ធនាគារអេស៊ីលីដា

ភ្ជាប់គណនីធនាគារអេស៊ីលីដា ជាមួយអេស៊ីលីដាម៉ូបាល លោកអ្នកអាចផ្ទេរប្រាក់បានដល់២០ម៉ឺនដុល្លារ ដោយគ្មានអស់ថ្លៃសេវា


ធនាគារអេស៊ីលីដា តែងតែអភិវឌ្ឍនូវសមត្ថភាពប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ខ្លួនកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយ ពិសេសអេស៊ីលីដាម៉ូបាល ដែលមានមុខងារដ៏សម្បូរបែបបម្រើដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់លោកទាំងការទូទាត់ថ្លៃទំនិញសេវាកម្ម បង់ថ្លៃទឹកថ្លៃភ្លើង ថ្លៃសាលា និងទិញទំនិញអនឡាញជាដើម។ អ្វីដែលពិសេសជាងនេះ ឥឡូវនេះ គ្រាន់តែភ្ជាប់គណនីធនាគារអេស៊ីលីដា នៅក្នុងអេស៊ីលីដាម៉ូបាល លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ប្រើប្រាស់ជាច្រើន។
ការភា្ជប់គណនីធនាគារ អេស៊ីលីដា នៅក្នុង app អេស៊ីលីដាម៉ូបាល លោកអ្នកអាចផ្ទេរប្រាក់បានកាន់តែច្រើនរហូតដល់ ២០ម៉ឺនដុលា្លរ ឬ៨០០លានរៀល ដោយមិនអស់ថ្លៃសេវាសូម្បីតែមួយរៀលនោះឡើយ។

ហេតុអ្វីលោកអ្នកគួរតែភ្ជាប់គណនីធនាគារអេស៊ីលីដា ជាមួយនឹងអេស៊ីលីដាម៉ូបាល?

ការភា្ជប់គណនីធនាគារ អេស៊ីលីដា នៅក្នុង app អេស៊ីលីដាម៉ូបាល លោកអ្នកទទួលបានអត្ថប្រយោជន៍ពិសេសជាច្រើន ដូចជា ទទួលបានសមតុល្យគណនីវ៉លឡែត បានកាន់តែធំ និងអាចផ្ទេរប្រាក់បានកាន់តែច្រើនរហូតដល់ ២០ម៉ឺនដុលា្លរ ឬ៨០០លានរៀល ដោយមិនអស់ថ្លៃសេវាសូម្បីតែមួយរៀលនោះឡើយ។

ជាងនេះទៅទៀត លោកអ្នកអាចនឹងទូទាត់ថ្លៃទំនិញផ្សេងៗតាម KHQR របស់ធនាគារអេស៊ីលីដាដោយមិនកំណត់ទំហំទឹក្របាក់ និងមិនអស់ថ្លៃសវា។ ក្រៅពីនេះ លោកអ្នកអាចអាចគ្រប់គ្រងគណនីធនាគារ នៅលើទូរសព្ទដៃបានយ៉ាងងាយស្រួល បានទាំងគណនីឯកត្តជន គណនីរួម និងគណនីក្រុមហ៊ុន។ កាន់តែងាយស្រួលទៀតនោះ គឺតាមរយៈអេស៊ីលីដាម៉ូបាល លោកអ្នកអាចដាក់-ដាក់ប្រាក់ តាមអេធីអឹម ដោយមិនប្រើបណ្ណ ដាក់ប្រាក់បញ្ញីមានកាលកំណត់ បានដោយខ្លួនឯង និងអត្ថប្រយោជន៍ជាច្រើនទៀត។

ជាមួយនឹងភាពពេញនិយមគ្រប់ស្រទាប់វ័យរបស់អ្នកប្រើប្រាស់សេវាធនាគារអេស៊ីលីដា គិតមកទល់បច្ចុប្បន្ន អេស៊ីលីដាម៉ូបាល មានអ្នកប្រើប្រាស់សរុបជិត៣លាននាក់ហើយ ដែលវឌ្ឍនភាពនេះ កំពុងចូលរួមយ៉ាងសំខាន់ក្នុងការជំរុញកំណើនទូទាត់តាមប្រព័ន្ធឌីជីថលនៅកម្ពុជា ស្របតាមកំណើនយ៉ាងឆាប់រហ័សនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ៕




អត្ថបទបន្ទាប់


ពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដល់បុគ្គលិក កម្មករ- កម្មការិនី ដែលកំពុងបំពេញការងារក្នុងការដ្ឋាន សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ

ព័ត៌មាន
បុរី មេគង្គ លែន ជានិច្ចកាលតែងតែយកចិត្តទុក្ខដាក់ដល់ បុគ្គលិកគ្រប់ជាន់ថ្នាក់ព្រមទាំង កម្មករ- កម្មការិនី ជាងទាំងអស់ដែលបាន បំពេញការងារជូន …

ផ្ទះសំណាក់ សណ្ឋាគារ និងបឹងកាឡូទទួលបានការកក់ជាហូរហែនៅថ្ងៃឈប់សម្រាកភ្ជុំបិណ្ឌខាងមុខ

ព័ត៌មាន
បន្ទប់ផ្ទះសំណាក់ សណ្ឋាគារ និងបឹងកាឡូនៅតាមខេត្តគោលដៅទេសចរណ៍ធំៗមួយចំនួនទទួលបានការកក់ជាហូរហែពីភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅមុនមួយសប្ដា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ