#ដំណាំស្វាយចន្ទី

Articles by Tag ដំណាំស្វាយចន្ទី

តើមានកត្តារាំងស្ទះអ្វីខ្លះធ្វើឱ្យការវិនិយោគលើកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា នៅតែមានកម្រិតទាប?

ដោយ​ សោម ស្រីពេជ្រ
​​ទោះបីជាកម្ពុជា ត្រូវបានគេស្គាល់ថា ជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឈានមុខគេមួយលើពិភពលោក ដោយសម្រេចបានទិន្នផលប្រមាណ១លានតោនក្នុងមួយឆ្នាំៗក៏ដោយ ប៉ុន្តែការកែច្នៃក្នុងស្រុកហាក់នៅមានកម្រិតតិចតួចនៅឡើយ។ ភាគច្រើន នៃគ្រាប់ស្វាយចន្ទីកម្ពុជា ត្រូវបាននាំចេញក្នុងលក្ខណៈគ្រាប់ឆៅទៅកាន់ប្រទេសជិតខាង​ដែលធ្វើឱ្យកម្ពុជា បាត់បង់តម្លៃបន្ថែមយ៉ាងច្រើនសន្ធឹកសន្ធាប់។ បញ្ហានេះបានធ្វើឱ្យមានការចោទជាសំណួរថា តើមានកត្តារាំងស្ទះអ្វីខ្លះធ្វើឱ្យការបោះទុនវិនិយោគលើរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្នាតធំនៅកម្ពុជា នៅតែមានកម្រិត?