ដោយ
ខេមបូណូមីស
នៅឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារក៏បានជ្រើសរើសយកសហគ្រាស ចំនួន២០០ ដែលត្រូវបានទទួលវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទមាស និងបានបង់ពន្ធច្រើនជាងគេតាមលំដាប់ ដើម្បីជាការលើកទឹកចិត្តដល់សហគ្រាសដែលបានរួមចំណែកក្នុងការបង់ពន្ធ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ក្នុងនោះ ធនាគារអេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារខ្មែរពាណិជ្ជដ៏ធំមួយនៅកម្ពុជា បានឈរនៅលំដាប់លេខរៀងទី៣ ដែលបានបង់ពន្ធជូនរដ្ឋច្រើនជាងគេនៅក្នុងឆ្នាំ២០២២។