#បុណ្យភ្ជុំបិណ្ឌ

Articles by Tag បុណ្យភ្ជុំបិណ្ឌ

តើអ្នកជំនាញមានការវាយតម្លៃបែបណាចំពោះលទ្ធភាពចំណាយរបស់ពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ?

ដោយ​ សោម ស្រីពេជ្រ
រៀងរាល់ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រជាពលរដ្ឋខ្មែរតែងតែមានតម្រូវការចំណាយលើថ្លៃម្ហូបអាហារ ការធ្វើបុណ្យទាន និងការធ្វើដំណើរកម្សាន្តជាដើម។ ការចំណាយរបស់ពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌមានភាពខុសគ្នាពីមួយឆ្នាំទៅមួយឆ្នាំ អាស្រ័យលើស្ថានភាពសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ពួកគេ។ ស្របពេលសេដ្ឋកិច្ចកម្ពុជា ស្ថិតក្នុងភាពមិនប្រាកដប្រជា និងកំពុងមានជម្លោះព្រំដែនជាមួយថៃ ផងនោះ តើអ្នកជំនាញមានការវាយតម្លៃយ៉ាងណាចំពោះលទ្ធភាពចាយវាយរបស់ពលរដ្ឋខ្មែរក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ?