ដោយ
ថៃ សុធា
ជាធម្មតា ការកំណត់ការប្រាក់មិនខុសពីការកំណត់តម្លៃទំនិញនោះទេ។ ប្រសិនបើទិញមកថ្លៃ តម្លៃលក់ក៍ត្រូវតែថ្លៃដែរ។ ឧទាហរណ៍ បើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយបានចំណាយលើមូលនិធិ (financing costs ឬ costs of fund) ១០% និងចំណាយលើប្រតិបត្តិការ (operating costs) ៨% ក្នុង១ឆ្នាំ ដូច្នេះគ្រឹះស្ថាននោះត្រូវកំណត់ការប្រាក់មិនតិចជាង១៨% ក្នុង១ឆ្នាំ (១.៥% ក្នុង១ខែ) ដើម្បីធានាបាននូវប្រាក់ចំណេញ និងនិរន្តរភាពនៃប្រតិបត្តិការរបស់ខ្លួន។