ដោយ
ខន ណារី
ក្រោយកម្ពុជាទទួលបានភាពជោគជ័យក្នុងការទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ និងបានបើកប្រទេសជាផ្លូវការឡើងវិញ គួបផ្សំការដាក់ឲ្យអនុវត្តច្បាប់ថ្មីស្ដីពីការវិនិយោគ បានធ្វើឲ្យស្ថានភាពវិនិយោគ និងពាណិជ្ជកម្មរបស់កម្ពុជាមានការវិវត្តន៍វិជ្ជមានគួរឲ្យកត់សម្គាល់។ ជាក់ស្ដែង នៅឆមាសទី១ ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុបចំនួន១១៣គម្រោង ជាមួយទំហំទុនវិនិយោគសរុបជាង១ពាន់លានដុល្លារអាមេរិក កើនឡើង១៥គម្រោងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។