ក្រុមហ៊ុនធំមួយរបស់ចិន

ក្រុមហ៊ុនធំមួយរបស់ចិន ស្វែងរកឱកាសបង្កើតរោងចក្រផលិតថ្នាំកសិកម្មក្នុងខេត្តកំពង់ធំ


ក្រុមហ៊ុនថ្នាំកសិកម្មរបស់ប្រទេសចិន ដែលមានផលរបរ ប្រមាណ២ពាន់លាន ដុល្លារអាម៉េរិក កំពុងចាប់អារម្មណ៍ពីសក្ដានុពលនៃភូមិសាស្រ្តក្នុងខេត្តកំពង់ធំ និងបាន ស្វែងរកឱកាសវិនិយោគបង្កើតរោងចក្រដើម្បីជំរុញវិស័យផលិតកម្មរបស់កម្ពុជា ឱ្យមានភាពប្រគួតប្រជែងនៅលើទីផ្សារ។ ការបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបង្កើតរោងចក្រផលិតថ្នាំកសិកម្មនេះ បានធ្វើឡើងក្នុងកិច្ចពិភាក្សារវាងតំណាងកក្រុមហ៊ុននេះ ជាមួយនឹង ជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី នាពេលថ្មីៗនេះ។
ក្រុមហ៊ុនធំមួយរបស់ចិន
ដោយ

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ វង្សី វិស្សុត​ បានណែនាំដល់ក្រុមហ៊ុន ហ្សៅហ្ស៊ីង ហ្សាងអ៊ូ ស៊ីន យីនបាង បាអូជីមីខល (Shaoxing Shangyu Xin Yinbang Biochemical)​ ដែលមាន​បំណងមកវិនិយោគនៅកម្ពុជា ពីសក្ដានុពលក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលជា​ខេត្តមានផ្ទៃដីធំ ស្ថិតនៅចំកណ្ដាលប្រទេស ​​និងមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែល​កំពុងទាក់ទាញការវិនិយោគជាច្រើនពីក្រុមហ៊ុនបរទេសធំៗ មកវិនិយោគ​ជាបន្តបន្ទាប់។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានជំរុញឱ្យក្រុមហ៊ុនខាងលើ ត្រូវគិតគូរលើ​គុណ​ភាព បច្ចេកទេស ឱ្យស្របតាមស្តង់ដា ដើម្បីបង្ការផលប៉ះពាល់ដល់សុខភាព និងបរិស្ថាន​ ​ពិសេសការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន តំបន់ និងលើពិភពលោក។ ​​
​ជាមួយគ្នានេះ លោក Du Jianhao ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហ្ស៊ីង ហ្សាងអ៊ូ ស៊ីន យីនបាង បាអូជីមីខល បានគូសបញ្ជាក់​ពីបទពិសោធ សក្តានុពល និងសមត្ថភាពផលិតកម្ម​ក្រុមហ៊ុន ដែល​បានផលិត និងនាំចេញទៅកាន់បណ្តាប្រទេសនានាលើសកលលោក។ លោក​គូសបញ្ជាក់ថា ក្រុមហ៊ុនមានបំណងបង្កើតរោងចក្រនៅកម្ពុជា ដោយនាំចូល​តែវត្ថុធាតុដើម​មកផ្សំ​នៅក្នុងស្រុកដោយប្រើប្រាស់ បច្ចេកវិទ្យា ដែលអាចកាត់បន្ថយ​ថ្លៃដើមផលិត ធានាសុវត្ថិភាពខ្ពស់​ ដែលនឹងចូលរួមគាំទ្រដល់ការប្រើប្រាស់​ផលិតផល​ក្នុងស្រុក និងកាត់បន្ថយការនាំចូលថ្នាំកសិកម្មពីបរទេស និងលទ្ធភាពប្រកួតប្រជែង​លើទីផ្សារ៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


គ.ល.ក. រៀបចំសិក្ខាសាលា ផ្សព្វផ្សាយស្តីពីការពង្រឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា ក្នុងបរិការណ៍នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

គណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការពង្រឹងការគ្រប់គ្…

អ៊ីស្រាអែល ប្រារព្ធទិវាបុណ្យឯករាជ្យលើកទី៧៨ នៅកម្ពុជា ខណៈទំនាក់ទំនងទ្វេភាគីបន្តរីកចម្រើនកាន់តែរឹងមាំ

ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦, ស្ថានទូតអ៊ីស្រាអែល ប្រចាំកម្ពុជា សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា–អ៊ីស្រាអែល និងអ្នកឧកញ៉ា សួរ វីរៈ ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ