យល់ដឹង​ពី​ហិរញ្ញ​វត្ថុ

ហេតុអ្វី​បាន​ជា​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​មាន​អត្រា​ការ​ប្រាក់​ខ្ពស់?


ជា​ធម្មតា ការ​កំណត់​ការ​ប្រាក់​មិន​ខុស​ពី​ការ​កំណត់​តម្លៃ​ទំនិញ​នោះ​ទេ។ ប្រសិន​បើ​ទិញ​​មក​ថ្លៃ តម្លៃ​លក់​ក៍​ត្រូវ​តែ​ថ្លៃ​ដែរ។ ឧទាហរណ៍ បើ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​មួយ​បាន​ចំណាយ​លើ​មូលនិធិ (financing costs ឬ costs of fund) ១០% និង​ចំណាយ​លើ​ប្រតិបត្តិការ (operating costs) ៨% ក្នុង​១​ឆ្នាំ ដូច្នេះ​គ្រឹះស្ថាន​នោះ​ត្រូវ​កំណត់​ការ​ប្រាក់​មិន​តិច​ជាង​១៨% ក្នុង​១​ឆ្នាំ (១.៥% ក្នុង​១​ខែ) ដើម្បី​ធានា​បាន​នូវ​ប្រាក់​ចំណេញ និង​និរន្តរភាព​នៃ​ប្រតិបត្តិការ​របស់​ខ្លួន។
រូបភាព (ហេង ភារម្យ)
ដោយ

ខាង​ក្រោម​នេះ បង្ហាញ​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អត្រា​ការ​ប្រាក់​មាន​កម្រិត​ខ្ពស់៖

១. ប្រភព​មូលនិធិ​ដែល​ជា​កម្ចី​ពី​បរទេស (source of fund from abroad)

ប្រភព​មូលនិធិ​មួយ​ផ្នែក​​របស់​ធនាគារ/គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ (Bank/MFI) ជា​​កម្ចី​​ពី​បរទេស ហើយ​កម្ចី​នេះ មាន​អត្រា​ការប្រាក់​ខ្ពស់​ដោយ​កត្តា​សំខាន់​២​យ៉ាង​គឺ ហានិភ័យ​ដែល​ប្រទេស​កម្ពុជា​ប្រឈម (country risk) និង​កាតព្វ​កិច្ច​ក្នុង​ការ​បង់​ពន្ធ​កាត់​ទុក (Withholding tax) រហូត​ដល់​ទៅ​១៤%​នៃ​ការ​ចំណាយ​លើ​ការ​ប្រាក់​នៃ​មូលនិធិ​ដែល​ជា​ប្រាក់​កម្ចី​ពី​បរទេស។ 

ចំណុច​អសកម្ម​ដែល​ធ្វើ​ឲ្យ​ការ​វាយ​តម្លៃ​ហានិភ័យ​ប្រទេស​កម្ពុជា​មិន​បាន​ល្អ​ប្រសើរ គឺ​នៅ​ត្រង់​កង្វះ​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​ការងារ​របស់​រដ្ឋាភិបាល ភាព​មិន​ពេញលេញ​នៃ​នីតិ​រដ្ឋ និង​លទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​អំពើ​ពុក​រលួយ។

អត្រា​ការប្រាក់​សម្រាប់​ប្រាក់​បញ្ញើ​ នៅ​លើ​ខិត្ត​ប័ណ្ណ​ផ្សាយ​ពាណិជ្ជកម្ម​នៃ​ធនាគារ​មួយ​នៅ​កម្ពុជា។

២. ប្រភព​មូលនិធិ​ពី​ប្រាក់​បញ្ញើ​ក្នុង​ស្រុក (source of fund from local deposits) 

ប្រាក់​បញ្ញើ (ឬ​ហៅ​ថា​សន្សំ) ក្នុង​ស្រុក​ជា​របត់​ថ្មី មាន​ន័យ​ថា កាល​ពី​មុន ពុំ​មាន​ពលរដ្ឋ​ខ្មែរ​និយម​យក​ប្រាក់​ទៅ​សន្សំ​នៅ Bank/MFI នោះ​ទេ។ ដូច្នេះ ទំនុក​ចិត្ត​ចំពោះ​វិស័យ​ធនាគារ​នៅ​មាន​កំរិត ជា​ហេតុ​ធ្វើ​ឲ្យ Bank/MFI ត្រូវ​ផ្តល់​អត្រា​ការ​ប្រាក់​ខ្ពស់​ដើម្បី​ទាក់​ទាញ​ការ​សន្សំ​ប្រាក់​ពី​សាធារណជន​ទូទៅ។ 

៣. ថ្លៃ​ដើម​ប្រតិបត្តិការ​របស់ Bank/MFI (operating costs)

ការ​ផ្តល់​កម្ចី​ខ្នាត​តូច​ទៅ​ដល់​មូលដ្ឋាន​ដាច់​ស្រយាល​ទាមទារ​ឲ្យ​មាន​ការ​ចំណាយ​ប្រតិបត្តិការ​ខ្ពស់ ពិសេស ចំនួន​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ច្រើន​ហួស​ហេតុ​នៅ​ក្នុង​តំបន់​ប្រតិបត្តិការ​តែ​មួយ បង្ក​ឲ្យ​បាត់​នូវ​ប្រសិទ្ធភាព​ផ្នែក​សេដ្ឋកិច្ច (limited economic of scope and economic of scale)៕

លោក ង៉ែត ជូទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍ ក្រុមហ៊ុន​ពិគ្រោះ​យោបល់ Emerging Markets Consulting (EMC)។ អត្ថបទ​ខាង​លើ​ជា​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​លោក ង៉ែត ជូ និង​មិន​ឆ្លុះ​បញ្ចាំង​ទស្សនៈ​របស់ Cambonomist.com ទេ។




អត្ថបទបន្ទាប់


វៀតណាម​វិនិយោគ​រាប់​​ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា​និង​ឡាវ

ព័ត៌មាន
ប្រទេស​វៀតណាម​បាន​ពង្រីក​សក្តានុពល​ក៏​ដូច​ជា​ឥទ្ធិពល​របស់​ខ្លួន​ទៅ​លើ​​វិនិយោគ​យ៉ាង​សម្បើម​នៅ​ប្រទេស​ក្នុង​តំបន់​ឥណ្ឌូចិន គឺ​កម្ពុជា ន…

មុន​គេ​ស្គាល់​ជា​ជង្រុក​ត្រី ពេល​នេះ​ល្បី​នាំ​ត្រី​ចូល!​

ព័ត៌មាន
ថ្មីៗ​នេះ ខេមបូណូមីស បាន​ចុះផ្សាយ​អត្ថបទ​មួយ អំពី​កម្ពុជា​​នាំចូល​ត្រី​ពី​ប្រទេស​ជិត​ខាង ក្នុង​មួយ​ឆ្នាំ​ៗ​ក្នុង​ទឹក​ប្រាក់​រាប់​សិប​ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ