោជន៏ គឺជាអ្នកដែល​ប្រកបការងារ​ឬមុខរបរ​រកចំណូល​ផ្ទាល់​ខ្លួនដោយ​មិនពាក់ព័ន្ធ​នឹងប្រាក់ឈ្នួល​ ឬប្រាក់បៀវត្សរ៍​ដែលផ្តល់​ដោយនិយោជក ឬរដ្ឋតាម​កិច្ចសន្យាការងារ។

ក្រសួងបានបន្តថា នឹងមិនផ្តល់ ឬមិនបន្ត​សុពលភាព​បណ្ណ និងសៀវភៅ​ការងារ ដល់ជនបរទេស ដែលកំពុង​ប្រកប​មុខរបរទាំងនេះ​ទេ ហើយការដាក់ទោស​គឺមានការ​ពិន័យ​ជាប្រាក់និង​ផ្តន្ទាទោស​តាមច្បាប់ការងារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ទាមទារ​ព័ត៌មានបន្ថែមពី អង្គការលីកាដូ និងសមាគមធាងត្នោត ដើម្បីបញ្ជាក់ការពិត

ព័ត៌មាន
បន្ទាប់ពីបានច្រានចោលនូវរបាយការណ៍ របស់អង្គការលីកាដូ និងសមាគមធាងត្នោតថា ជាការមួលបង្កាច់ ផ្ទុយស្រឡះពីការពិត រួចមក នាពេលថ្មីៗនេះ សមាគមមី…

និស្សិតកម្ពុជាចូលរួមកម្មវិធីភាពជាអ្នកដឹកនាំនិងសកម្មភាពអភិវឌ្ឍន៍សង្គមនៅក្នុងការបោះជំរំអាស៊ាន រៀបចំដោយ SCG

ព័ត៌មាន
ក្រុមហ៊ុនផលិតស៊ីម៉ងត៍ឈានមុខគេមួយនៅក្នុងអាស៊ាន បានរៀបចំព្រឹត្តិការណ៍ជំរំពហុវប្បធម៌មួយ ដែលមានឈ្មោះថា «SCG ចែករំលែកក្ដីសុបិនអាស៊ាន» ពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ