#ដំណាំស្វាយចន្ទី

Articles by Tag ដំណាំស្វាយចន្ទី

កម្ពុជា រំពឹងមានរោងចក្រចំនួន៣ ដែលមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីជាង១ម៉ឺន៤ពាន់តោនក្នុង១ឆ្នាំនឹងបើកដំណើរការនៅឆ្នាំក្រោយ

ដោយ​ ​ ខេមបូណូមីស
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគោលនយោបាយជាតិ ស្តីពី ស្វាយចន្ទី បានដាក់ផែនការកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបាន២៥% នៃទិន្នផលគ្រាប់ស្វាយចន្ទីសរុប សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ នៅត្រឹមឆ្នាំ២០២៧ ខាងមុខ។ ទោះបីបច្ចុប្បន្នការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជា នៅមានកម្រិតតិចតួចក៏ពិតមែន តែគេសង្កេតឃើញថា នៅមួយរយៈពេលចុងក្រោយមានការវិនិយោគលើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ជាបន្តបន្ទាប់។