គម្រោងវិនិយោគនៅកម្ពុជាកើនឡើង ប៉ុន្ដែទុនវិនិយោគធ្លាក់ចុះនៅ៤ខែឆ្នាំនេះ

របាយការណ៍ CDC៖ គម្រោងវិនិយោគបន្ដកើនឡើង ប៉ុន្ដែទំហំទុនវិនិយោគធ្លាក់ចុះខ្លាំងនៅ៤ខែឆ្នាំ២០២៣


នៅរយៈពេល ៤ខែឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុប ចំនួន ៦៥គម្រោង ដែលមានទំហំវិនិយោគសរុបជាង ៥៨៨លានដុល្លារ។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ចំនួនគម្រោងវិនិយោគបានកើនឡើងចំនួន ៥គម្រោង ក៏ប៉ុន្តែ ទុនវិនិយោគវិញបានធ្លាក់ចុះរហូតប្រមាណ ២ពាន់លានដុល្លារ ឯណោះ។
របាយការណ៍ CDC៖ គម្រោងវិនិយោគបន្ដកើនឡើង ប៉ុន្ដែទំហំទុនវិនិយោគធ្លាក់ចុះខ្លាំងនៅ៤ខែឆ្នាំ២០២៣

គម្រោងវិនិយោគចំនួន ១៣គម្រោង ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគសរុបជិត ៩០លានដុល្លារ និងគម្រោងវិនិយោគចំនួន ៥២គម្រោង ស្ថិតក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគសរុបជាង ៤៩៨លានដុល្លារ។ ដ្បិតថា នៅរយៈពេល ៤ខែឆ្នាំ២០២៣ ចំនួនគម្រោងវិនិយោគដែល CDC បានអនុម័តមានការកើនឡើងចំនួន ៥គម្រោង ក៏ពិតមែន ប៉ុន្ដែ បើក្រឡេកទៅមើលពីទំហំវិនិយោគសរុប បែរជាមានការធ្លាក់ចុះប្រមាណ២ពាន់លានដុល្លារណោះ បើធៀបនឹងទំហំវិនិយោគដែលធ្លាប់ទទួលបានប្រមាណ ២ ៦០០លានដុល្លារកាលពី៤ខែដំបូងឆ្នាំ២០២២។

ការកើនឡើងនៃចំនួនគម្រោង ប៉ុន្ដែទំហំទុនវិនិយោគថយចុះនេះ វាបានឆ្លុះបញ្ចាំងឲ្យឃើញថា គម្រោងវិនិយោគធំៗហាក់មានការថយចុះ ប៉ុន្ដែជំនួសមកវិញដោយគម្រោងវិនិយោគតូចៗជំនួសវិញ។ អ្នកជំនាញសេដ្ឋកិច្ចអះអាងថា កំណើននៃចំនួនគម្រោងវិនិយោគនៅ៤ខែនេះ នៅតែបង្ហាញពីសកម្មភាពវិនិយោគវិនិយោគរាំងមាំនៅកម្ពុជា។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅតែកត់សម្គាល់ឃើញពីភាពវិជ្ជមាន និងសុទិដ្ឋិនិយមខ្ពស់ចំពោះវិស័យវិនិយោគនៅកម្ពុជា នារយៈពេល ៤ខែឆ្នាំ២០២៣ ថា មានភាពល្អប្រសើរ។ ការអះអាងរបស់ឧកញ៉ា លឹម ហេង បែបនេះ ក៏ព្រោះតែលោកមើលឃើញថា ការចុះបញ្ជីវិនិយោគនៅតាមថ្នាលបច្ចេកវិទ្យានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាដើម សុទ្ធតែមានលក្ខណៈល្អប្រសើរ។ ម្យ៉ាងវិញទៀត លោកក៏បានកត់សម្គាល់ទៀតថា វិស័យដទៃក្រៅពីវិស័យកាត់ដេរ ក៏កាន់តែបង្ហាញនូវសញ្ញាណវិជ្ជមាន ជាពិសេសអនុវិស័យឧស្សាហកម្មធុនមធ្យម និងធុនធ្ងន់ ក៏មានសន្ទុះគួរឲ្យកត់សម្គាល់ ផងដែរ។

សូមបញ្ជាក់ថា គម្រោងវិនិយោគដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តនៅ ៤ខែ ឆ្នាំ២០២៣នេះ ភាគច្រើនជាគម្រោងវិនិយោគ ដែលស្ថិតក្នុងវិស័យឧស្សាហកម្ម មានចំនួនរហូត ៥៨គម្រោង។ រីឯ វិស័យកសិកម្ម-កសិឧស្សាហកម្មវិញ មាន ៤គម្រោង។ ដោយឡែក វិស័យទេសចរណ៍ មាន ៣គម្រោង។ ក្នុងនោះ វិនិយោគិនមកពីប្រទេសចិន បានស្ថិតក្នុងចំណាត់ថ្នាក់លេខ១ ដែលបានវិនិយោគច្រើនជាងគេនៅកម្ពុជា ដោយបានក្ដោបក្ដាប់រហូតជិត ៦០%នៃគម្រោងវិនិយោគសរុប។ បន្ទាប់មកវិនិយោគិនក្នុងស្រុក បានឈរនៅលំដាប់លេខរៀងទី២ និងក្ដោបក្ដាប់ការវិនិយោគជាង ១៧% ខណៈវិនិយោគិនមកពីប្រទេសវៀតណាម បានឈរនៅលំដាប់លេខរៀងទី៣។




អត្ថបទបន្ទាប់


អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងចាប់ផ្តើមធ្វើតេស្តលើឧបករណ៍ បរិក្ខារ និងសម្ភារៈពាក់ព័ន្ធចាប់ពីខែក្រោយ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី១១ មិថុនា រហូតដល់ដំណាច់ខែសីហា អាកាសយានដ្ឋានអន្តរជាតិសៀមរ…

ការដាក់បម្រាមរបស់ចិនលើបន្ទះឈីបរបស់ក្រុមហ៊ុនអាមេរិក Micron កំពុងមានសម្ពាធរាលដាលដល់ក្រុមហ៊ុនឈីបធំៗរបស់កូរ៉េ

ព័ត៌មាន
បម្រាមរបស់ប្រទេសចិនដែលដាក់លើក្រុមហ៊ុនផលិតបន្ទះឈីបសហរដ្ឋអាមេរិក Micron Technology បានធ្វើឱ្យក្រុមហ៊ុនជាដៃគូនៅកូរ៉េខាងត្បូង ប្រឈមមុខនឹងជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ