ផ្ទះសំណាក់ សណ្ឋាគារ និងបឹងកាឡូ

ផ្ទះសំណាក់ សណ្ឋាគារ និងបឹងកាឡូទទួលបានការកក់ជាហូរហែនៅថ្ងៃឈប់សម្រាកភ្ជុំបិណ្ឌខាងមុខ


បន្ទប់ផ្ទះសំណាក់ សណ្ឋាគារ និងបឹងកាឡូនៅតាមខេត្តគោលដៅទេសចរណ៍ធំៗមួយចំនួនទទួលបានការកក់ជាហូរហែពីភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅមុនមួយសប្ដាហ៍នៃថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំមន្ទីរទេសចរណ៍នៅខេត្តគោលដៅទាំងនោះ ផ្ទះសំណាក់ សណ្ឋាគារ និងបឹងកាឡូដែលទទួលបានការកក់ភាគច្រើនជាអ្នកបម្រើសេវាកម្មកម្រិតខ្ពស់ និងលើមធ្យម ខណៈកម្រិតមធ្យម និងក្រោមមធ្យមពុំសូវទទួលបានការកក់នោះទេ។
ផ្ទះសំណាក់ សណ្ឋាគារ និងបឹងកាឡូទទួលបានការកក់ជាហូរហែនៅថ្ងៃឈប់សម្រាកភ្ជុំបិណ្ឌខាងមុខ រូបភាព៖ ក្រសួងទេសចរណ៍

ក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តគោលដៅទេសចរណ៍ធំៗ បន្តស្នើឲ្យប្រតិបត្តិករទេសចរណ៍ និងម្ចាស់បន្ទប់ស្នាក់នៅពង្រឹងគុណភាពសេវាកម្ម និងកុំដំឡើងថ្លៃបន្ទប់ និងម្ហូបអាហារក្នុងថ្ងៃឈប់សម្រាកភ្ជុំបិណ្យឆ្នាំនេះ។

លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានគូសប​ញ្ជាក់ថា មកទល់ពេលនេះមានបន្ទប់ផ្ទះសំណាក់ សណ្ឋាគារ និងបឹងកាឡូក្នុងខេត្តចន្លោះពី៧០%ទៅ៨០% ទទួលបានការកក់ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ បច្ចុប្បន្ន ខេត្តកែបមានផ្ទះសំណាក់ និងសណ្ឋាគារ រួមទាំងបឹងកាឡូសរុបជាង១ពាន់៤រយបន្ទប់ ប៉ុន្តែចំនួននេះមិនទាន់អាចឆ្លើយតបគ្រប់គ្រាន់នឹងតម្រូវការពេលមានកម្មវិធីបុណ្យម្តងៗនោះទេ ដែលធ្វើឲ្យភ្ញៀវខ្លះត្រូវធ្វើដំណើរទៅស្នាក់នៅខេត្តកំពត។ នេះបើតាមការបញ្ជាក់ររបស់លោក សោម ចិន្តា។ ពាក់ព័ន្ធតម្លៃបន្ទប់ផ្ទះសំណាក់ សណ្ឋាគារ និងបឹងកាឡូនៅឆ្នាំនេះប្រធានមន្ទីររូបនេះអះអាងថា តម្លៃពុំទាន់មានការប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ បន្ទាប់ពីក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធនានាបានដាក់ចេញវិធានការនានាក្នុងការទប់ស្កាត់កុំឲ្យមានការដំឡើងថ្លៃ។

បើតាមការគូសបញ្ជាក់របស់លោក សោម ចិន្តា ដើម្បីពង្រឹងគុណភាពសេវាកម្មជូនអតិថិជន​ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ មន្ត្រីជំនាញនៃមន្ទីរទេសចរណ៍ខេត្តកែបបានចុះទៅណែនាំអាជីវករ និងម្ចាស់អាជីកម្មបម្រើសេវាកម្មទេស​ចរណ៍នានាឲ្យពង្រឹងគុណភាព និងកំណត់តម្លៃសេវាកម្មឲ្យបានច្បាស់លាស់តាមរយៈការរៀបចំបញ្ជីមុខម្ហូបនិងសេវាកម្ម ដើម្បីចៀសវាងកុំឲ្យកើតមានបញ្ហាផ្សេងៗ។

ដោយឡែក​សម្រាប់​ខេត្តកំពតឯណោះវិញ បើតាមការគូសបញ្ជាក់របស់លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត មកទល់ពេលនេះបន្ទប់សំណាក់ សណ្ឋាគារ និងបឹងកាឡូក្នុងខេត្តនេះទទួលបានការកក់តិចតួចប៉ុណ្ណោះពីភ្ញៀវទេសចរជាតិ និងអន្តរជាតិសម្រាប់ត្រៀមថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ។ មិនខុសពីខេត្តកែបនោះទេ តម្លៃបន្ទប់ស្នាក់នៅក្នុងខេត្តកំពតពុំមានការប្រែប្រួលនោះទេ នេះសបញ្ជាក់ឲ្យឃើញថា ម្ចាស់អាជីវកម្មក្នុងវិស័យនេះកាន់តែមានយល់ដឹង និងចូលសហការជាមួយក្រសួងទេសចរណ៍ ដែលតែងតែអំពាវនាវជារៀងរាល់ឆ្នាំកុំឲ្យមានការដំឡើងថ្លៃបន្ទប់ពេលមានបុណ្យទានម្តងៗ។ ប្រធានមន្ទីររូបនេះរំពឹងថា ខេត្តកំពតនឹងអាចទាក់ទាញភ្ញៀវទេសចរបានច្រើននៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

ពាក់ព័ន្ធបញ្ហានេះដែរ លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារ​នៅកម្ពុជាបានគូសបញ្ជាក់ថា មកទល់ពេលនេះមានបន្ទប់សណ្ឋាគារចន្លោះ​ពី៣០%ទៅ៥០%នៅតាមខេត្តគោលដៅទេសចរណ៍សំខាន់ៗមួយចំនួនត្រូវបានភ្ញៀវទេសចរជាតិ និងអន្តរជាតិកក់ សម្រាប់ស្នាក់នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ។ ពាក់តម្លៃសណ្ឋាគារអ្នកជំនាញរូបនេះអះអាងថា ពុំការការប្រួលប្រួលខ្លាំងគួរឲ្យកត់សម្គាល់នោះទេ ពោលគឺមានការប្រែប្រួលតិចតូចប៉ុណ្ណោះនៅមួយចំនួន។

គួរបញ្ជាក់ថា ក្រសួងទេសចរណ៍កាលពីពេលកន្លងទៅថ្មីៗបានណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត អនុវត្តវិធានការ៥ចំណុច ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ និងបន្តចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលអាចកើតមានជាយថាហេតុនៅតាមរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍នានាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌចន្លោះពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២២៕




អត្ថបទបន្ទាប់


ភ្ជាប់គណនីធនាគារអេស៊ីលីដា ជាមួយអេស៊ីលីដាម៉ូបាល លោកអ្នកអាចផ្ទេរប្រាក់បានដល់២០ម៉ឺនដុល្លារ ដោយគ្មានអស់ថ្លៃសេវា

ព័ត៌មាន
ធនាគារអេស៊ីលីដា តែងតែអភិវឌ្ឍនូវសមត្ថភាពប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ខ្លួនកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយ ពិសេសអេស៊ីលីដាម៉ូបាល ដែលមា…

កិច្ចសហការរវាងកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ នឹងត្រូវពង្រឹង និងពង្រីកឥតឈប់ឈរ និងនាំមកនូវលទ្ធផលផ្លែផ្កា

ព័ត៌មាន
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជឿជាក់យ៉ាងមុតមាំថា កិច្ចសហការរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ