កម្ពុជាត្រៀមចំណាយ ៦០ម៉ឺនដុល្លារសម្រាប់រថយន្តក្រុងដឹកកម្មករ-កម្មការិនី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាឱ្យត្រៀមចំណាយ ៦០ម៉ឺនដុល្លារសម្រាប់រថយន្តក្រុងដឹកកម្មករ-កម្មការិនី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ


រាជរដ្ឋាភិបាលកម្ពុជា ប្រកាសត្រៀមចំណាយថវិកាលើការរៀបចំដឹកជញ្ជូនកម្មករ-កម្មការិនីរោងចក្រក្នុងរាជធានីភ្នំពេញ ទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខ ខណៈការចំណាយលើការរៀបចំនេះ អាចប្រើប្រាស់ថវិកាប្រមាណ៦០ម៉ឺនដុល្លារ ។
នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាឱ្យត្រៀមចំណាយ ៦០ម៉ឺនដុល្លារសម្រាប់រថយន្តក្រុងដឹកកម្មករ-កម្មការិនី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ដោយ

នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឱ្យអភិបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុងសម្រាប់ដឹកជញ្ជូនកម្មករ-កម្មការិនី ទៅលេងស្រុកកំណើតឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។
ឯកឧត្តម នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា នាពេលកន្លងទៅរដ្ឋបានចំណាយថវិកាប្រមាណជាង៦០ម៉ឺនដុល្លារ សម្រាប់ការដឹកជញ្ជូនពលរដ្ឋទាំងទៅទាំងមក ខណៈការចំណាយនេះ ត្រូវបានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចាត់ទុកថា ជាគោលនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ហើយនឹងបន្តគោលនយោបាយនេះជាបន្តទៀតផងដែរ៕

អត្ថបទ ៖ បូ ដូឡា




អត្ថបទបន្ទាប់


សហគ្រិនខ្មែរ ប្រកាសបើកទទួលពាក្យប្រកួតពានរង្វាន់ សហគ្រាសធុនតូច និងមធ្យម ២០២៣ ហើយ

ព័ត៌មាន
កម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ សហគ្រាសធុនតូច និង មធ្យម ២០២៣ (Khmer Enterprise SMEs Awards Competition ២០២៣) កំពុងប្រកាសបើកទទួល…

អាកាសចរណ៍ស៊ីវិលចាប់ដៃជាក្រុមហ៊ុនឯកជន ពង្រឹងសេវាសន្តិសុខអាកាសចរណ៍ ដើម្បីបង្កើនភាពទាក់ទាញ

ព័ត៌មាន
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានចាប់ដៃគ្នាជាមួយក្រុមហ៊ុន Albans Management បង្កើតក្រុមហ៊ុនសន្តិសុខអាកាសចរណ៍ស៊ីឃ្យូរីធី អេវីអេសិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ